ទាន់ហេតុការណ៍
​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ចាប់​បាន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែល​ល្បី​រឿង​ជួញដូរ​សាច់​សត្វព្រៃ និង​សិប្បកម្ម​ឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី​..! - ​ក្រសួង​ព័ត៌មាន​បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​រៀបចំ​ធ្វើតេស្ត រក​សារធាតុ​ញៀន​ក្នុង​ក្របខណ្ឌ​នៃ​មន្ត្រី​រាជការ​ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃទី​៧ និង​ទី​៨ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​នៅ​ទីស្តីការ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម​បណ្ឌិត ជា ដែន ប្រធានកិត្តិយស សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា នឹង​ជា​ប្រធានស្តីទី សមាគម​សម្ព័ន្ធ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​កម្ពុជា (Cambodia Commercial Alliance Development Association - CCADA) ​បាន​ចុះ​នាំយក​អំណោយ ជូន​ដល់​សិស្សានុសិស្ស រួម​ទាំង​លោកគ្រូ អ្នកគ្រូ ក្នុង​សាលាបឋមសិក្សា​កងមាស​ - សំណាញ់​ច្បាប់​មិន​លើកលែង​ជន​ណា​ទេ​! បុរស​ថ្លើម​ដុះ​មមិះ​ម្នាក់​ដែល​លួច​កាប់​រានទន្ទ្រា​ន​យក​ដី​ធ្វើ​កម្មសិទ្ធិ នៅ​ទឹកដី​ខេត្ត​កំពង់ធំ ត្រូវ​តុលាការ​ផ្តន្ទាទោស​ - អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ហាក់​គ្មាន​វិធានការ​ទប់ស្កាត់ ចំពោះ​អ្នក​មាន​លុយ មាន​អំណាច​ចាក់ដី រំលោភ​យក​អូរ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ - «​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្ដម ជាវ តា​យ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ​» - ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ១០​ខ្នង ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់ ស្ថិតនៅ​ស្រុក​គងពិសី​ - ​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​ស្ថានភាព​ការសាងសង់​ស្ថានីយ៍​បណ្តុះ​កូនឈើ​ថ្នាក់​តំបន់ ដែល​ជា​ស្ថានីយ៍​ខ្នាត​ធំ​ដំបូង​បំផុត​ក្នុងប្រទេស​កម្ពុជា​ដែល​មាន​សមត្ថភាព​ផលិត​កូនឈើ​បាន​ចំនួន​១.២០០.០០០(​មួយ​លាន​ពីរ សែន​)​ដើម​ក្នុង​មួយឆ្នាំ​ - ល្បែងស៊ីសង​អន​ឡាញ​មាន់​ជល់​តាម​តាម​កញ្ចក់​ទូរទស្សន៍ មួយ​កន្លែង​នៅក្នុង​ផ្សារ​ត្រពាំង​ថ្កូវ ស្ថិតនៅ​ភូមិ​វាល ឃុំ​ក្រាំង​ស្នាយ ស្រុក​ឈូក កំពុងបើក​លេង​អនាធិបតេយ្យ សមត្ថកិច្ច​មូលដ្ឋាន មិន​បង្ក្រាប​ - ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជួបជុំ​ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា លើក​ទី​៦ ឆ្នាំ​២០២៤ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័ណ៍​កោះ​ពេជ្រ
0

ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ជាង ៤០​លាន​រៀល ត្រូវបាន​ប្រគល់ជូន​គ្រួសារ​សព មេបញ្ជាការរង អាវុធហត្ថ​ខណ្ឌចំការមន នៃ​រាជធានី​ភ្នំពេញ​!

ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ជាង ៤០​លាន​រៀល ត្រូវបាន​ប្រគល់ជូន​គ្រួសារ​សព មេបញ្ជាការរង អាវុធហត្ថ​ខណ្ឌចំការមន នៃ​រាជធានី​ភ្នំពេញ​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​រសៀល​ថ្ងៃ​សុក្រ ទី​១៤ ខែ​ឧសភា ឆ្នាំ​២០២១ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តំណាង​លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចាត់​ឲ្យ​ក្រុមការងារ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រគល់​ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ចំនួន ៤០.៤២៦.៥០០​រៀល ជូន​ដល់ គ្រួសារ​សព​លោក វរសេនីយ៍ត្រី ញៀប សា​ផន មេបញ្ជាការរង អាវុធហត្ថ​ខណ្ឌចំការមន ចំណុះ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។ ថវិកា​ទាំងអស់​នេះ​គឺ​បានមកពី​ការបរិច្ចាគ​ដោយ​ស្ម័គ្រចិត្ត ប្រកបដោយ​ទឹកចិត្ត​សប្បុរសធម៌ របស់ លោកនាយ​ឧត្តមសេនីយ៍ លោក លោកស្រី ដែល​ជា​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ទូទាំង​ប្រទេស ក្នុង​ការចូលរួម​ចែករំលែក​ទុក្ខលំបាក​គ្នា​ទៅវិញទៅមក​។​

​ព្រម​ជាមួយ​គ្នា​នោះ ក្រុមការងារ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា ជូន​ចំពោះ​ក្រុមគ្រួសារ​សព​ផងដែរ​។​

​តំណាង​គ្រួសារ​សព​ក៏​បាន​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ទឹកចិត្ត និង​ការលះបង់ របស់ លោកនាយ​ឧត្តមសេនីយ៍ អគ្គមេបញ្ជាការ​រង មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រមទាំង​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ទូទាំង​ប្រទេស និង​បាន​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ ក្នុង​លោក តាម​ជួយ​បីបាច់​ថែរក្សា ប្រោស​ព្រំ​ប្រសិទ្ធិ​ពរ​ជ័យ ជូន​ដល់ លោកនាយ​ឧត្តមសេនីយ៍ លោក លោកស្រី នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ សូម​ជួប​ប្រទះ​តែ​សេចក្តីសុខ សេចក្តីចម្រើន ព្រម​ជាមួយ​ពុទ្ធពរ ទាំង ៥​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល