ទាន់ហេតុការណ៍
សមិទ្ធិផល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ថ្មី​មួយទៀត បាន​និង​កំពុង​សាងសង់​ជិត​រួចរាល់ ត្រៀម​ដាក់ឲ្យ​ប្រើប្រាស់​ក្នុង​ពេល​ឆាប់ៗ​! - ​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ លោកនាយ​ការិយាល័យ​សុខាភិបាល ដែល​បាន​វះកាត់​ក្រួស​ក្នុងប្រ​ម៉ាត់​! - ​សហគ្រាស​ផលិត​ទឹកក្រូច និង​ទឹក​ផ្លែឈើ​យីហោ​(​ប៊ី ស្មា​ត​) គឃ្លើន​មិន​ស្តាប់​ការណែនាំ​របស់​មន្ទី​របរិ​ស្ថាន - រដ្ធបាល​ខេត្ត​កំពង់ចា​ម ចេញ​ញត្តិ​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ការអនុវត្ត​គម្រោង​ជីក​ព្រែក​ហ្វូណន​-​តេ​ជោ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ចេញ​ញត្តិ​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ការអនុវត្ត​គម្រោង​ជីក​ព្រែក​ហ្វូណន​-​តេ​ជោ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល ព្រះ​ចៅ​ស៊ុល​តង់ ហា​ជី ហាសិ​នណល់ ប៊ូល​ហ្កះ ព្រះមហាក្សត្រ នៃ​ប្រទេស​ប្រ៊ុយណេ ដា​រូ​សា​ឡឹម​ - សមត្ថកិច្ច​ចាប់ខ្លួន​បាន​មេខ្លោង​ចំនួន ១០​នាក់ ជុំវិញ​ករណី​កាប់​ទន្ទ្រាន​ដី​រដ្ឋ និង​ដកហូត​ដី​ជាង ៧ ពាន់​ហិកតា នៅ​ខេត្ត​ស្ទឹងត្រែង​ - ​ពិព័រណ៍​ផ្សព្វផ្សាយ​និង​ចែក​កូន​ឈើ នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៦ ខែ​កក្កដា​ខាងមុខនេះ នៅ​មុខ​អគារ​មរតក​តេជោ ទីស្តីការ​ក្រសួង​បរិស្ថាន​ - មន្ត្រី​បរិស្ថាន​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់​ករណី​ធ្វើ​របង​ហ៊ុំព័ទ្ធ​យក​ដី​សហគមន៍​ម៉ា​ឡុក ធ្វើជា​កម្មសិទ្ធិ បាន​មួយ​ចំអិន​កំពឹស​ត្រូវបាន​ដោះលែង​វិញ​ - សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ព្រមទាំង សមាជិក សមាជិកា និង​ក្រុមគ្រួសារ​ផ្ញើ​សារលិខិត​រំលែក​មរណៈ​ទុក្ខ​ជូន ក្រុមគ្រួសារ​យោធិន ដែល​បាន​ពលី​ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​ឃ្លាំង​ស្តុក​គ្រាប់​នៅ​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣
0

លោក ជាវ តា​យ ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ភ្លៀង​ដែល​កំពុង​រង​ផលប៉ះពាល់​ក្នុង​ភូមិសាស្ត្រ​ស្រុក​ទឹកឈូ និង​ក្រុង​កំពត​

លោក ជាវ តា​យ ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ភ្លៀង​ដែល​កំពុង​រង​ផលប៉ះពាល់​ក្នុង​ភូមិសាស្ត្រ​ស្រុក​ទឹកឈូ និង​ក្រុង​កំពត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​បន្តបន្ទាប់​រយៈពេល​ជាច្រើន​ថ្ងៃ​នៅ​ដើម​ខែ​សីហា​នេះ​បណ្ដាល​ធ្វើឲ្យ​មានជំនន់​ទឹកភ្លៀង​លិចលង់​ប៉ះពាល់​ផលដំណាំ​លំនៅដ្ឋាន​ផ្ទះសំបែង​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ខ្លះៗ​នៃ​ឃុំ និង​សង្កាត់​មួយចំនួន​ក្នុង​ស្រុក​ទឹកឈូ​និង​ក្រុង​កំពត​ខេត្ត​កំពត​។​

​ផ្ដើម​ចេញ​នូវ​ក្ដី​កង្វល់​និង​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​លំបាក​របស់​បង​ប្អូន​ប្រជាពលរដ្ឋ រយៈពេល​ពេញ​មួយ​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា​ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត លោក ជឹង ផល្លា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួមជាមួយ​និង​មន្ត្រី​មូលដ្ឋាន​និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​មួយ​ចំនួន​ក្នុង​ខេត្ត បាន ចុះ​ជួប​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ និង​ពិនិត្យ​ស្ថានភាព​ទឹក ក្នុងនោះ​នៅ​ភូមិ​អណ្ដូង​ជី​មឺ​ុ​ន ភូមិ​កំពង់​គ្រែ​ង ក្នុង​ឃុំ​កំពង​គ្រែង​ព្រមទាំង​តាម​ភូមិសាស្ត្រ​ដងព្រែក​កំចាយ​នៃ​ស្រុក​ទឹកឈូ និង​ភូមិ​ស្វាយ​ធំ ភូមិ​ក្រាំង​នៃ​សង្កាត់​ក្រាំង​អំពិល​ក្រុង​កំពត​។

