ទាន់ហេតុការណ៍
​សម្តេច តេជោ​ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ AstraZeneca មុនគេ នៅ​កម្ពុជា​ - ​នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ លើក​ទី​២ - ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណ​:​អភិបាល​រាជធានី​ភ្នំពេញ អញ្ជើញ​ចុះ​សួរសុខទុក្ខ​ក្រុមគ្រូពេទ្យ​និង​សមត្ថកិច្ច​នៅ​ប្រចាំការ​ - អជ្ញាធរ​ខណ្ឌដូនពេញ អនុញ្ញាត​អោយ​រថយន្ត​ធុន​ធំ​ទាំង ៤១​គ្រឿង ត្រឡប់​ទៅ​វិញ​ហើយ​បន្ទាប់​ពី​ធ្វើការ​អប់រំ​ណែនាំ​រួច​! - សម្តេច​ពិជ័យ​សេនា​ទៀ បាញ់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​.១៩..!! - សម្ដេច​តេជោ ហ៊ុន សែន ថ្ងៃនេះ​គឺជា​ខួប​៤២​ឆ្នាំ នៃ​ការជួបគ្នា​ឡើងវិញ រវាង​ខ្ញុំ​និង​ភរិយា​ខ្ញុំ (២៤ កុម្ភះ ១៩៧៩- ២៤ កុម្ភះ ២០២១) - លោក​ឧត្តមសេនីយ៍ត្រី ឈួន គឹម​សាន និង​មន្ដ្រីក្រោមឱវាទ បាន​អញ្ជើញ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព លោក​វរ​:​សេនីយ៍​ទោ លឹម ឆាយ ជា​ប្រធាន​ស្រាវជ្រាវ​ព័ត៌មាន និង​សន្តិសុខ នៅ​ខេត្ត​ព្រៃវែង​! - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស​ទៅកាន់​បងប្អូន​ជនរួមជាតិ ពាក់ព័ន្ធ​នឹង​ករណី​ជំងឺ​កូវី​ដ​១៩​ឆ្លង​សហគមន៍​២០​កុម្ភៈ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បំពាក់​ឋានន្តរសក្តិ ជូន​ដល់ នាយទាហាន នាយទាហានរង ពលទាហាន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ - ​សម្ដេច​តេជោ ហ៊ុន សែន បាន​បន្ដ​ផ្ដល់​ជំ​នួន​ថវិកា​ចំនួន​១៥០០​លាន​រៀល សម្ភារ​:​និង​ស្បៀង​មួយចំនួន​ទៀត​ដល់​ខេត្ត​ចំនួន​៤ នៅ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​រៀបចំ​ធ្វើ​ចត្តា​ឡី​ស័ក សម្រាប់​ពលករ​ខ្មែរ​ដែល​វិលត្រឡប់ !
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បំពាក់​ឋានន្តរសក្តិ ជូន​ដល់ នាយទាហាន នាយទាហានរង ពលទាហាន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បំពាក់​ឋានន្តរសក្តិ ជូន​ដល់ នាយទាហាន នាយទាហានរង ពលទាហាន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

​រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២១ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី បំពាក់​ឋានន្តរសក្តិ ជូន​ដល់ នាយទាហាន នាយទាហានរង ពលទាហាន ចំនួន​២១​នាក់ ដោយ​មាន​ចូលរួម​ពី មេបញ្ជាការរង នាយរង​សេនាធិការដ្ឋាន ប្រធាន​មន្ទីរ នាយការិយាល័យ លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​សមាជិក​អាវុធហត្ថ​ជាច្រើនរូប​ទៀត​។​

​លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ផ្ដាំផ្ញើ ដល់​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ទទួលបាន​ឋានន្តរសក្តិ​ថ្មី​នាពេលនេះ ត្រូវតែ ខិតខំ បន្ត អនុវត្ត ភារកិច្ច និង​បទបញ្ជា​ទាំងឡាយ​ដែល​ថ្នាក់លើ​បាន​ដាក់ចុះ​ឲ្យបាន​ល្អ ប្រកប​ដោយ​វិន័យ​សណ្ដាប់ធ្នាប់ និង​ពង្រឹង​ការងារ​សន្តិសុខ​សង្គម​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់​ពេលវេលា និង​រួម​គ្នា​ទប់ស្កាត់​បង្កា​បង្ក្រាប​បទល្មើស គ្រប់​ប្រភេទ​បាន​កាន់តែ​ប្រសើរ​បន្ថែមទៀត​។​

​ចំពោះ នាយទាហាន នាយទាហានរង និង​ពលទាហាន ទាំង​២១​នាក់ ដែល​ត្រូវបាន​បំពាក់​ឋានន្តរសក្តិ រួមមាន​៖
-​ថ្នាក់​វរសេនីយ៍ឯក ចំនួន ០១ នាក់​-​ថ្នាក់​អន​សេនីយ៍​ទោ ចំនួន ០៩ នាក់​ថ្នាក់​នាយចំណង់ ចំនួន ០២ នាក់​
-​ថ្នាក់​នាយឯក ចំនួន ០៩​នាក់ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល