ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស របស់​ក្រុមប្រឹក្សា​ខេត្តកណ្ដាល​អាណត្តិ​ទី​៤ - ឯកឧត្ដម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ អញ្ជើញ​ទៅ​ពិនិត្យ​ស្ថានភាព​អភិវឌ្ឍន៍​ចលនា​ភូមិ​គំរូ ក្នុង​ក្របខ័ណ្ឌ​គម្រោង​ការកសាង​ភូមិ​សន្តិភាព​ - ល្បែងស៊ីសង​មាន់​ជល់ នឹង​ឡូតូ​តាម​ប្រពន្ធ័​អន​ឡាញ ៤​ទូរទស្សន៍ នៅ​ទីតាំង​តែ​១ មិន​ព្រួយ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​..! វគ្គ​១ - ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៤-២០២៥ នៅ​វិទ្យាល័យ ហេង សំរិន ចក - ​សមាគម​កសិកម្ម​ដើម្បី​សេដ្ឋកិច្ច​គ្រួសារ​កម្ពុជា សន្តិភាព ផ្តល់​អា​ហ​រូបករណ៍​ដល់​សមាជិក សមាជិក ចំនួន ៤០០ កន្លែង សិក្សា​នៅ​សាលា​អ​ល​ណេ​សិន​ - សមាគម​កសិកម្ម​ដើម្បី​សេដ្ឋកិច្ច​គ្រួសារ​កម្ពុជា សន្តិភាព ចុះ MOU ជាមួយ​សាលា​អ​ល​ណេ​សិន ផ្តល់​អាហារូបករណ៍​ - ឯកឧត្តម​បណ្ឌិត ជា ដែន អញ្ជើញ​ជា​អធិបតី ចូលរួម​ក្នុង​កម្មវិធី​សិក្ខាសាលា​ស្តីពី "​ដាស់​សក្តានុពល​ ​កសាង​ភាព​ធន់​នឹង​វិបិត្ត និង​រីកចម្រើន​" នៅ​មជ្ឍមណ្ឌល​អភិវឌ្ឍ​ន៏​ធុរកិច្ច​ - ឯកឧត្តម​បណ្ឌិត ជា ដែន , ប្រធានស្តីទី​សមាគម​សម្ព័ន្ធ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​កម្ពុជា (CCADA) បាន​មាន​សទ្ធា​ជ្រះថ្លា​បាន​ចូល​រូ​ម​ជា​បច្ច័យ​ចំនួន​២០​ម៉ឺន​រៀល សម្រាប់​បុណ្យ​អង្គ​កឋិនទាន​មហា​សាមគ្គី ដង្ហែ​ទៅ​វត្ត​ព្រះពុទ្ធ មាន​សិរី - សារព័ត៌មាន​ប្រកបដោយ​ក្រមសីលធម៌​ធានា​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ពិត​និង​ត្រឹមត្រូវ​របស់​ប្រជាពលរដ្ឋ​ - តើ​ម្ចាស់ផេក ឈ្មោះ ខោអាវ​ខ្នាត​ធំ បោះ​ដុំ រកស៊ី​លក់​តាម​ប្រពន្ធ័អ​ន​ឡាញ រកស៊ី​សុច្ចរិត​ទៀងត្រង់ ដែរ​ឬ​យ៉ាងណា​?
0

​ក្រសួង​កសិកម្ម ខេត្ត​ឧត្តរមានជ័យ​គឺជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ទាំង ១១ ដែល​ទទួលបាន​គម្រោង​ស្តីពី “​ការធានា​សន្តិសុខ​ស្បៀង តាមរយ​:​ការចិញ្ចឹម​ត្រី​អណ្តែង និង​កង្កែប ជា​លក្ខណ​គ្រួសារ​

​ក្រសួង​កសិកម្ម ខេត្ត​ឧត្តរមានជ័យ​គឺជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ទាំង ១១ ដែល​ទទួលបាន​គម្រោង​ស្តីពី “​ការធានា​សន្តិសុខ​ស្បៀង តាមរយ​:​ការចិញ្ចឹម​ត្រី​អណ្តែង និង​កង្កែប ជា​លក្ខណ​គ្រួសារ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​) យោង​តាម​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ នឹង​នេសាទ ខេត្ត​ឧត្តរមានជ័យ​គឺជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ទាំង ១១ ដែល​ទទួលបាន​គម្រោង​ស្តីពី​“​ការធានា​សន្តិសុខ​ស្បៀង តាមរយ​:​ការចិញ្ចឹម​ត្រី​អណ្តែង និង​កង្កែប ជា​លក្ខណ​គ្រួសារ​ក្នុង​ក្របខ័ណ្ឌ​បច្ចេកទេស​សមស្រប សាមញ្ញ ដោយ​ប្រើ​រយ​:​ពេល​ខ្លី ចំណាយ​ដើមទុន​តិច ទទួលបាន​ផល​ច្រើន រក្សាបាន​នូវ​ស្ថានភាព​ជីវភាព​ប្រក្រតី​តាម​គន្លង​ថ្មី​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជា​សកល​នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩” របស់​សម្តេច​តេជោ ហ៊ុន សែន​។​

​កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា លោក សូត្រ ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​រាយការណ៍​អំពី​បច្ចុប្បន្នភាព​អំពី​សមិទ្ធផល​របស់​គម្រោង​ជូន​ឯកឧត្តម​រដ្ឋម​ន្ត្រី​ជ្រាបថា​៖ នៅ​ទូទាំង​ខេត្ត​មាន​កសិករ​ចំនួន ១០៥ គ្រួសារ​បាន​ទទួល​ផល​ពី​គម្រោង ក្នុងនោះ ៧៥​គ្រួសារ ចិញ្ចឹម​ត្រី​អណ្តែង និង ៣០ គ្រួសារ ចិញ្ចឹម​កង្កែប​។​

​បច្ចុប្បន្ន​សម្រាប់​កសិក​រ​ចិញ្ចឹម​ត្រី​អណ្តែង​នៅ​បន្ត​ចិញ្ចឹម ៣០​គ្រួសារ និង​កង្កែប​មាន ១០​គ្រួសារ ក្រៅពីនោះ គាត់​បាន​ផ្អាក​ចិញ្ចឹម​បណ្តោះអាសន្ន ដោយ​ជាប់រវល់​ប្រមូល​ផល​ស្រូវប្រាំង ដំឡូង​មី និង​ផលដំណាំ​ផ្សេងៗ​ទៀត​។​

​ដោយសារ​ការចិញ្ចឹម​ទាំង​ត្រី និង​កង្កែប​ងាយ​ចិញ្ចឹម ឆាប់​បាន​ផល ចំណាយ​ទុន​តិច មាន​ទីផ្សារ (​ត្រី​តម្លៃ ៦០០០​រ​/​គ​.​ក្រ និង​កង្កែប ១០ ០០០​រ​/​គ​.​ក្រ​) និង​ជា​ពិសេស​សម្រាប់​ដោះស្រាយ​ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​ផង​នោះ ពួកគាត់​នឹង​ចាប់ ផ្តើម​ចិញ្ចឹម​ឡើងវិញ បន្ទាប់​ពី​ទំនេរ​ដៃ​ក្រោយពេល​ប្រមូល​ផល​ដំណាំ​រួច​។​

​ក្រៅ​ពី​កសិក​រទាំង ១០៥​គ្រួសារ​នោះ មាន​កសិករ​ជាច្រើន​បាន​ចាប់អារម្មណ៍​ធ្វើការ​ចិញ្ចឹម​ត្រី​អណ្តែង និង​កង្កែប​ផងដែរ ជាពិសេស​កង​យុទ្ធ​ពល​ខេ​មរ​ភូមិ​មិន្ទ​នៅ​តាម​តំបន់​ឈរជើង​។ ជាក់ស្តែង កូន​ត្រី​អណ្តែង​ចំនួន ១៤០ ០០០​កូន ត្រូវបាន​ស្ថានីយ​កសិកម្ម​គោក​រំដួល​របស់​មន្ទីរ​កសិកម្ម​ខេត្ត បាន​លក់​ជូន​អតិថិជន ចំពោះ​កង្កែប​កំពុង​រង់ចាំ​ត្រៀម​បង្កាត់​ពូជ​នា​រដូវរ​ស្សាខា​ង មុខ​។ តាមរយៈ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ ហៅ​កាត់​ថា ASPIRE មន្ទីរ​បាន​រៀបចំ​ជា ៣ បណ្តុំ​ក្នុងនោះ អាជីវកម្ម​ត្រី​អណ្តែង ២ បណ្តុំ​មាន​សមាជិក ៩៨​គ្រួសារ ដែល​គ្រួសារ​នី​មួយៗ​ទទួលបាន​ចំណី ២​កា​រ៉ុង តង់ ៤x៦ កូន​ត្រី​អណ្តែង ៥០០​ក្បាល និង​កសិករ​គំរូ ២​រូប​ជា​អ្នក​បង្កាត់ និង​ភ្ញាស់​ត្រី ដែល​ពួក​គាត់​ម្នាក់ៗ​ទទួលបាន​ថវិកា​សម្រាប់​រៀបចំ​រោង តង់ និង​ឧបករណ៍​បង្កាត់ គិត​ជា​ទឹកប្រាក់​សរុប​ចំនួន ៤ ០០០ ០០០​រៀល​។ ដោយឡែក អ្នក​ចិញ្ចឹម​បង្កង​មាន ១​បណ្តុំ មាន​សមាជិក ៤៦​គ្រួសារ ទទួលបាន តង់ ម៉ូទ័​រ និង​មេ​-​បា​ពូជ ២​គូរ និង​កសិករ​គំរូ ១​រូប​ជា​អ្នក​បង្កាត់ ភ្ញាស់ ទទួលបាន​ថវិកា ២ ៨០០ ០០០ សម្រាប់ធ្វើ រោង អាង និង​ឧបករណ៍​បង្កាត់​។ កន្លង​មក​មន្ទីរ​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​ចូលរួម​វគ្គ​បណ្តុះ បណ្តាល​បច្ចេកទេស​បង្កាត់ពូជ​ត្រី​អណ្តែង ត្រី​ប្រា ត្រី​ឆ្ពិន ត្រី​ទី​ឡា​ព្យា និង កង្កែប បន្ថែម​នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប​។ បច្ចុប្បន្ន ពួកគាត់​មាន​សមត្ថភាព​បង្កាត់​ត្រី​អណ្តែង កូនកាត់ អាហ្វ្រិក ដោយ​ជោគជ័យ ហើយ​ជា​ទិសដៅ​បន្ត នឹង​ខិតខំ​បង្កាត់​ត្រី​ឆ្ពិន ត្រី​កន្ធរ ដើម្បី​ធានា​ការផ្គត់ផ្គង់​កូន​ត្រី ហើយ​ជំរុញ​រៀបចំ​ខ្សែ​ច្រវាក់​ផលិតកម្ម​វារីវប្បកម្ម ធានា​ការផ្គត់ផ្គង់​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន និង​ពង្រីក​សមត្ថភាព​ការចិញ្ចឹម​បន្តទៀត​សំដៅ​ជំរុញ​ការផលិត​ដើម្បី​នាំ​ចេញ​ក្រៅ​ខេត្ត​។​

​ទាក់ទង​នឹង​សកម្មភាព​នាំ​ចេញ​កសិផល មន្ទីរ​ក៏​បាន​រាយការណ៍​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ជ្រាប​ផងដែរ ថា គិត​មក​ត្រឹម​ថ្ងៃទី​២៥ ខែ​មីនា​នេះ មាន​កសិផល​សំខាន់ៗ​ជាអាទិ៍​៖ ស្រូវ​ចំនួន ១៩ ៩៩៣​តោន និង​គ្រាប់ស្វាយចន្ទី ៦ ២០០​តោន បាន​នាំចេញ​ទៅ​ប្រទេស​វៀតណាម និង​រោង​ម៉ាស៊ីន​ក្នុងស្រុក ។ ដោយឡែក ដំឡូង​មី​ស្រស់ ១៤ ៥៦៨​តោន ចំណិត​ដំឡូង​មី​ក្រៀម ១១០ ៦៨៤​តោន និង​ស្វាយកែវ​រមៀត ៤ ៥០០​តោន ត្រូវបាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ថៃ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល