ទាន់ហេតុការណ៍
ប្រជុំ​ផ្សព្វផ្សាយ​ប្រកាស របស់​ក្រសួង​មហាផ្ទៃ​ស្តីពី​ការដាក់​ឲ្យ​មន្ត្រីនគរបា​ល​ជាតិ​ចូលនិវត្តន៍ និងសេចក្តីសម្រេច​របស់​អគ្គស្នងការន​គរបាល​ជាតិ ស្តីពី​ការតែងតាំង​មុខតំណែង​ជូន​មន្ត្រីនគរបាល​ជាតិ​នៅ​ឃុំ​បន្ទាយដែក​ - ​អំណោយ​ដែល​រួម​មាន​ថ​វិកា​២៣.០០០.០០០​រៀល ម៉ាស​ចំនួន ១២៤.០០០​ម៉ាស អាល់​កុល ចំនួន ៣.៧២០ លីត្រ និង​សាប៊ូ​លាងដៃ​ចំនួន​១.៩០០ ដុំ របស់​រដ្ឋបាល​ខេត្ត បាន​យកមក​ចែកជូន​សាលា អនុវិទ្យាល័យ និង​វិទ្យាល័យ ចំនួន ១២៤​ទាំង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល ខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​កូវី​ដ ១៩ ដឹកនាំ​ក្រុម​ការងារ ពិនិត្យ​ឃ្លាំង​ពាណិជ្ជកម្ម ១​កន្លែង ពន្លឿន​ការរៀបចំ​ជា​មណ្ឌល​ព្យាបាល​អ្នក​ជម្ងឺ​កូវី​ដ ១៩ កម្រិត​ស្រាល - សម្តេច​តេជោ ហ៊ុន សែន ​បើក​យុទ្ធនាការ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ជូន​កុមារ​អាយុ ៦​ឆ្នាំ ដល់ ១២​ឆ្នាំ​ - អភិបាល​ខណ្ឌ​កំបូល ចុះ​ពិនិត្យ​ការបើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​អាយុ​៦​ឆ្នាំ ដល់​១២​ឆ្នាំ នៅ​តាម​ទីតាំង​មណ្ឌល​ចាក់​វ៉ាក់សាំង​ទាំង​៥​ទីតាំង​ - ឯកឧត្តម​រដ្ឋមន្ត្រី​វេង សា​ខុន​បាន​ជួបពិភាក្សា​ការងារ​តាម​ប្រព័ន្ធ​Zoom​ជាមួយ​អង្គការ​ស្បៀង​និង​កសិកម្ម​នៃ​សហប្រជាជាតិ​(FAO) - យោធភូមិ​ភាគ​ពិសេស​លេខ ៧០៦ ទទួលបាន​ឧបករណ៍​សម្ភារៈ ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ​គ្រោះមហន្តរាយ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន​ - ​សាលារៀន​ចំន​នួន ១៤០ សាលា រួម​មាន​អនុវិទ្យាល័យ និង​វិទ្យាល័យ នៅ​ទូទាំង​ខេត្ត​កណ្ដាល ត្រូវបាន​បើក​អោយ​ដំណើរការ​បង្រៀន និង​រៀន​ឡើងវិញ​ - ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បន្ត​ចាត់​ក្រុមការងារ នាំយក​ស្បៀង​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​១៥​នាក់​ទៀត ជាប់​ពាក់ព័ន្ធ ជាមួយ​បុគ្គល​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ក្នុង​សង្កាត់​ព្រែកកំពឹស ! - ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេ​បញ្ជ​ការ​កងពលតូច​លេខ​៧០ បាន​អញ្ជើញ​ចុះ​ទៅ​ត្រួតពិនិត្យ​កម្លាំង និង​សម្ភារៈ ក្នុង​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេ​រោគកូ​វីដ​-១៩ ក្នុង​រាជធានី​ភ្នំពេញ​
0

មនុស្ស​មួយ​ក្រុម​បាន​ប្រមូលផ្ដុំ​គ្នា​ប្រើ​អំពើហិង្សា​ដោយ​ដំបង គប់​ដុំ​ថ្ម បាញ់​ជំ​ពាម​កៅស៊ូ និង​គប់​ដប​សាំង​មក​លើ​សមត្ថកិច្ច​ខេត្តកណ្ដាល​បណ្ដាលឲ្យ​រងរបួស​១៣​នាក់​

