ទាន់ហេតុការណ៍
សមិទ្ធិផល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ថ្មី​មួយទៀត បាន​និង​កំពុង​សាងសង់​ជិត​រួចរាល់ ត្រៀម​ដាក់ឲ្យ​ប្រើប្រាស់​ក្នុង​ពេល​ឆាប់ៗ​! - ​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ លោកនាយ​ការិយាល័យ​សុខាភិបាល ដែល​បាន​វះកាត់​ក្រួស​ក្នុងប្រ​ម៉ាត់​! - ​សហគ្រាស​ផលិត​ទឹកក្រូច និង​ទឹក​ផ្លែឈើ​យីហោ​(​ប៊ី ស្មា​ត​) គឃ្លើន​មិន​ស្តាប់​ការណែនាំ​របស់​មន្ទី​របរិ​ស្ថាន - រដ្ធបាល​ខេត្ត​កំពង់ចា​ម ចេញ​ញត្តិ​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ការអនុវត្ត​គម្រោង​ជីក​ព្រែក​ហ្វូណន​-​តេ​ជោ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ចេញ​ញត្តិ​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ការអនុវត្ត​គម្រោង​ជីក​ព្រែក​ហ្វូណន​-​តេ​ជោ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល ព្រះ​ចៅ​ស៊ុល​តង់ ហា​ជី ហាសិ​នណល់ ប៊ូល​ហ្កះ ព្រះមហាក្សត្រ នៃ​ប្រទេស​ប្រ៊ុយណេ ដា​រូ​សា​ឡឹម​ - សមត្ថកិច្ច​ចាប់ខ្លួន​បាន​មេខ្លោង​ចំនួន ១០​នាក់ ជុំវិញ​ករណី​កាប់​ទន្ទ្រាន​ដី​រដ្ឋ និង​ដកហូត​ដី​ជាង ៧ ពាន់​ហិកតា នៅ​ខេត្ត​ស្ទឹងត្រែង​ - ​ពិព័រណ៍​ផ្សព្វផ្សាយ​និង​ចែក​កូន​ឈើ នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៦ ខែ​កក្កដា​ខាងមុខនេះ នៅ​មុខ​អគារ​មរតក​តេជោ ទីស្តីការ​ក្រសួង​បរិស្ថាន​ - មន្ត្រី​បរិស្ថាន​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់​ករណី​ធ្វើ​របង​ហ៊ុំព័ទ្ធ​យក​ដី​សហគមន៍​ម៉ា​ឡុក ធ្វើជា​កម្មសិទ្ធិ បាន​មួយ​ចំអិន​កំពឹស​ត្រូវបាន​ដោះលែង​វិញ​ - សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ព្រមទាំង សមាជិក សមាជិកា និង​ក្រុមគ្រួសារ​ផ្ញើ​សារលិខិត​រំលែក​មរណៈ​ទុក្ខ​ជូន ក្រុមគ្រួសារ​យោធិន ដែល​បាន​ពលី​ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​ឃ្លាំង​ស្តុក​គ្រាប់​នៅ​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣
0

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ថៃ​

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ថៃ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​ពុធ ១៣​រោច ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ថៃ​។​

ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈពេល​មួយ​ថ្ងៃនេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​ឯកឧត្តម សេដ្ឋា ថា​វី​ស៊ីន នាយករដ្ឋមន្ត្រី​ថៃ​។ អញ្ជើញ​អមដំណើរ​សម្ដេច​ធិបតី និង​លោកជំទាវ​បណ្ឌិត រួមមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោភា រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​, ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី និង​មន្ត្រី​សំខាន់ៗ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​វិស័យ​ឯកជន​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។​

យោង​តាម​ក្រសួង​ការបរទេស​កម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ សម្ដេច​ធិបតី និង​លោកជំទាវ​បណ្ឌិត នឹង​អញ្ជើញ​ចូល​ក្រាប​បង្គំ​គាល់​ព្រះបាទ មហា វ៉​ជី​រ៉ា​ឡុងកន ព្រះ​វឺ​ជី​រ៉ាក់​ក្លៅ​ចៅ​យូ​ហួរ ព្រះមហាក្សត្រ​ថៃ នៅ​ព្រះបរមរាជវាំង​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​នឹង​អញ្ជើញ​ចូល​ជួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​ជាមួយ​ថ្នាក់ដឹកនាំ​ស្ថាប័ន​នីតិប្បញ្ញត្តិ​រួមមាន ឯកឧត្តម​សាស្ត្រាចារ្យ ផន​ភេត វិឈិត​ឆុ​ល ឆៃ ប្រធានព្រឹទ្ធសភា និង​លោក វ៉ាន់​មូហា​ម៉ាត់ណ មៈ​ថា ប្រធានរដ្ឋសភា​។​

សម្រាប់​ជំនួប​រវាង​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ឯកឧត្តម សេដ្ឋា ថា​វី​ស៊ីន នឹង​ពិភាក្សា​ការងា​រលើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី ដែល​ផ្ដល់​ផលប្រយោជន៍​ទៅវិញទៅមក​។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រី​ទាំងពីរ ក៏​នឹង​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​មួយចំនួន​។ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ​នេះ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​បើក​វេទិកា​ធុរកិច្ច​កម្ពុជា​-​ថៃ ផងដែរ​។​
​ក្រសួងការបរទេស​កម្ពុជា បាន​គូស​រំលេច​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្ដេច​ធិបតី ទៅកាន់​ប្រទេស​ថៃ នាពេល​នេះ​នឹង​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ដ៏​យូរអង្វែង និង​ចំណង​មិត្តភាព​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំង​ពីរ​ស្រប​តាម​ស្មារតី​នៃ «​ការពង្រឹង​ភាព​ជា​ដៃគូ​ដើម្បី​សន្តិភាព​និង​វិបុលភាព​» ដែល​ផ្ដល់​ផលប្រយោជន៍ ទៅវិញទៅមក​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ព្រមទាំង​សម្រាប់​សន្តិភាព ស្ថិរភាព និង​វិបុលភាព ក្នុង​សហគមន៍​អាស៊ាន និង​អន្តរជាតិ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល