ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​អោយ លោក Pierre Tami (​សែន សិលា​) ចូលជួប​សម្ដែង​ការគួរសម​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល និង​បិទ​វគ្គ​បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន នៅ​សាកលវិទ្យាល័យ​ការពារជាតិ​ - ក្រសួង​ព័ត៌មាន​រៀបចំ​សិក្ខាសាលា​តម្រង់ទិស ដើម្បី​រៀបចំ​ស្តង់ដារ​ប្រតិបត្តិ​រួម​សម្រាប់​វិជ្ជាជីវៈ​សារព័ត៌មាន ក្រោម​អធិបតីភាព ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា - បទ​យកការណ៍ ជុំវិញ​ពិធី​សង្ក្រាន្ត​អូររាំងឪ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ - ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ ចំនួន​១៤​នាក់​បក​ស្បង់​ចីវរ​ភ្លាមៗ​ក្រោយ​បន្លំ​ធ្វើ​ជា​ព្រះសង្ឃ ដើរ​បិណ្ឌបាត​ពី​ពុទ្ធបរិស័ទ​ - ​ឯកឧត្ដម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី​បិទ​កម្ម​វី​ធី​សង្ក្រាន្ត​អូររាំងឪ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី​ចូលរួម​បើក​កម្មវិធី​សង្ក្រាន «​ស្រុក​អូ​រាំង​ឪ​» - ​សម្តេច​ធិបតី នាយករដ្ឋមន្ត្រី ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រសួង​-​ស្ថាប័ន អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ គ្រប់​រាជធានី​-​ខេត្ត និង​កងកម្លាំង​គ្រប់​ប្រភេទ ដែល​ធានាបាន​នូវ​សុវត្ថិភាព បង្កលក្ខណៈ​ដល់​ការកំសាន្ត​សប្បាយ​របស់​បងប្អូន អ៊ំ​ពូ​មីង តា​យាយ និង ញ៊ាំង​ឱ្យ​ការប្រារព្ធពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស ២៥៦៨ បាន​ប្រព្រឹត្តទៅ​ដោយ​ភាពសប្បាយ​រីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខ​សុវត្ថិភាព របៀបរៀបរយ​ល្អ ប្រកប​ដោយ​មោទកភាព​ជាតិ - កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដោយ​ក្តី​មោទកភាព​! - ​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​សំណេះសំណាល សួរសុខទុក្ខ​ជាមួយ​គ្រួសារ​អតីតយុទ្ធជន​ក្រីក្រ ក្រោម​អធិបតីភាព ឯកឧត្តម នៃ និយម ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​កណ្តាល
0

អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាសះស្បើយពីជំងឺកូវីដ-១៩នៅស្រុកអង្គស្នួល

អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាសះស្បើយពីជំងឺកូវីដ-១៩នៅស្រុកអង្គស្នួល

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​រសៀល​ថ្ងៃ​៨​កើត ខែ​ជេស្ឋ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២១​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ​បងប្អូន កម្មករ កម្មការិនី ចំនួន​២៦៨​នាក់ នៅ​ស្រុក​អង្គស្នួល ដែល​បាន​ជាសះស្បើយ​ពី​ជំងឺ​កូវី​ដ​-១៩ និង​បាន​វិលត្រឡប់​ទៅ​បន្ត​ធ្វើ​ចត្តា​ឡីស័​កនៅ​ផ្ទះ​វិញ ។​

​ឯកឧត្តម គង់ សោភ័ណ្ឌ បាន​សម្ដែង​នូវ​ការអបអរសាទរ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង ២៦៨​នាក់ ដែល​បាន​ជាសះស្បើយ​ពី​ជំងឺ​កូវី​ដ​-១៩ ដែល​នេះ​បាន​បង្ហាញ​ឱ្យឃើញ​នូវ​ការសហការ​គ្នា​បាន​ល្អ​រវាង​ក្រុមគ្រូពេទ្យ និង​បងប្អូន​ដែល​ជា​អ្នកជំងឺ​ដោយ​បាន​អនុវត្តន៍​យ៉ាង​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។​

​ឯកឧត្តម​អភិបាលខេត្ត​កណ្ដាល ក៏​បាន​ថ្លែង​នូវ​ការកោតសរសើរ​ដល់​ក្រុមគ្រូពេទ្យ អាជ្ញាធរ​ដែនដី និង​កងកម្លាំង​មាន​សមត្ថកិច្ច ដែល​បាន​យកចិត្តទុកដាក់ ការពារ​នូវ​សន្តិសុខ សុវត្ថិភាព ពិនិត្យ និង​តាមដាន​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​ស្រុក​អង្គស្នួល ហើយ​បាន​ផ្ដល់​នូវ​អាហារ​សមរម្យ​ជូន​ពួកគាត់​ផង​ដែរ​។​

​ឯកឧត្តម អភិបាលខេត្ត ក៏​បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន ដែល​ទើប​ជាសះស្បើយ​ទាំង​២៦៨ នាក់ ពេល​ត្រឡប់​ទៅផ្ទះ​វិញ ត្រូវធ្វើ​ចត្តា​ឡី​ស័ក​ខ្លួនឯង​ឱ្យបាន​ត្រឹមត្រូវ តាម​វិធាន​របស់​ក្រសួង​សុខាភិបាល រយៈពេល ១៤​ថ្ងៃ​។
​ក្នុងករណី​មាន​បញ្ហា​សុខភាព​មិន​ប្រក្រតី ត្រូវ​រាយការណ៍​មក​អាជ្ញាធរ​ភ្លាម ហើយ​ត្រូវ​បន្ត​អនុវត្តន៍​នូវ​វិធានការ​បង្ការ ការពារ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ពិសេស​ប្រសាសន៍​របស់​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី គឺ ៣​ការពារ ៣​កុំ ឱ្យបាន​គ្រប់​គ្នា​។​

​ក្នុង​ពិធី​សំណេះសំណាល​នោះ ឯកឧត្តម​អភិបាលខេត្ត​កណ្ដាល បាន​ឧបត្ថម្ភ​ដល់​បងប្អូន​ទាំង ២៦៨​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​អង្ករ ១០​គីឡូក្រាម ត្រីខកំប៉ុង​១​យួរ ទឹកត្រី​១​យួរ ម៉ាស ១​ប្រអប់ និង​ថវិកា ៤​ម៉ឺន​រៀល ។​

​សូមបញ្ជាក់​ថា អ្នកជំងឺ​កូវី​ដ​-១៩ បាន​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មណ្ឌល​ព្យាបាល​ទូទាំង​ស្រុក​អង្គស្នួល នៅសល់​សរុប​ចំនួន ៧៧៦​នាក់ បាន​ជាសះស្បើយ និង​បាន​វិល​ត្រឡប់​ទៅផ្ទះ​វិញ​ចំនួន ៥៣៨​នាក់ និង​កំពុង​ធ្វើ​ចត្តា​ឡីស័​កនៅ​តាម​ផ្ទះ​ចំនួន ៤.១៤១​គ្រួសារ ស្មើនឹង ៩.៧៥៣​នាក់ ក្នុងនោះ​ស្រី ៥.៥៩១​នាក់ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល