ក្នុងឱកាសចុះបំពេញបេសកកម្ម ជួយប្រមូលទិញផលិតផលផ្លែមៀន ពីប្រជាកសិករ នៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន ឯកឧត្ដម នាយឧត្ដមសេនីយ៌កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន យកមកចែកជូនរដ្ឋបាលស្រុកទាំង ១៣ និង ក្រុង ១ នៅក្នុងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។
សូមបញ្ជាក់ថា អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលផ្តល់ជូនរដ្ឋបាលខេត្តបាត់ដំបង នាពេលនេះរួមមាន ៖ កុំព្យូទ័រយូរដៃចំនួន ០៦គ្រឿង, ម៉ាស៊ីនព្រីនធើ ចំនួន ០៦គ្រឿង, វិទ្យុទាក់ទងចំនួន ១៥គ្រឿង, ម៉ាស៊ីនភ្លើងចំនួន ០១គ្រឿង និងថវិកាចំនួនមួយចំនួនផងដែរ ៕