កណ្ដាល ៖ នាពេលថ្មីៗកន្លងមកនេះពាក់ព័ន្ធជាមួយលោក ហួត សីហា មេប៉ុស្តិ៍សំរោងធំត្រូវបានបែកធ្លាយរឿងអាស្រូវជាច្រើនដែលសុទ្ធសឹងជាអំពើពុករលួយដែលបំបែកខ្ទេចខ្ទីគ្មានសល់ពីប្រភពប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលលោកមេប៉ុស្តិ៍សំរោងធំពាក់ព័ន្ធនឹងរឿងចាប់ករណីគ្រឿងញៀនទៅលើយុវជន 3 នាក់នៅថ្ងៃទី 30 ខែកក្កដាឆ្នាំ 2021 កន្លងមកនេះចំណុចភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលនៅចំណុចដើមកាស្យាដោយលោក ហួត សីហា មេប៉ុស្តិ៍សំរោងធំជំរិតទារប្រាក់ពីយុវជនទាំងបីនាក់នោះសរុបជាទឹកប្រាក់ចំនួន3500 ដុល្លារ ជាថ្នូរនឹងការដោះលែងឲ្យរួចខ្លួននិងជំរិតទារប្រាក់ពីបទល្មើសជាច្រើនករណីទៀតទាំងអស់នេះហើយក៏សុទ្ធសឹងជាអំពើពុករលួយខុសនីតិវិធីច្បាប់។
យ៉ាងណាមិញអង្គភាពសារព័ត៌មានយើងខ្ញុំនឹងបងប្អូនប្រជាពលរដ្ឋរង់ចាំមើលថា តើវាសនារបស់លោក ហួត សីហា មេប៉ុស្តិ៍សំរោងធំមានវាសនាដូចទៅនឹងលោកនាយរងផ្នែកនគរបាលយុត្តិធម៌ក្រុងតាខ្មៅលោក អ៊ុន សំអាត <<មួយអាទិត្យធ្វើការតែមួយថ្ងៃ>>ត្រូវបានសម្ដេចក្រឡាហោម ស ខេង ដកហូតតំណែងនឹងដកចេញពីក្របខណ្ឌនគរបាលជាតិដែលឬទេ?