ទាន់ហេតុការណ៍
កម្លាំង​ប៉ុស្តិ៍​គគីរ​ធំ​និង​សហកា​រណ៍​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ​ធ្វើកា​រ​បង្គ្រាប​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ - ​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡា​ញ និង​ឡូតូ ចាប់​បើក​ដំណើរការ​លេង​វិញ​ហើយ ក្រោយ​ស្ងាត់​បាន​មួយ​ចំអិន​កំពិស លោក​អធិការ​ខណ្ឌ​អើយ​បាន​ជ្រាប​ដែររឺទេ​ទាន​? - កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ស្ដីពី​ការលើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឆ្នាំ​២០២៤-២០២៨ របស់​ក្រសួង​មហាផ្ទៃ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ​ - ​ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ផ្សព្វផ្សាយ​ដល់​ទីតាំង​វប្បធម៌​និង​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​ - លោក​វរសេនីយ៍ ញឹម ប៉ក់ តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ដ៏​ធំ បង្ករ​ព្យុះភ្លៀង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ថៃ មាន​អំណាច​ប៉ុណ្ណា​.? - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games) - ​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន
0

​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ទទួលបាន​ផ្លូវលំ​ក្រាល​គ្រួស​ល្បាយ​ថ្មភ្នំ​ថ្មី ១​ខ្សែរ ដើម្បី​ធ្វើ​ចរាចរណ៍​ឡើងវិញ បន្ទាប់​ពី​រង​ការខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​នា​ពេល​កន្លង​ទៅ​

​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ទទួលបាន​ផ្លូវលំ​ក្រាល​គ្រួស​ល្បាយ​ថ្មភ្នំ​ថ្មី ១​ខ្សែរ ដើម្បី​ធ្វើ​ចរាចរណ៍​ឡើងវិញ បន្ទាប់​ពី​រង​ការខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​នា​ពេល​កន្លង​ទៅ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ប៉ៃលិន​៖ ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ និង​ប្រធាន​មន្ទីរ​អង្គភាព​ស្ថាប័ន​ជុំវិញ​ខេត្ត ព្រម​ទាំង​អាជ្ញាធរ មូលដ្ខាន បាន​អញ្ជើញ​ប្រគល់​ដាក់ឱ្យ​ប្រើប្រាស់​ឡើងវិញ​នូវ​ផ្លូវ​ក្រាល​គ្រួស​ល្បាយ​ថ្មភ្នំ​១​ខ្សែរ ដែល​ទើប​បាន​បញ្ចប់​ការជួសជុល និង​កែលម្អ​ឡើងវិញ បន្ទាប់​ពី​រង​ការខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​នា​ពេល​កន្លង​ទៅ ស្ថិតនៅ​ភូមិ​ទួល​និម្មិត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​

​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន​បាន​មានប្រសាសន៍ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​តេជោ សែន គឺ​បាន​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​នូវ​រាល់​ការលំបាក និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ខិតខំ​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ ឱ្យ មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដូចជា​៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម​។

​ជាក់ស្តែង​ផ្លូវលំ​១​ខ្សែរ​នេះ ដោយ​មើលឃើញ​ពី​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ពិបាក​ក្នុងការ​ធ្វើ​ដំណើរ ទើប​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន បាន​ខិតខំ​ស្វះស្វែង​រក​ប្រភព​ថវិកា ដើម្បី​មក​ធ្វើការ​ជួសជុល​កែលម្អ​ឡើងវិញ ព្រមទាំង​ជួយ​សម្រួល​ឱ្យ​មាន​ប្រឡាយ និង​ប្រព័ន្ធ​លូ​រំដោះ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា ដែល​តែងតែ​ជន​លិច​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​។

​ឯកឧត្តម​អភិបាលខេត្ត បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ ផ្លូវ ស្ពាន គឺជា​សរសៃឈាម​នៃ​សេដ្ឋកិច្ចជាតិ និង​គ្រួសារ ដូច្នេះ​មាន​ផ្លូវ គឺ​មាន​ក្តីសង្ឃឹម ហើយ​ការជួសជុល និង​កែលម្អ​ឡើងវិញ ផ្លូវ ១​ខ្សែរ​នេះ គឺ​ពិតជា​បាន​បំពេញ​នូវ​សេចក្តីត្រូវការ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ងាយស្រួល​ក្នុងការ​ធ្វើ​ចរាចរណ៍ ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ជា​ពិសេស​បាន​ផ្តល់​នូវ​ភាពងាយស្រួល​ដល់​ការដឹក​កសិផល​ទៅ​លក់​នៅ​ទីផ្សារ និងសិស្សា​សិស្ស​បាន​ធ្វើដំណើរ​ទៅ​សាលា​រៀ​ន​។

​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម ផាន់ ចាន់​ធុល ក៍​បាន​ផ្តាំផ្ញើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ​នេះ​ទាំងអស់ សូម​ចូលរួម​ជួយ​ថែរក្សា ដើម្បី​ធានា​ឱ្យ​ការប្រើប្រាស់​បាន​យូរអង្វែង ហើយ​បើ​មានលទ្ធភាព ឯកឧត្តម​នឹង​កែប្រែ​ផ្លូវ​នេះ ទៅ​ជា​ផ្លូវ​កៅស៊ូ​តែម្តង​នាពេលខាងមុខ​។​

​សូមបញ្ជាក់​ថា​៖ ផ្លូវលំ​ក្រាល​ក្រួស​ល្បាយ​ថ្មភ្នំ ១​ខ្សែរ ដែល​ប្រគល់​ដាក់ឱ្យ​ប្រើប្រាស់​នាពេលនេះ គឺ​មាន​ប្រវែង ៩០០​ម៉ែត្រ ទទឹង ៧​ម៉ែត្រ ជីក​ប្រឡាយ​រំដោះ​ទឹក​ប្រវែង ១,៥០០ ម៉ែត្រ ស្ថាបនា​ប្រឡាយ​រៀប​ដុំ​បេតុង​ប្រវែង ១០០​ម៉ែត្រ ស្ថាបនា​ជើងទេ​រៀប​ដុំ​បេតុង ទំហំ ៨៤ ម៉ែត្រការ៉េ និង​ដាក់លូ​ទោល​មុខកាត់ ០១ ម៉ែត្រ ចំនួន ០១ កន្លែង ហើយ​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ឧបត្ថម្ភ​ដល់​បងប្អូន​ជនពិការ​ចំនួន ១១​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ចំនួន ១០​ម៉ឺន​រៀល​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល