ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជេីញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈអភិបាលស្រុក ដេីម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍អនុវត្តការងាររបស់រដ្ឋបាលស្រុកប្រចាំឆមាសទី១ ឆ្នាំ២០២១ ព្រមទាំងបញ្ហាមួយចំនួនដែលត្រូវលើកយកមកពិនិត្យ និងពិភាក្សា។
ក្នុងនោះមានការចូលរួមអំពីសំណាក់លោក-លោកស្រីអភិបាលរងស្រុក, នាយក នាយករងរដ្ឋបាល, មេបញ្ជាការកងកម្លាំងទាំងបី, ប្រធាន អនុប្រធានការិយាល័យ-អង្គភាពជំនាញ, តំណាងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ, មន្ត្រីរាជការសាលាស្រុក, មន្ត្រីការិយាល័យច្រកចេញ-ចូលតែមួយ, មេឃុំ ននិងស្មៀនឃុំទាំង១៥។