​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ព្រឹក​នេះ លោក ជាវ តា​យ អភិបាលខេត្ត បានបញ្ជាក់​ថា​៖ ដោយ​ផ្ដើម​ចេញ​នូវ​ក្ដី​កង្វល់​និង​មាន​ការជំរុញ​យកចិត្ត​ទុកដាក់​ខ្ពស់​ពី​ថ្នាក់ដឹកនាំ​ពិសេស​សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​រាជ​រដ្ឋភិបាល និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​ចំពោះ​សុខទុក្ខ​លំបាក​និង​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​ពេលវេលា​ដែល​ជួប​គ្រោះមហន្តរាយ​ក៏​ដូច​បញ្ហា​ផ្សេងៗ​។​

​លោក ជាវ តា​យ បាន​បញ្ជាក់ទៀតថា​៖​បញ្ហា​គ្រោះ​មហន្តរាយ​គឺ​យើង​មិន​អាច​កំណត់​បាន​ឡើយ ប៉ុន្តែ​បញ្ហា​សំខាន់​គឺ​រាជរដ្ឋាភិបាល ក៏​ដូច​អាជ្ញាធរ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​និង​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវតែ​ចូលរួម​តាមរយៈ​យន្តការ​ឬ​វិធានការណ៍​នានា​ដើម្បី​បង្កា​ទប់ស្កាត់​និង​ដោះស្រាយ​សង្គ្រោះ​អាយុជីវិត​មនុស្ស​ឲ្យបាន​ទាន់​ពេលវេលា​និង​មាន​ប្រសិទ្ធភាព​ជា​ការចាំបាច់​។​

​ជាមួយ​ឱកាស​នោះ លោក​អភិបាលខេត្ត ក៏​បាន​ស្វែងយល់​និង​អរគុណ​ចំពោះ​ការ​ស្ដាប់​នូវ​មតិ​សំណូមពរ​លើកឡើង​ពី​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​មូលដ្ឋាន​ដើម្បី​ជា​ទុន​ធ្វើ​ផែនការ​អភិវឌ្ឍ ពិសេស​ការ​ទប់ស្កាត់​ឬ​បញ្ចៀស​នូវ​ផល​ប់ះពាល់​ពី​ជំនន់​ទឹកភ្លៀង​ក្នុង​មូលដ្ឋាន​នី​មួយៗ​ពេលខាងមុខ​។​

​លោក​អភិបាលខេត្ត ក៏​បាន​ថ្លែងអំណរគុណ​កោតសរសើរ​ចំពោះ​កងកម្លាំងប្រដាប់អាវុធ​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​រួម​សហការ​គ្នា​ត្រៀម​បង្កា​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ និង​បាន​ផ្ដាំផ្ញើ ឲ្យ​យកចិត្តទុកដាក់​ខ្ពស់​តាមដាន​ក្នុង​គោលដៅ​ប្រឈម​នានា​បើ​មាន​បញ្ហា​សូម​ប្រញាប់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​មក​កាន់​ទី​ទួល​សុវត្ថិភាព​និង​រាយការណ៍​ជូន​ដល់​ថ្នាក់ដឹកនាំ​ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​នៅ​ជិត​ដើម្បី​ជួយ​អន្តរាគមន៍​សង្គ្រោះ​មិន​ត្រូវ​ទុក​ឲ្យ​ប្រជាជន​ណា​ម្នាក់​ស្លាប់ដោ​យ​គ្រោះទឹកជំនន់​ឡើយ​។​

​ទន្ទឹម​នោះ​ប្រជាពលរដ្ឋ​ទាំងអស់​ក៏​ត្រូវ​ប្រកាន់​យកចិត្តទុកដាក់​នូវ​បញ្ហអ​នាម័យ​ល្អ រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ជា​ពិសេស​ក៏​ត្រូវ​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ចំពោះ កូនចៅ​ដើម្បី​បង្កា​គ្រោះ​ថ្នាក់​លង់ទឹក​ដោយ​យថាហេតុ​ដែល​បណ្ដាល​មកពី​ការធ្វេសប្រហែស​របស់​យើង​។​

​ក្នុងឱកាស​នោះ ល​អភិបាលខេត្ត ក៏​បាន​នាំយក​នូវ​អំណោ​មានមី និង​អង្ករ​ព្រម​ទាំង​ថវិកា​មួយចំនួន ដើម្បី​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ដំណាក់កាល​ជា​បន្ទាន់​ផងដែរ​។​

​សូមបញ្ជាក់​ថា​៖​តាម​ការ​ឲ្យដឹង​ពី​អាជ្ញាធរ គិត​ត្រឹម​ថ្ងៃទី​១០​ខែ​សីហា​នេះ​នៅ​ស្រុក​ទឹក​ឈូ​មាន​ឃុំ​ដែល​កំពុង​ប្រឈម​និង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​នេះ​គឺ​មាន​ឃុំ​កំពង់​គ្រែ​ង​ឃុំ ស្ទឹង​កែវ​និង​ឃុំ​ព្រៃ​ឃ្មុំ ឯ​ក្រុង​កំពត​ក៏មាន​ផលប៉ះពាល់​តិច​ឬ​ច្រើន​នៅ​សង្កាត់​ទាំង​៥​នៃ​ក្រុង​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល