ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!! - បុរស​ម្នាក់​បានបាត់បង់ជីវិត​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​ដួល ហើយ​ត្រូវ​ជះ​ចូលទៅ​ក្រោម​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​សន្និបាត​សាខា​កាកបាទក្រហម​ខេត្ត​ត្បូងឃ្មុំ អាណត្តិ​ទី​៣២០២៤-២០២៩ - លោក​អភិបាល​ស្រុក​កោះ​ធំ​រង​ការរិះគន់​ថា ធ្វើ​របាយការណ៍​ភូតកុហក​អភិបាលខេត្ត​កណ្តាល ករណី​ដណ្តើម​តូប​គ្នា​
0

លោកវរសេនីយ៍ឯក ព្រំ សំណាង អធិការស្រុកកៀនស្វាយដឹកនាំកងកម្លាំងជំនាញសហការជាមួយនឹងលោកមេប៉ុស្តិ៍កំពង់ស្វាយនឹងកំម្លាំងប៉ុស្ត៍បង្ក្រាបបានយុវជនពីរនាក់ពាក់ព័ន្ធករណីគ្រឿងញៀន

លោកវរសេនីយ៍ឯក ព្រំ សំណាង អធិការស្រុកកៀនស្វាយដឹកនាំកងកម្លាំងជំនាញសហការជាមួយនឹងលោកមេប៉ុស្តិ៍កំពង់ស្វាយនឹងកំម្លាំងប៉ុស្ត៍បង្ក្រាបបានយុវជនពីរនាក់ពាក់ព័ន្ធករណីគ្រឿងញៀន

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កណ្ដាល ៖ ថ្ងៃអាទិត្យ ១១កើត ខែ អស្សុជ ឆ្នាំឆ្លូវ ត្រីសក័ ព ស ២៥៦៥ ត្រូវនិងថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២១ លោកវរសេនីយ៍ឯក ព្រំ សំណាង អធិការស្រុកកៀនស្វាយ ដឹកនាំកងកម្លាំងជំនាញសហការជាមួយនឹងលោកមេប៉ុស្តិ៍កំពង់ស្វាយនឹងកំម្លាំងប៉ុស្ត៍បង្ក្រាបបានយុវជនពីរនាក់ពាក់ព័ន្ធករណីគ្រឿងញៀន ។ យុវជនទាំងពីរពាក់ព័ន្ធករណី ជួញដូរនឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) កើតហេតុនៅថ្ងៃទី ១៧ខែ តុលា ឆ្នាំ ២០២១ វេលាម៉ោង ១២.៤០នាទី នៅចំណុច ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។

ជនសង្ស័យ ចំនួន០២ នាក់ ៖
១/ឈ្មោះ ស៊ឺ ធី(ហៅថា)ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកដូង ឃុំ កំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្ត កណ្តាល ។ (មានសារធាតុញៀន)(អវិជ្ជមានកូវីត)
២/ ឈ្មោះ យ៉ន ធឿន (ហៅម៉ោង)ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (មានសារធាតុញៀន)(អវិជ្ជមានកូវីត)

វត្តុតាងចាប់យករួមមាន ៖
១/ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន១១កញ្ចប់តូច ទំងន់៣,០៩ក្រាម
២/ ទូរស័ព្ទ០១គ្រឿងម៉ាក Nokia

សភាពនៃរឿងហេតុ ៖ នៅថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំ ឆ្លូវ ត្រី សក័ ព.ស ២៥៦៥ ត្រូវថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២១វេលាម៉ោង១១:30នាទី កំលាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក ដឹកនាំដោយលោកអធិការនគរបាលស្រុកកៀនស្វាយ សហការណ៍ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ បានចុះល្បាតតាមភូមិសាស្រ្ត ឃុំកំពង់ស្វាយ លុះដល់ម៉ោង១២:៤០នាទី ក៍ល្បាតមកដល់ចំណុចកើតហេតុ បានឃើញមុខសញ្ញាសង្សយ័០២នាក់ប្រុស ១/ ឈ្មោះ ស៊ឺ ធី(ថា) ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិត ២/ ឈ្មោះ យ៉ន ធឿន (ម៉ោង) ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងដែក មានទីលំនៅ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល កំពង់ឈរនៅលើផ្លូវលំ ចូលដីតាបារាំង ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចបានឈប់សួរនាំនិងធ្វើការឆែកឆេរទៅលើខ្លួនជនសង្ស័យទាំង០២នាក់ រកឃើញ ថ្នាំញៀន(ម៉ាទឹកកក)ចំនួន ១០កញ្ចប់តូច នៅនឹងខ្លួនឈ្មោះ ស៊ឺ ធី (ថា) ភេទ ប្រុស នឹងរកឃើញ០១កញ្ចប់តូច ទៀតនៅឈ្មោះ យ៉ន ធឿន(ម៉ោង) ភេទប្រុស កាន់ជាប់ដៃ បន្ទាប់មកសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង០២នាក់ យកមកផ្នែកប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ឈ្មោះ ស៊ឺ ធី (ថា) ភេទប្រុស បានសារភាពថា ថ្នាំញៀនចំនួន១០កញ្ចប់តូចខាងលើ ពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញ ពីមនុស្សប្រុសម្នាក់ មិនស្គាល់ឈ្មោះ នៅវាលខ្សាច់ សង្កាត់ចាក់អង្រែ រាជធានីភ្នំពេញ តំលៃ ១០០០០០រៀល (ដប់ម៉ឺនរៀល)យកមករំលែក ជាកញ្ចប់តូចៗ ទុកលក់បន្ត ។ ចំណែក ឈ្មោះ យ៉ន ធឿន (ម៉ោង) ភេទប្រុស បានសារភាពថា ថ្នាំញៀន០១កញ្ចប់តូច ដែលខ្លួនកាន់នៅនឹងដៃជារបស់ខ្លួន ដែរទើបទិញពីឈ្មោះ ស៊ឺ ធី(ថា) ភេទប្រុស តំលៃ៣០០០០រៀល (បីម៉ឺនរៀល) ដើម្បីមកប្រើប្រាស់ បន្ទាប់ពីរសួរនាំរួច កម្លាំងសមត្តកិច្ច ក៍បានបញ្ជួនជនសង្ស័យទាំង០២នាក់ រួមទាំងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល