ទាន់ហេតុការណ៍
សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​អបអរសាទរ​ខួប​១០​ឆ្នាំ​នៃ​ការបង្កើត​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រៅប្រទេស​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតីភាព​ពិធីបុណ្យ​សម្ពោធ​ឆ្លង​បណ្ណាល័យ សមិទ្ធផល​នានា និង​ចម្រើន​ព្រះជន្ម​ប្រគេន ព្រះគ្រូ​ធម្ម​តេ្ថ​រោ សែម សា​រិន្ទ នៅ​វត្ត​វេឡុ​វន (​ហៅ​ត្រពាំង​ខ្នារ​) - ក្រុមហ៊ុន​កូរ៉េ​លើកកម្ពស់​ការប្រើប្រាស់​ទោចក្រយានយន្ត​អគ្គិសនី​នៅ​កម្ពុជា រួមចំណែក​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​និង​ការ​សាយភាយ​ឧស្ម័ន​ពុល​នៅក្នុង​បរិយាកាស​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​សម្ពោធ​ឆ្លង​មហា​កុដិ និង​សមិទ្ធផល​នានា ក្នុង​វត្ត​តេជ​សុវណ្ណ​ភូមិ នៅ​ទី​រួម​ខេត្ត​ត្បូងឃ្មុំ​ - ​មហាជន ពិតជា​អស់ជំនឿ​លើ​ចំណាត់ការ​ច្បាប់ របស់​ស្ថាប័ន​ពាក់ព័ន្ធ ជុំវិញ​ករណី​អ្នកល​ក់ឡេ​ឈ្មោះ ឆេង ស្រីរត្ន័ ហៅ .Love  Riya..? - មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង បាន​រៀបចំ​កម្មវិធី​យុទ្ធនាការ​« កំពង់ឆ្នាំង​ស្អាត ខ្មែរ​ធ្វើ​បាន » ដោយ​មាន​អ្នកចូលរួម ១.២៥៥ នាក់​ - 12 ចំណុច​ដែល​ធ្វើឱ្យ​អ្នក​ជោគជ័យ​ក្នុង​ឆ្នាំ 2025 - ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល អញ្ជើញ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន ៣​គ្រួសារ នៅ​ស្រុក​ខ្សាច់កណ្ដាល​ - ឯកឧត្តម​បណ្ឌិត សុខ ពិ​សិទ្ធ ព្រមទាំង​សហការី ជួប​សម្ដែង​ការគួរសម​និង​សុំ​យោបល់​ពី លោកជំទាវ អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន - តើ Love Riya ត្រឹម​ធ្វើ​កិច្ចសន្យា សុំទោស​ហើយ​រួចផុត​ពី​សំណាញ់​ច្បាប់​មែនដែរ​ទេ​? មហាជន​ឆ្ងល់​ថា តើ​ច្បាប់​អនុវត្ដ​ស្ដង់ដារ​ពីរ ឬ​យ៉ាងណា​?
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឲ្យ លោក Jean Pierre Lacroix អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​រក្សា​សន្តិភាព ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឲ្យ លោក Jean Pierre Lacroix អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​រក្សា​សន្តិភាព ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​សុក្រ ទី​៥ កក្កដា ២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ លោក Jean Pierre Lacroix អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​រក្សា​សន្តិភាព ក្នុងជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព ។​

​កម្ពុជា​មក​ដល់ពេលនេះ មាន​មោទនភាព ដែល​ធ្លាប់តែ​ជា​ប្រទេស​ញាំញី​ដោយ​សង្គ្រាម​រាប់រយ​ឆ្នាំ អាច​ស្វែងរក​សន្តិភាព​ពេញលេញ​ដោយ​ខ្លួនឯង ហើយ​ថែមទាំង​អាច​ចូលរួម​ជាមួយ​សហគម​ន៍​អន្តរជាតិ​ក្នុង​បុព្វហេតុ​សន្តិភាព​ពិភពលោក​។ ចាប់ពី​ឆ្នាំ ២០០៦ ដល់​ខែ​មិថុនា ឆ្នាំ ២០២៤ កម្ពុជា​បាន​បញ្ជូន​កងទ័ព​រក្សា​សន្តិភាព ក្រោម​ឆ័ត្រ​អង្គការ​សហ​ប្រជាតិ ចំនួន ៩៥៧០ នាក់ (​ស្ត្រី ៨១៨ នាក់​) ទៅ​បេសកកម្ម​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ នៅក្នុង​ប្រទេស​ចំនួន ១០ រួមមាន ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង ឆាដ អាហ្វ្រិក​កណ្តាល លី​បង់ ស៊ី​ប ស៊ី​រី ម៉ាលី យេ​ម៉ែន និង​កុង​ហ្គោ​។​

​គិត​ត្រឹម​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ មាន​កងទ័ព​រក្សា​សន្តិភាព​កម្ពុជា​ចំនួន ៦២៧ (​ស្ត្រី ១២៥ នាក់​) នាក់​ត្រូវបាន​ដាក់ពង្រាយ នៅ​ស៊ូដង់​ខាងត្បូង (UNMISS) លី​បង់ (UNFIL) អាហ្វ្រិក​កណ្តាល (MINUSCA) កុង​ហ្គោ (MONUSCO) និង​ស៊ូដង់ (UNISFA)​។​

​កម្ពុជា​បន្ត​ឈរ​នៅ​លំដាប់​កំពូល​ទាំង ២៥ ក្នុងចំណោម​ប្រទេស​ចំនួន ១២១ ដែល​រួម​ចំណែក​កងទ័ព​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ និង​ជាប់​ចំណាត់ថ្នាក់​លេខ ៣ (​បន្ទាប់​ពី​ប្រទេស​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី​) នៃ​បណ្តា​ប្រទេស​អាស៊ាន​។ សម្រាប់​ការរួមចំណែក​ដល់​កង​ទ័ព​ស្ត្រី កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១៤ ក្នុងចំណោម​ប្រទេស​ចំនួន​១១៩ និង​ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុងចំណោម​ប្រទេស​អាស៊ាន​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល