ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញចំនួន «២ ទូរទស្សន៍» មួយកន្លែង ដាក់បង្កប់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ជាប្រភេទឆ្នោតឡូតូការេ”8888″ ដែលស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ មិនរំខានដល់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានសោះឡើយ ។ សូមមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានចុះបង្ក្រាបទីតាំងខាងលើនេះផង ។
មហាជនសូមសំណូមពរដល់ លោក វរសេនីយ៍ទោ ម៉ន វុទ្ធី អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ ជាពិសេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមលោកឯកឧត្តម ជួយចាត់កម្លាំងក្រោមឱវាទ៍ចុះបង្ក្រាបទីតាំងខាងលើដោយក្ដីអនុគ្រោះផងទាន៕