ទាន់ហេតុការណ៍
កម្លាំង​ប៉ុស្តិ៍​គគីរ​ធំ​និង​សហកា​រណ៍​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ​ធ្វើកា​រ​បង្គ្រាប​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ - ​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡា​ញ និង​ឡូតូ ចាប់​បើក​ដំណើរការ​លេង​វិញ​ហើយ ក្រោយ​ស្ងាត់​បាន​មួយ​ចំអិន​កំពិស លោក​អធិការ​ខណ្ឌ​អើយ​បាន​ជ្រាប​ដែររឺទេ​ទាន​? - កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ស្ដីពី​ការលើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឆ្នាំ​២០២៤-២០២៨ របស់​ក្រសួង​មហាផ្ទៃ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ​ - ​ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ផ្សព្វផ្សាយ​ដល់​ទីតាំង​វប្បធម៌​និង​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​ - លោក​វរសេនីយ៍ ញឹម ប៉ក់ តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ដ៏​ធំ បង្ករ​ព្យុះភ្លៀង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ថៃ មាន​អំណាច​ប៉ុណ្ណា​.? - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games) - ​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន
0

​ស្រុក​កំពង់ត្រាច រៀបចំ​ព្រឹត្តិការណ៍​ប្រណាំងទូក​និង​ការ​ប្រណាំងសេះ​ដើម្បី​អបអរ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ​

​ស្រុក​កំពង់ត្រាច រៀបចំ​ព្រឹត្តិការណ៍​ប្រណាំងទូក​និង​ការ​ប្រណាំងសេះ​ដើម្បី​អបអរ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)÷ ដើម្បី​អបអរសាទរ​ក្នុង​ពិធីបុណ្យ​អំុទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ស្រុក​កំពង់ត្រាច បាន​រៀបចំ​ព្រឹត្តិការណ៍​ប្រកបដោយ​ភាពសប្បាយ​រីករាយ គឺ​ការ​ប្រណាំងសេះ​និង​ការ​ប្រណាំងទូក​។​

​ព្រឹតិ្តការណ៍​នេះ​បាន​រៀបចំ​ឡើង​ក្នុងរយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១០​រហូត​ដល់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រោម​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក អូន ខន អភិបាល​ស្រុក​កំពង់ត្រាច និង​លោក សីុត​ទ័​រ ហែ​ន​នី​ង អគ្គនាយក​ក្រុមហ៊ុន​ហា​ទៀង​វេ​ហ្គាស រី​ស៊ត​។​

​ជាមួយនឹង​ឱកាស​ដែល​ធ្វើឱ្យ​មហាជន​បាន​ផ្តោត​ការចាប់អារម្មណ៍​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អំុទូក​នេះ ស្រុក​កំពង់ត្រាច​ក៏​បាន​រៀបចំ​ព្រឹត្តិការ​ពិសេស​មួយ​ដែល​មិន​ធ្លាប់​មាន​កន្លងមក គឺ​ការ​ប្រណាំងសេះ ដែល​កម្មវិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​វត្ត​រាជា​លំ​ពូ ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច​។​ដោយឡែក​ការប្រណាំង​ទូក​បាន​រៀបចំ​ឡើង​រយៈពេល​បី​ថ្ងៃ នៅ​ចំណុច​ទំនប់​អូរ​ច្រនៀង នៃ​ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ទាក់ទិន​នឹង​ពិធី​ដ៏​មហា​ឡា​រិក​នេះ លោក អូន ខន អភិបាល​ស្រុក​កំពង់ត្រាច បានបញ្ជាក់​ថា ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង​គឺ​ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​អំុទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ដែល​ជា​ប្រពៃណី​ជាតិ​របស់​យើង ពិសេស​ការអបអរ​នៃ​ការ​ជួបជុំ​ពិសារ​អំបុក​ការពារជាតិ សាសនា ព្រះមហាក្សត្រ ដោយ​ការរៀបចំ​ឡើង​របស់​រដ្ឋបាល​ស្រុក និង​មាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ហា​ទៀង​វេ​ហ្គាស សប្បុរសជន អាជីវករ និង​ប្រជាពលរដ្ឋ ដោយ​ប្រមូល​បាន​ថវិកា​ប្រមាណ​ជាង​៨​លាន​រៀល​។​

​សូមជម្រាបថា ការបើក​ព្រឹត្តិការណ៍​ប្រណាំងទូក​ក្នុង​រយៈពេល​បី​ថ្ងៃនេះ ក្រោម​ការផ្តួចផ្តើម​ពី​រដ្ឋបាល​ស្រុក​កំពង់ត្រាច និង​ក្រុមហ៊ុន​ហា​ទៀង​វេ​ហ្គាស ព្រមទាំង​មាន​ការឧបត្ថម្ភ​ពី​សប្បុរ​ជ​នានា និង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​។​ហើយ​ចំពោះ​ការ​ប្រណាំងទូក​ផ្តាច់​ព្រ័ត​នា​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ទូក​ដែល​ទទួលបាន​ជ័យលាភី​លេខ​១ គឺ​ទទួលបាន​ការឧបត្ថម្ភ​ថវិកា​ចំនួន ១,០០០,០០០​រៀល ជ័យលាភី​លេខ​២ ទទួលបាន​ថវិកា​ចំនួន ៥០០,០០០​រៀល និង​លេខ​៣ ទទួលបាន​ថវិកា​ចំនួន ៣០០,០០០​រៀល​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល