ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិសេចក្តីសម្រេចរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាធានីភ្នំពេញ និងបទបញ្ជាដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ០៨:០០នាទីយប់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរង បានត្រួតពិនិត្យកម្លាំងអន្តរាគមន៍ពិសេស ដើម្បីចូលរួមប្រជុំជួរ និងចេញល្បាតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេស ដើម្បីចុះផ្សព្វផ្សាយណែនាំអប់រំប្រជាពលរដ្ឋអំពីសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ ៕