ទាន់ហេតុការណ៍
អាវុធហត្ថ​រាជធានី​ភ្នំពេញ ចែក​ម៉ាស៊ីនថតចម្លង ដែល​ទទួលបាន​ពី​សប្បុរសជន ជូន​ដល់​អង្គភាព​ចំណុះ​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការងារ​រដ្ឋបាល​! - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឲ្យ​អគ្គលេខា​ធិ​ការរង នៃ​អង្គការ​សហប្រជាជាតិ និង​ជា​លេខាធិការ​ប្រតិបត្តិ នៃ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច សម្រាប់​អា​ស៊ី​-​ប៉ា​ស៊ី​ហ្វិក (ESCAP) ចូលជួប​ពិភាក្សា​ការងារ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ទៅ​ថ្លែង​សុន្ទរកថា​ពិសេស ក្នុង​ពិធី​បើក​សន្និបាត​លើក​ទី​៨០ របស់ UN-ESCAP នៅ​ប្រទេស​ថៃ​ - អតីត​សិស្ស​សាលា​បាក់​ទូក​ទសវត្សរ៍​ឆ្នាំ​១៩៨០​មួយក្រុម ចូលរួម​បុណ្យសព អតីត​អ្នកគ្រូ​ជីវវិទ្យា ជើងចាស់​០១​រូប​! - អុញ​នោះ​! ថា​ហើយ​ថា ម៉ា​ដំបរ​គឺ​ស្មើនឹង​បួន​នោះ​ទេ​? អង្ករ​ជិត​ក្លាយជា​បាយ​ទៅហើយ ប៉ុន្តែ​ពេល​នេះ​ប្រែក្លាយ​ជា​បាយ​ឆៅ​អស់​ទៅហើយ​...​ប្រាប់​ហើយ​កុំ​ឡាយ​ក្តែងៗ​ថា​ជួយ​ពលរដ្ឋ​ក្រីក្រ ពេល​នេះ​មន្ត្រី​ជំនាញ​បាន​អោយ​ម្ចាស់​រោង​រុះរើ​យក​សំភារៈ​ត្រលប់​យក​ទៅ​វិញ​ជាបន្ទាន់​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុ​ត សុខុន​ឌី​ឧត្តម និង ភរិយា ! - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ «​អគារ​មណ្ឌល​ផ្តល់​សេវា​ផ្នែក​វះកាត់​» នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប - ឯកឧត្តម សុខ ចាន់​ភក្តី តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ចូលរួម​ជា​គណៈអធិបតី ក្នុង​ពិធី​សិក្ខាសាលា​ស្ដីពី ស្ថានភាព​បច្ចុប្បន្ន​របស់​សារព័ត៌មាន និង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន រៀបចំ​ដោយ​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​នៃ​សហព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​អោយ លោក Pierre Tami (​សែន សិលា​) ចូលជួប​សម្ដែង​ការគួរសម​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល និង​បិទ​វគ្គ​បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន នៅ​សាកលវិទ្យាល័យ​ការពារជាតិ​
0

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះ​ត្រួតពិនិត្យ កម្លាំង​ឈរជើង​តាម មណ្ឌល​ចត្តា​ឡី​ស័ក និង​មណ្ឌល​សម្រាក​ព្យាបាល​អ្នកជំងឺ​កូវី​ដ​១៩!

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះ​ត្រួតពិនិត្យ កម្លាំង​ឈរជើង​តាម មណ្ឌល​ចត្តា​ឡី​ស័ក និង​មណ្ឌល​សម្រាក​ព្យាបាល​អ្នកជំងឺ​កូវី​ដ​១៩!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​) នា​រសៀល​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​កម្លាំង​ឈរជើង​តាម មណ្ឌល​ចត្តា​ឡី​ស័ក និង​មណ្ឌល​សម្រាក​ព្យាបាល​អ្នកជំងឺ​កូវី​ដ​១៩ ចំនួន​០៣​ទីតាំង​ផ្សេងគ្នា គឺ​នៅ​ទីតាំង​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព ទីតាំង​សណ្ឋាគារ The Great Duke អតីត​សណ្ឋាគារ អាំងទ័រ​កុងទីណង់តាល់ និង​ទីតាំង​ដែល​កម្លាំង​អាវុធហត្ថ​ឈរជើង​ត្រៀម​អន្តរាគមន៍ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​បាន​ចុះ​ត្រួតពិនិត្យ​ជំរុំ​ជម្រក​ដែល​ដំឡើង​ត្រៀម​ទុក​សម្រាប់​កម្លាំង​ឈរជើង​នៅ​ទីនោះ បាន​ស្នាក់នៅ​ដើម្បី​ធ្វើ​ការផ្លាស់​វេន​គ្នា​ប្រចាំការ​២៤​ម៉ោង លើ ២៤​ម៉ោង ដោយ​ចែក​ជា​បី​វេន​ការពារ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​បង្ការ ទប់ស្កាត់ ចំពោះ​អ្នក​ចង់​គេចវេស​មិន​ព្រម​ធ្វើ​ចត្តា​ឡី​ស័ក ឬ​រត់គេច​ចេញពី​កន្លែង​ព្យាបាល និង​ត្រួតពិនិត្យ​រាល់ អាហារ រឺ សម្ភារៈ ផ្សេងៗ របស់​សាច់ញាតិ​ដែល​បាន​ផ្ញើ​ដល់​អ្នកជំងឺ ផងដែរ​។​

​ក្នុង​ពេល​ចុះ​ត្រួតពិនិត្យ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ក្រើនរំលឹក​ដល់​កម្លាំង​ឈរជើង​ទាំងអស់ឲ្យ​មាន​ការប្រុ​ង​ប្រយ័ត្ន​ខ្ពស់​បំផុត​ក្នុង​ពេល​បំពេញការងារ ក៏ដូចជា​ចុះ​ប្រតិបត្តិការ​បង្ក្រាប បុគ្គល​ព្យាយាម​គេចវេស ពី​កន្លែង​ធ្វើ​ចត្តា​ឡី​ស័ក និង កន្លែង​សម្រាក​ព្យាបាល ព្រមទាំង មិន​ព្រម​ស្តាប់​បង្គាប់​គ្រូពេទ្យ ជាដើម ទាំងនេះ​ជា​បញ្ហា​ប្រឈម​ខ្ពស់ ដែល​ទាមទារ​ឲ្យមាន​ការហ្វឹកហ្វឺន​ត្រៀមលក្ខ​ណៈ​ទុកជាមុន ដើម្បី​អនុវត្ត​ការងារ​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​កាយវិកា​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាពេលនេះ គឺ​ជា​គុណធម៌​មួយ​របស់​មេ​បញ្ជាការ ដែល​តែងតែ​យកចិត្ត ទុកដាក់ ឈឺឆ្អាល​ពី​ទុក្ខ​ធុរៈ និង​លើកទឹកចិត្ត​ចំពោះ​កូនចៅ​ក្រោម​ឱវាទ​គ្រប់ៗ​គ្នា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល