ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា - សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ - ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ - ក្រោម​ការដោះស្រាយ​នឹង​សម្របសម្រួល​របស់​ឯកឧត្តម​បណ្ឌិត គង់​សុីថា អគ្គនាយករង​ក្រសួង​រ៉ែ​និង ថាមពល​ - លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ដឹកនាំ​សមាជិក​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ចូល​រួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ - ​លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ និង​ពិនិត្យ​ទីកន្លែង​សម្រាប់​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ថ្នាល​ឌីជីថល​ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​
0

អង្គភាព​ប្រតិកម្ម​រហ័ស នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ សូម​ឆ្លើយតប​ជូន​គណនី​ហ្វេ​សប៊ុក​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​បាន​សរសេរ​មកកាន់​ប្រអប់​ផ្ញើ​សារ​ចូល​ក្នុងផេក​អធិការនគរបាល​ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កណ្ដាល ៖ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កំពង់ស្វាយ​និង​ប្រតិកម្ម​រហ័ស នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ សូម​ឆ្លើយតប​ជូន​គណនី​ហ្វេ​សប៊ុក​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​បាន​សរសេរ​មកកាន់​ប្រអប់​ផ្ញើ​សារ​ចូល​ក្នុងផេក​អធិការនគរបាល​ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល​ដែល​មាន​ខ្លឹមសារ​ថា​៖

​ខ្ញុំបាទ​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ព្រែក​តា​នប់ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​
-​កម្មវត្ថុ ៖ សំណូមពរ​ដល់​លោក​អធិការនគរបាល​ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល ជួយ​អន្តរាគមន៍​រឿង​មេ​កន្ទុយលេខ​ដែល​មានឈ្មោះ​ដូច​ខាងក្រោម​៖
១/​ឈ្មោះ ខុម ស្រី​លី​ស ប្តី ឈ្មោះ ពិត ឈាង​ហេង​
២/​ឈ្មោះ រ៉ុម ស្រី​ពៅ​
៣/​ឈ្មោះ ពៀ​ច ហើម ។​
​មេ​កន្ទុយលេខ​ទាំងអស់នេះ​ជា​មេ​ដែល​ទទួលយក​ទាំង​ឆ្នោត​យួន​និង​ឆ្នោត​ខ្មែរ​បាន​បង្ករ​ឲ្យមាន​ភាពអសន្តិសុខ​ក្នុង​ភូមិ​ឃុំ​។​

​ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ ដោយ​មាន​ការចង្អុលបង្ហាញ​ផ្ទាល់​ពី​លោក​វរ​សេនី​ឯក​ព្រុំ​សំណាង អធិការ​នគរបាល​និង​ក្រុមការងារ​ប្រតិកម្ម​រហ័ស​ស្រុក​កៀនស្វាយ នៅ​ថ្ងៃ​ទី​១០.១០.២០២១ វេលា​ម៉ោង ១៤”០០​នាទី ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កំពង់ស្វាយ សហការ​ជាមួយ​កំលាំង​ប្រជា​ការពារ​បាន​ចុះ​ទៅ​ដល់​ទីតាំង​ទាំង​០៣​ខាងលើ​ហើយ​បាន​ធ្វើ​ការអប់រំ​ណែនាំ​ទៅ​លើ​ម្ចាស់​ទីតាំង​ទាំង​បី ឈប់​អោយ​មាន​ការ​លេង​ល្បែងស៊ីសង​ខុសច្បាប់​(​កន្ទុយលេខ​)​តទៅ​ទៀត​នឹង​បាន​អោយ​ម្ចាស់​ទីតាំង​ទាំង​៣​កន្លែង​ធ្វើ​កិច្ចសន្យា ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល