ថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
ឯ​ក​ឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារ​គោរព​ជូន​ពរ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោកជំទាវ តៅ តឿ​ន ទៀ​បាញ់ ក្នុង​ឱកាស​ខួប​៥០​ឆ្នាំ នៃ​ចំណងអាពាហ៍ពិពាហ៍​ - លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារ​គោរព​ជូន​ពរ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោកជំទាវ តៅ តឿ​ន ទៀ​បាញ់ ក្នុង​ឱកាស​ខួប​៥០​ឆ្នាំ នៃ​ចំណងអាពាហ៍ពិពាហ៍​ - សេចក្តី​លោភលន់ អាច​ធ្វើឲ្យ​អ្នក​ភ្លេច​នូវ​សេចក្តី​ត្រិះរិះ​! - ​គ្រួសារ​ជនរងគ្រោះ​បាន​ហួសចិត្ត រឿង​អំពើហិង្សា​របស់​ក្រុម​ក្មេង​ទំនើង​មកលើ​កូនប្រុស​របស់​គាត់​បាន​ស្លាប់ តែ​ច្បាប់​ពុំទាន់​មាន​យុត្តិធម៌​ជូន​ពួកគាត់​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន ៧ ដែលជា​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា​-​ថៃ - លោកបណ្ឌិត​ ហោ​ គន្ធា​ ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា​ ព្រមទាំង​ សមាជិក​ សមាជិកា ផ្ញើសាររំលែកទុក្ខ​ក្រុមគ្រួសារសព​ ឯកឧត្ដម​ សុខ សំអុល ទីប្រឹក្សាសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា ដែលបានទទួលមរណភាព - មេ​ល្បែង​មាន់​ជល់​អន​ឡាយ ចែ ភួង សង្ស័យ​មាន​ខ្នងបង្អែក​ធំ​ហើយ ទើប​បើក​លេង​ទាំង​ថ្ងៃ​ទាំង​យប់ សមត្ថកិច្ច​មិន​ហ៊ាន​ទៅ​ក្បែរ​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ហាញ​សកម្មភាព ចូលរួម​ការពារ​ក្នុង​កម្មវិធី “​សង្ក្រាន្ត​វត្តភ្នំ​” ដោយ​ជោគជ័យ និង​ក្តី​មោទន​! - ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​បិទ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​២០២៥ - ​ស្ថាបនិកវេ​ល​ស៍ខប​ម៉ាឃី​ធី​ង ឯ​.​ក ​សូមជូនពរ​ឱ្យ​សុបិន​ល្អ​ទាំងអស់​គ្នា ហើយ​ក្រោកពីដំណេក​នៅ​ព្រឹក​ថ្ងែ​ស្អែក ថ្ងៃ​ថ្មី ជា​ថ្ងៃ​ដែល​ល្អ​បំផុត​ដែល​បាន​វាស់​និង​បញ្ជាក់​ពី​សមត្ថភាព​របស់​ពួក​យើង​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ពេញ​កន្លងមក
0

ក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. មិន​គោរព​វិធានការ​របស់​ក្រសួង​បរិស្ថាន លួច​បង្ហូរទឹក​កខ្វក់​ចូល​ទៅក្នុង​ស្ទឹង​ព្រែក​ត្នោត​

ក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. មិន​គោរព​វិធានការ​របស់​ក្រសួង​បរិស្ថាន លួច​បង្ហូរទឹក​កខ្វក់​ចូល​ទៅក្នុង​ស្ទឹង​ព្រែក​ត្នោត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ក្រុម​ជំនាញ​របស់​ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ពុធ​ទី​១២ ខែ​កុម្ភះ ឆ្នាំ​២០២៥ បាន​រកឃើញថា រោងចក្រ​របស់​ក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. ដែល​មាន​មូលដ្ឋាន​នៅក្នុង​ភូមិ​ស​រមាំង ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល បាន​បន្ត​លួច​បង្ហូរ​សំណល់​រាវ​មាន​ពណ៌​និង​មាន​ក្លិន ចូល​ទៅក្នុង​ស្ទឹង​ព្រែក​ត្នោត​។ ក្រុមហ៊ុន​នេះ បាន​ធ្វើការ​លួច​បង្ហូរ​សំណល់​រាវ​បោកគក់​ខោ​ខៅ​ប៊​យ ចេញ​ទៅ​ក្រៅ​រោងចក្រ តាមរយៈ​បំពង់​ទុយោ​ពណ៌​ខ្មៅ (​អង្កត់ផ្ចិត​ទំហំ ០,៨០​ម៉ែត្រ​) បន្ទាប់​មក​ហូរ​តាម​ចង្អូរ​ប្រឡាយ​ដី​ចូល​ទៅក្នុង​ស្ទឹង​ព្រែក​ត្នោត ដែល​ស្ថិតនៅ​ចំណុច ផ្នែក​ខាងក្រោយ​ទីតាំង​ក្រុមហ៊ុន (​ដូច​មាន​រូបភាព​ជា​វីដេអូ​)​។ ក្រុម​ការងារ​បាន​ចុះ ពិនិត្យ​បន្ថែម នៅ​ចំណុច​ទីតាំង​បង្ហូរ​សំណល់​រាវ​នេះ គឺ​ក្នុង​ស្ទឹង​ព្រែក​ត្នោត ត្រង់​ចំណុច​បង្ហូរទឹក​នៅមាន​ក្លិន​ទឹកអូ​សា​វែល និង​មាន​ពណ៌​ខៀវ​ក្រ​ម៉ៅ​ខ្លះៗ​។ តាម​ការ​ឱ្យ​ដឹង​ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​តំបន់​ទីតាំង​ក្រុមហ៊ុន បានឱ្យដឹងថា ភាគច្រើន​ក្រុមហ៊ុន​នេះ ធ្វើការ​បង្ហូរ​សំណល់​រាវ​នៅពេល​យប់​។​

​ករណី​លួច​បង្ហូរ​សំណល់​រាវ មិន​បាន​ឆ្លងកាត់​អា​ប្រព្រឹត្តិកម្ម​ត្រឹមត្រូវ​របស់​រោងចក្រ​នេះ បាន​ធ្វើឡើង​នា​ពេលកន្លងមក ហើយ​ត្រូវបាន​ក្រុមការងារ​អធិការកិច្ច​របស់​ក្រសួង​បរិស្ថាន បាន​ចុះ​ពិនិត្យ​និង​បាន​ចាត់វិធានការ​ច្បាប់ ផ្អាក​ដំណើរការ​ផ្នែក​ផលិតកម្ម​របស់​ក្រុមហ៊ុន ដែល​បង្ក​ឲ្យមាន​ការបញ្ចេញ​សំណល់​រាវ ធ្វើឱ្យមាន​ផលប៉ះពាល់​ដល់​ការប្រើប្រាស់​ទឹក និង​សុខភាព​សាធារណៈ កាលពី​ថ្ងៃ​ទី ៣១ ខែ​មករា ឆ្នាំ​២០២៥​។​

​ក្នុងករណីនេះ ក្រសួង​បរិស្ថាន​នឹង​ចាត់វិធានការ​តាម​មាត្រា​៨២៤ នៃ​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ​៕

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល