ទាន់ហេតុការណ៍
ក្រុមហ៊ុន​FAFA24h វេ​បផ្សាយ​កីឡា​និង​កាស៊ីណូ​ពេញនិយម​នៅ​ប្រទេស​កម្ពុជា រង​ការចោទប្រកាន់​ពី​អតិ​ថ​ជន​លេងល្បែង​ហ៊ានស៊ី ប៉ុន្តែ​មិន​ហ៊ាន​សង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​គម្រោង "​ព្រែកជីក​ហ្វូណន​តេជោ​" - យក​សួន​សាធារណៈ​ធ្វើ​អាជីវកម្ម ធ្វើឱ្យ​ខូច​សោ​ភណ្ឌ​ភាព​ក្រុង​សៀមរាប អជ្ញាធរ​មិន​អើពើ​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​៖ យុទ្ធនាការ «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» ដាក់​ចេញ​បន្ទាប់​ពី​កម្ពុជា​យើង​បាន​ទប់ស្កាត់ ការពារ​ការប្រើប្រាស់ និង​បោះចោល​ថង់ប្លាស្ទិក​បាន​ច្រើនជាងការ​បោះចោល ទៅក្នុង​ទីសាធារណៈ ទទួលបាន​ជោគជ័យ​រួចមកហើយ - ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោកជំទាវ ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ដំណើរ​ទស្សនកិច្ច​ផ្លូវការ ចាប់ពី ថ្ងៃទី​១៥-១៩ ខែ​ឧសភា ឆ្នាំ​២០២៤ នៅ​ទីក្រុង​សេ​អ៊ូ​ល​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត ឯកអគ្គរដ្ឋទូត​កាណាដា ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ - ចោរ​ឆក់​ម្នាក់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​! - ​មាន​ជន​ក្លែងបន្លំ បង្កើត​គណនី​ក្លែងក្លាយ (Fake Account) របស់​សម្តេច​តេជោ ហ៊ុន សែន​ - ពិរុទ្ធជន​ម្នាក់ សម្ងំ​លាក់ខ្លួន​ជួញដូរ​គ្រឿងញៀន​អស់​ច្រើន​ឆ្នាំ ចុង​ក្រោយ​ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​! - ឃត់ខ្លួនជ​ន​ស្មាន់​កាំភ្លើង ករណី​បាញ់ប្រហារ​ស្រី្ត​ម្នាក់ និង​ង​បង្ក​របួសស្នាម​កុមារី​ម្នាក់​
0

អភិបាលខេត្ត​កណ្តាល ជួប​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​ស្រុក​អង្គស្នួល ដែល​ជា​សះស្បើយ​ពី​ជំងឺ​កូវី​ដ​-១៩

អភិបាលខេត្ត​កណ្តាល ជួប​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​ស្រុក​អង្គស្នួល ដែល​ជា​សះស្បើយ​ពី​ជំងឺ​កូវី​ដ​-១៩

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល ព្រមទាំង​ឯកឧត្តម​អភិបាលរង​ខេត្ត កងកម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ស្រុក​អង្គស្នួល បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​បងប្អូន​កម្មករ កម្មការិនី បម្រើ​ការងារ​នៅ​ក្រុមហ៊ុន ម៉ា​ស្ទ័រ និង​ហ្រែ្វ​ង ដែល​សម្រាក​ព្យាបាល​ជំងឺ​កូវី​ដ​-១៩ នៅ​វិទ្យាល័យ​ថ្នល់ទទឹង និង​សាលាបឋមសិក្សា​កុ​យតិប ដែល​បាន​ជាសះស្បើយ​ពី​ជំងឺ​កូវី​ដ​-១៩ សរុប​ចំនួន ១២៨​នាក់ ក្នុងចំណោម​៧០៩​នាក់ ស្ថិត​នៅក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​។​

​ក្នុងឱកាស​នោះ ឯកឧត្ដម គង់ សោភ័ណ្ឌ បាន​ថ្លែងអំណរគុណ​ដល់​ក្រុមគ្រូពេទ្យ និង​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​មើលថែទាំ និង​ព្យាបាល​អ្នកជំងឺ រហូត​បាន​ជាសះស្បើយ និង​បន្ត​ជាសះស្បើយ​ជា​បន្តបន្ទាប់​ទៀត​នាពេលខាងមុខ​។

​ឯកឧត្តម អភិបាលខេត្ត​កណ្ដាល ក៏បាន​សំណូមពរ​ដល់​បងប្អូន​កម្មករ កម្មការិនី​ទាំងអស់ សូមមេត្តា​អនុវត្តន៍​ឱ្យបាន​ល្អ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​អនុវត្តន៍ ៣​ការពារ ៣​កុំ ជា​ពិសេស​ត្រូវ​ថែរក្សា​សុខភាព ដោយ​លាងដៃ​ជាមួយ​សាប៊ូ អាល់​កុល ឬ​ជែល លាងដៃ និង​រក្សា​គម្លាត​បុគ្គល ដើម្បី​កុំឱ្យ​មាន​ការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ ។​

​ឯកឧត្ដម គង់ សោភ័ណ្ឌ បាន​បន្ថែមថា បើទោះបី​ពេលនេះ បងប្អូន​កម្មករ កម្មការិនី​បាន​ជាសះស្បើយ​ពី​ជំងឺ​នេះ​យ៉ាងណាក្តី តែ​ពេល​ត្រឡប់ទៅផ្ទះ​វិញ ក៏​ត្រូវ​ធ្វើ​ចត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទៀត ដើម្បី​ជា​ការបង្ការ​បន្ថែម ហើយ​បើ​មាន​អា​ការៈប្រែប្រួល​ណាមួយ សូម​ប្រញាប់​ទំនាក់ទំនង​មក​ក្រុម​គ្រូពេទ្យ និង​កុំ​ភ្លេច​លេបថ្នាំ​ឱ្យបាន​ទៀងទាត់ តាម​ការណែនាំ​របស់​គ្រូពេទ្យ​ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល