ទាន់ហេតុការណ៍
ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង
0

រដ្ឋបាល​ខេត្ត​កណ្ដាល គ្រោង​កំណត់​យក​តំបន់​មេទឹក​ព្រែក​រាំង ស្ថិតក្នុង​ភូមិ​ព្រែក​រាំង ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្ត​កណ្ដាល សម្រាប់​ធ្វើ​ទីលាន​ចាក់​សំរាម និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​សំរាម សំណល់​រឹង និង​ប្លា​ស្ទិក ក្រោម​គម្រោង​ហិរញ្ញប្បទាន​របស់​ធនាគារ​ពិភពលោក​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្ដាល​៖ ព្រឹក​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ និង​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​ដឹកនាំ​ក្រុមការងារ មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ស្រុក​ស្អាង ចុះ​ពិនិត្យ​ទីតាំង សម្រាប់​ធ្វើ​ទីលាន​ចាក់​សំរាម និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​សំរាម សំណល់​រឹង និង​ប្លា​ស្ទិក ក្រោម​គម្រោង​ហិរញ្ញប្បទាន​របស់​ធនាគារ​ពិភពលោក ដែល​មាន​ទីតាំង​ស្ថិតនៅ​តំបន់​មេទឹក​ព្រែក​រាំង ក្នុង​ភូមិ​ព្រែក​រាំង ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្ត​កណ្ដាល​។​

​មានប្រសាសន៍​នាឱកាស​ចុះ​ពិនិត្យ​នេះដែរ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា ការគ្រប់គ្រង​សំរាម សំណល់​រឹង និង​ប្លា​ស្ទិក គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់ ប្រសិនបើ​ការ​ទុកដាក់​សំរាម សំណល់​រឹង និង​ប្លា​ស្ទិក មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស​នោះទេ វា​នឹង​បណ្ដាល​ឱ្យ​យើង​ជួប​នូវ​បញ្ហា​ប្រឈម ព្រមទាំង​ជះ​ឥទ្ធិពល​ដល់​បញ្ហា​សុខភាព​នៅ​រយៈពេល​យូរ​ខាងមុខ​ទៀត​។​

​ឯកឧត្តម ប្រាក់ សំអឿន បន្តថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បានធ្វើឱ្យ​ប្រទេស​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ហើយ​ការប្រែប្រួល និង​ការប្រើប្រាស់​សំរាម សំណល់​រឹង និង​ប្លា​ស្ទិក មាន​ការកើនឡើង​គួរឱ្យ​ព្រួយបារម្ភ ដែល​តម្រូវ​ឱ្យ​យើងទាំងអស់គ្នា ត្រូវ​ធ្វើ​ការគ្រប់គ្រង​សំរាម សំណល់​រឹង និង​ប្លា​ស្ទិក ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ស្តង់ដារ​បច្ចេកទេស​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម ប្រាក់ សំអឿន ក៏​បាន​ស្នើ​ដល់​អាជ្ញាធរខេត្ត ពិសេស​អាជ្ញាធរ​ភូមិ​-​ឃុំ ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ អប់រំ និង​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ធ្វើការ​ទុកដាក់ និង​បែងចែក​សំរាម​ទៅតាម​ប្រភេទ​នីមួយៗ ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង និង​ធ្វើ​ការកែច្នៃ​សំរាម​ឱ្យមាន​ប្រសិទ្ធភាព​ផង​ដែរ​។​

​មានប្រសាសន៍​នាឱកាស​នោះ​ដែរ​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​សំរាម សំណល់​រឹង និង​ប្លា​ស្ទិក ក្រោម​គម្រោង​ហិរញ្ញប្បទាន​របស់​ធនាគារ​ពិភពលោក​។​

​ឯកឧត្តម​អភិបាលខេត្ត បន្ថែមថា ទីតាំង​តំបន់​មេទឹក​ព្រែក​រាំង​នេះ គឺជា​ទីតាំង​ដី​រដ្ឋ ដែល​បាន​ចុះបញ្ជី​ដីធ្លី​រួចរាល់ ហើយ​ទីតាំង​នេះ​គឺជា​ទីតាំង​សមស្រប​ដែល​អាច​ធ្វើ​ជា​ទីលាន​ចាក់​សំរាម និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​សំរាម សំណល់​រឹង និង​ប្លា​ស្ទិក ស្រប​តាម​លក្ខណៈ​បច្ចេកទេស​។ ទន្ទឹមនឹងនោះ​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​យល់ព្រម​ធ្វើការ​នៅ​លើ​ទំនប់​ដើម្បី​ការពារ​ទឹកជំនន់ នៅ​ជុំវិញ​បរិវេណ​ទីលាន​ចាក់​សំរាម​នេះ​ផងដែរ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល