ខេត្តកណ្តាល ៖ នារសៀលថ្ងៃអង្គារ ១៣កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល តំណាង ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំកងកំលាំងសមត្ថកិច្ច ដើម្បីធ្វើការដោះស្រាយករណីដីធ្លី និងបានរុះរើ រោងស្នាក់នៅ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល យោងតាមលិខិត លេខ ២៣ សជណ.ឧស ០៦ មករា ២០១៧ របស់ ទីស្ដីការគណៈរដ្ឋមន្ត្រី។