ភ្នំពេញ÷ប្រជាពលរដ្ឋជាង៦០ គ្រួសារក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទូលគោគដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ ធ្ងរពីមេរោគកូវីដ-១៩
ទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ។
លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បន្តចែកស្បៀងអាហារដែលជា អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីជួយដោះស្រាយទុកលំបាករបស់ប្រជាពលរដ្ឋក្នុងការបិទខ្ទប់នេះ។
ថ្លែងក្នុងពិធីប្រគល់អំណោយជូនប្រជាពលរដ្ឋក្នុងនៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក នាព្រឹកថ្ងៃទី១៩ខែឧសភា ឆ្នាំ ២០២១នេះលោកឯក ឃុន ដឿន បានបញ្ជាក់ថា ប្រជា ពលរដ្ឋដែលទទួលអំណោយនាពេលនេះមានចំនួន៤ភូមិ គឺភូមិ៨ , ៩ ,១៣និងភូមិ១៤ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ , ទឹកស៊ីអ៊ីវ១យួរ និងត្រីខ១យួរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជូន នូវវិធានរបស់ក្រសួងសុខាភិ បាល និងអនុវត្តន៍៣កុំនិង៣ការពារ ដើម្បីកាត់ផ្តាច់ការរីករាលដាលជំងឺកូវីដ- ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈឱ្យបានជោគជ័យ៕