មនុស្ស​មួយ​ក្រុម​បាន​ប្រមូលផ្ដុំ​គ្នា​ប្រើ​អំពើហិង្សា​ដោយ​ដំបង គប់​ដុំ​ថ្ម បាញ់​ជំ​ពាម​កៅស៊ូ និង​គប់​ដប​សាំង​មក​លើ​សមត្ថកិច្ច​ខេត្តកណ្ដាល​បណ្ដាលឲ្យ​រងរបួស​១៣​នាក់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

កណ្ដាល​៖ នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្ត​កណ្ដាល បាន​ចេញ​សេចក្ដីជូនដំណឹង​ដល់​សាធារណជន​មេត្តា​ឲ្យបាន​ដឹង​ថា​កាលពី​វេលា​ម៉ោង​១០:៣០ មួយថ្ងៃ​១២ ខែ​កញ្ញា ឆ្នាំ​២០២១ មាន​ក្រុម​មនុស្ស​គ្នា​ប្រមាណ​១០០​នាក់​បាន​មក​ប្រមូលផ្ដុំ​គ្នា​ប្រើ​អំពើហិង្សា និង​ធ្វើ​ការជេរប្រមាថ​ដោយ​បាន​ដុត​កៅស៊ូ​កង់ និង​សម្ភារៈ​ផ្សេងៗ ប្រើ​ដំបង គប់​ដុំ​ថ្ម បាញ់​ជំ​ពាម​កៅស៊ូ គប់​ដប​សាំង មក​លើ​កងកម្លាំង​មាន​សមត្ថកិច្ច​ដែល​កំពុង​ឈរជើង​បំពេញ​ការងារ​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ក្នុង​ទីតាំង​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ស្ថិតនៅ​ភូមិ​កំពង់​តា​ឡុង ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ឲ្យ​កងកម្លាំង​សមត្ថកិច្ច​រងរបួស​ចំនួន​១៣​នាក់​។​

​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​កណ្តាល​ដែល​បណ្ដាញសារព័ត៌មាន​យើង​ទើបនឹង​ទទួលបាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ​។​

​ក្នុង​សេចក្តីជូនដំណឹង​រដ្ឋបាល​ខេត្ត​កណ្តាល​បានឲ្យដឹង​ថា​ស្ថិត​ក្នុង​ស្ថានភាព​ប្រើ​អំពើហឹង្សា​នេះ​កងកម្លាំង​បាន​បង្ខំចិត្ត​បំបែក​ក្រុម​បាតុករ​ដោយ​ប្រើ​រថយន្ត​បាញ់​ទឹក ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​ការពារ​ខ្លួន​និង​បំបែក​ក្រុម​បាតុករ​ព្រមទាំង​បាន​ឃាត់ខ្លួន​សមាជិក​ក្រុមបាតុករ​ចំនួន ៣០​នាក់ ស្រី​២០​នាក់ ដើម្បី​នាំយក​មក​ធ្វើ​ការសាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​។​

​ក្នុង​សេចក្តីជូនដំណឹង​នេះ​ដែរ​រដ្ឋបាល​ខេត្ត​កណ្ដាល​ពិតជា​ការសោកស្ដាយ​ចំពោះ​ទង្វើ​ជ្រុលនិយម​របស់​ក្រុម​មនុស្ស​ដែល​បាន​ប្រព្រឹត្ត​ខុសច្បាប់ ដែល​អំពើ​នេះ អាច​នាំឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សន្តិសុខ និង​ការបំផ្លិចបំផ្លាញ​ផលប្រយោជន៍​ដ៏​ធំ​របស់​ប្រទេសជាតិ​។​

​ជាថ្មី​ម្ដងទៀត​រដ្ឋបាល​ខេត្ត​កណ្ដាល​ក៏​សូម​អំពាវនាវ​ដល់​ក្រុមបាតុករ​ទាំងអស់​បញ្ឈប់​នូវ​រាល់​សកម្ម​ភាពខុសច្បា​ប់​ទាំងឡាយ​ហើយ​ងាក​មក​ចូលរួម​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​និង​អនុវត្តតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដើម្បី​ចូលរួម​ការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ឡើង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល