ថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ2025
ទាន់ហេតុការណ៍
អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ក្មេង​ទំនើ​ង​០៩​នាក់ បញ្ជូនទៅ​តុលាការ​និង​កោស​ក់ហាត់​កីឡា ព្រមទាំង​ដកហូត​ម៉ូតូ​រក្សាទុក ០៣​ខែ​! - ព្រឹត្តិការណ៍​កាហ្វេ​ឆ្ងាញ់ Wealth Coffee ខួប​អនុស្សាវរីយ៍ ៥ ឆ្នាំ - លោក ឃីម រដ្ឋា ចាងហ្វាងការផ្សាយ សារព័ត៌មាន រស្មីស្ទឹងត្រង់ ព្រមទាំងសហការីទាំងអស់ សូមគោរពជូនពរ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួង បរិស្ថាន និង លោកជំទាវ ក្នុងឱកាស អបអរសាទ រ ពិធី បុណ្យចូលឆ្នាំ ប្រពៃណី ចិន វៀតណាម - ​លោក ហោ គន្ធា ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា សូម​គោរព​ជូនពរ ឯកឧត្ដម លឹម សុគន្ថា អគ្គ​ព្រះ​រាជ្ញារ​ង នៃ​អយ្យការ​អម​សាលាឧទ្ទរណ៍​រាជធានី​ភ្នំពេញ និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ ក្នុងឱកាស​អបអរសាទ​រ ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី ចិន វៀតណាម​ - ​លោក ហោ គន្ធា ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា សូម​គោរព​ជូនពរ ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ ក្នុងឱកាស​អបអរសាទ​រ ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី ចិន វៀតណាម​ - ​លោក ហោ គន្ធា ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា សូម​គោរព​ជូនពរ ឯកឧត្ដម​បណ្ឌិត ជា ដែន អនុរដ្ឋលេខាធិការ ក្រសួង​សង្គម​សង្គមកិច្ច អតីត​​យុទ្ធជន និង​យុវ​នីតិ​សម្បា​ទា និង​ក្រុមគ្រួសារ ក្នុងឱកាស​អបអរសាទ​រ ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី ចិន វៀតណាម​ - លោក ហោ គន្ធា ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា សូម​គោរព​ជូនពរ លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ ប្រធាន​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ និង​ក្រុមគ្រួសារ ក្នុងឱកាស​អបអរសាទ​រ ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី ចិន វៀតណាម​ - លោក ជំទាវ ងិន លី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​៖ សុខទុក្ខ​របស់​ប្រជាពលរដ្ឋ គឺជា​ការចូលរួម​របស់​ពួកយើង​ទាំងអស់គ្នា និង​មិន​ទុក​អ្នកណាម្នាក់​ចោល​ឡើយ​ - អាវុធហត្ថ​ខេត្ត​សៀមរាប បង្ក្រាប​បាន​ក្មេង​ទំនើង​ម្នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​! - ​រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន ត្រូវ​កុំ​បី​យ៉ាង កុំ​ដុត​ប្លា​ស្ទិក កុំ​ចោល​ប្លា​ស្ទិកក្នុង​ទឹក កុំ​កប់​ប្លា​ស្ទិកក្នុង​ដី​
0

រដ្ឋមន្ដ្រី​កសិកម្ម សំ​ណាំ​ពោត ត្រូវបាន​ចាត់ថ្នាក់​ជា​ដំណាំ​គោល​ទី​៣ បន្ទាប់​ពី​ដំណាំ​ស្រូវ និង​ដំណាំ​ដំឡូង​មី ដែល​មាន​សក្ដានុពល​សម្រាប់ចេញ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​) ÷​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ដំណាំ​ពោត ត្រូវបាន​ចាត់ថ្នាក់​ជា​ដំណាំ​គោល​ទី​៣ បន្ទាប់​ពី​ដំណាំ​ស្រូវ និង​ដំណាំ​ដំឡូង​មី ដែល​មាន​សក្តានុពល​សម្រាប់​នាំចេញ និង​ផ្គត់ផ្គង់​ឲ្យ​តម្រូវការ​ក្នុងស្រុក​សម្រាប់​បម្រើ​ឲ្យ​វិស័យ​ផលិត កម្ម​ចំណី​សត្វ អាហារ​មនុស្ស និង​ផលិតផល​ផ្សេងៗ​។ បច្ចុប្បន្ន កម្ពុជា​មាន​ផ្ទៃដី​ដាំ​ដុះ​ពោត​សរុប​ចំនួន ១៥៤ ៥៩៨​ហ​.​ត និង​ទទួលបាន​បរិមាណ​ផល​សរុប​ចំនួន ៧៣៥ ៥៥១​តោន​/​ឆ្នាំ (​របាយរណ៍​របស់​អគ្គនាយកដ្ឋា​នកសិក​ម្ម​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២០)​។​

ឆ្វេងយល់​ពី​សក្តានុពល​នៃ​ដំណាំ​ពោត នៅ​ឆ្នាំ​២០១៤ នៅ​ស្ថានីយ​ស្រាវជ្រាវ​កសិកម្ម​បន្ទាយដែក ខេត្ត​កណ្តាល អគ្គនាយកដ្ឋាន​កសិកម្ម​បាន​សហការ​ជាមួយ​មជ្ឈម​ណ្ឌ​ល KOPIA ប្រចាំ​កម្ពុជា​ធ្វើការ​សិក្សា​ស្រាវជ្រាវ​រក​ពូជ​ពោត​អ៊ីប្រ៊ីត​ថ្មី​មួយ​ដើម្បី​ចូលរួម​បង្កើន​ផលិតកម្ម​ពូជ​ពោត​ក្នុងស្រុក និង​កាត់បន្ថយ​ពូជ​ពោត​នាំចូល​ពី​បរទេស​។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ការស្រាវជ្រាវ​សម្រេច​ទទួលបាន​លទ្ធផល គឺ​ប្រភេទ​ពូជ​ពោត​អ៊ីប្រ៊ីត​ថ្មី​មួយ​មានឈ្មោះ​ថា “CHM01” ដែល​មាន​លក្ខណសម្បត្តិ​គឺ​៖ – ធន់​នឹង​ជំងឺ​បួស (Downy Mildew- DM) – ផ្តល់​ទិន្នផល​ប្រមាណ​ជា ៨,៦០​តោន​/​ហ​.​ត ខ្ពស់​ជា​ប្រភេទ​ពូជ​ពោត​អ៊ីប្រ៊ីត​ដែល​នាំចូល​ពី​បរទេស – ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ – មាន​អាយុកាល​ខ្លី​ជាង​ប្រភេទ​ពូជ​អ៊ីប្រ៊ីដ​ផ្សេងៗ​ចំនួន​ពី​១០-១៥​ថ្ងៃ (១០០​ថ្ងៃ​ដាំ​ដុះ​នៅ​រដូវប្រាំង និង​១០៥ ថ្ងៃ​ដាំ​នៅ​រដូវ វស្សា​) – មាន​គ្រាប់​ធំ ពណ៌​ទឹកក្រូច​ចាស់​។ ដើម្បី​បញ្ជាក់ឲ្យ​កាន់តែច្បាស់​អំពី​លទ្ធផល​ស្រាវជ្រា​វដែល​បាន​អនុវត្ត​នៅក្នុង​ស្ថានីយ ជាពិសេស​ដើម្បី​វាយតម្លៃ​អំពី​ភាព​សម ស្រប​នៃ​ក្សេត្រ​បរិស្ថាន​របស់​ពូជ ទិន្នផល គុណភាព ភាព​ធន់​ទាំង​ជំងឺ និង​ការប្រែប្រួល​អាកាស ធាតុ​នៅ​តំបន់​ផ្សេងៗ​គ្នា នៅ​ឆ្នាំ​បន្តបន្ទាប់ ២០១៧ ២០១៨ និង ២០១៩ អគ្គនាយកដ្ឋាន​កសិកម្ម​បាន​យក​ពូជ​ពោតនេះ ទៅ​ដាំ​ដុះ​ពិសោធន៍ បន្សាំ​នៅតាម​បណ្តា​ចម្ការ​របស់​កសិក​រ​នៅ​ខេត្ត​បាត់ដំបង កំពង់ចាម ត្បូងឃ្មុំ និង​កណ្ដាល​ចំនួន​ជាង ២០០​កន្លែង ទាំង​ក្នុង​រដូវវស្សា និង​រដូវប្រាំង ហើយ​លទ្ធផល​ទទួលបាន​មាន​លក្ខណ​ប្រហាក់ប្រហែល​លទ្ធផល​នៅ​ក្នុង​ស្ថានីយ​។ យោង​លើ​លទ្ធផល​នៃ​ការស្រាវជ្រាវ​ទាំង​ពីរ​កន្លែង នៅ​ខែ​ឧសភា កន្លងមក ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បាន​សម្រេច​អនុញ្ញាត​ឲ្យ​ចុះ​បញ្ជិកា​ជា​ពូជ​ពោត​អ៊ីប្រ៊ីត​កម្ពុជា​ដំបូង​គេ​ដែល​មានឈ្មោះ​ថា CHM01 សម្រាប់​ប្រើប្រាស់​ជា​សាធារណៈ​។ ក្នុងនាម​ដៃគូ​សហការ​ស្រាវជ្រាវ នាយក​មជ្ឈមណ្ឌល KOPIA បាន​ចូលរួម​អបអរសាទរ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​កិច្ច​សហ​ប្រតិ បត្តិ​ការ និង​ការសម្រេច​បាន​នូវ​សមិទ្ធផល​គួរ​ជាទី​មោទនៈ​នេះ​។​

​កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ អគ្គនាយកដ្ឋាន​កសិកម្ម បាន​រៀបចំ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​រវាង​អគ្គនាយកដ្ឋាន​កសិកម្ម និង​មជ្ឈមណ្ឌល KOPIA ប្រចាំ​នៅ​កម្ពុជា​លើ​គម្រោង​កិច្ចសហប្រតិបត្តិកា​រប​ច្ចេកទេស​ស្ដីពី “​ផលិតកម្ម និង​ការផ្សព្វផ្សាយ​គ្រាប់ពូជ​ពោត​អ៊ីប្រ៊ីត (CHM01) នៅ​ប្រទេស​កម្ពុជា​។ គម្រោង​នេះ នឹង​ត្រូវ​យកទៅ​អនុវត្ត​ក្នុង​គោលបំណង​៖
១- ពង្រឹង​សមត្ថភាព​របស់​អ្នកសិក្សា​ស្រាវជ្រាវ និង​ការបង្កើត​ពូជ​ពោត​អ៊ីប្រ៊ីត​ថ្មី​។​
២- បង្កើត​ជា​ទម្រង់ ឬ​គំរូ​មួយ​សម្រាប់​ផលិតកម្ម និង​ចែកចាយ​គ្រាប់ពូជ​ពោត​អ៊ីប្រ៊ីត CHM01 ជូន​កសិករ​។​
៣- ធ្វើ​ការបង្ហាញ និង​ផ្សព្វផ្សាយ​ពូជ​ពោត​អ៊ីប្រ៊ីត​នេះ​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​តាម​បណ្តា​ខេត្ត​សំខាន់ៗ​ជា​សាធារណៈ​សម្រាប់​ឲ្យ​កសិករ​មាន​ការយល់ដឹង និង​ទទួលយក​កាន់តែ​ទូលំទូលាយ ហើយ​គម្រោង​នេះ​ក៏​នឹង​បញ្ចូល​ផងដែរ​លើ​ការពង្រីក​ផលិតកម្ម​គ្រាប់ពូជ ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ពោត​ថ្មី​នេះ នៅ​ស្ថានីយ​ស្រាវជ្រាវ​កសិកម្ម​បន្ទាយដែក និង​នៅ​កសិដ្ឋាន​ផលិត​ពូជ​ដំណាំ​តំបន់​ដី​ខ្ពស់​ចម្ការលើ ខេត្ត​កំពង់ចាម​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល