លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានអញ្ជើញចូលរួមរំលែកមរណទុក្ខសព លោក យ៉េត ភារ៉ា អតីតអ្នកយកព័ត៌មានឲ្យកាសែតនិស្សិតខ្មែរ នៅគេហដ្ឋានរបស់លោក នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ ។
សូមបញ្ជាក់ថា៖ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១(ម្សិលមិញ)មុនពេលកើតហេតុ លោក យ៉េត ភារ៉ា បាននិយាយជាមួយលោកប្រធាន នៅមុខលោកអធិការស្រុកខ្សាច់កណ្តាលថា រូបគាត់(សព)មានអាជីពជាអ្នកសារព័ត៌មាន គឺដោយសារតែរូបខ្ញុំ(ទេស វិបុល)ជាអ្នកបណ្តុះបណ្តាល។
ហើយចេញពីការជួបនិយាយការងារជាមួយលោកអធិការរួច លោក យ៉េត ភារ៉ា (សព)បានជិះរថយន្តផ្ទាល់ខ្លួនតាមរកខ្ញុំដើម្បីជូនលុយចំនួន២០០ ០០០៛(២០ម៉ឺនរៀល)។
នៅខណៈនោះខ្ញុំក៏ទទួលលុយពីសព ហើយស្រាប់តែប្រហែលជា១០នាទីក្រោយមកលោកអធិការរងស្រុកខ្សាច់កណ្តាលដែលជាមិត្តភក្តិរបស់ខ្ញុំបានខលប្រាប់ខ្ញុំថា លោក យ៉េត ភារ៉ា បានស្លាប់បាត់ទៅហើយដោយសារគ្រោះថ្នាក់ចរាចរណ៍។
លោក ទេស វិបុល បញ្ជាក់ថា ខ្ញុំមិនដែលបានជួបលោក យ៉េត ភារ៉ា(សព)ប្រហែល៣ឆ្នាំមកហើយ ទើបតែនៅរសៀលថ្ងៃកើតហេតុទើបរូបខ្ញុំបានជួបគាត់ដោយចៃដន្យ ហើយគាត់ក៏បានសរសើរខ្ញុំនៅមុខលោកអធិការថា ខ្ញុំជាមនុស្សល្អ និងចូលចិត្តជួយបណ្តុះបណ្តាលមនុស្សឲ្យមានអាជីពជាអ្នកកាសែត និងបាននិយាយថាខ្ញុំជាមេដែលមានគុណធម៌ ពិសេសចូលចិត្តជួយរាល់អ្នកកាសែតទាំងឡាយណាដែលមានបញ្ហា និងមានជីវភាពលំបាក៕