ទាន់ហេតុការណ៍
ក្រសួងបរិស្ថានបន្ដយុទ្ឋនាការ​ ពន្លកបៃតង​ អមសងខាងផ្លូវ​ ព្រំដែន​ នៅខេត្តត្បូងឃ្មុំ - ឯកឧត្តម ង៉ូវ បូរី​ណា អញ្ជើញ​ចូលរួម​ដាំ​កូន​ត្នោត​ចំនួន ៥០០០​ដើម តាម​បន្ទាត់​ព្រំដែន កម្ពុជា​-​វៀតណាម - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ រួម​ទាំង​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​កំសាន្ត ក្នុង​រាជធានី​ភ្នំពេញ​ - ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ពិសេស​ជូន​សិក្ខាកាម ចំនួន​៦៨៤​នាក់ - ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ និង​ចែក​វិញ្ញាបនប័ត្រ ជូន​សិក្ខាកាម «​វគ្គ​បណ្ដុះបណ្ដាល​វគ្គ​ពិសេស អំពី​មូលដ្ឋានគ្រឹះ​សម្រាប់​គ្រប់គ្រង​វិស័យ​ព័ត៌មាន​បែប​ឌីជីថល​» - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មាន​រោងចក្រ​ធំៗ ចំនួន ៣ គ្រោង​មក​វិនិយោគ​នៅក្នុង​ខេត្ត​ព្រៃវែង - សមាគម​សារព័ត៌មាន​ចំនួន​០៥ បើក​វគ្គ​បណ្ដុះបណ្ដាល​ជូន​សិក្ខាកាម​ចំនួន ៦៨៤​នាក់ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ សូម​បង្ហាញ​នៅ​រូបភាព ដែល​បាន​ធ្វើអោយ​ខ្ញុំ មាន​អារម្មណ៍​រំភើប​ក្តុកក្តួល​រំជួលចិត្ត​នឹកស្មាន​មិន​ដល់ ! - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍ - ​អនុប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជឿជាក់ថា កម្ពុជា​នឹង​អាច​សម្រេចបាន​នូវ​គោលដៅ​អ​ព្យ​ក្រឹត​កាបូន នៅ​ឆ្នាំ​២០៥០
0

គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​ស​ហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​បើក​កិច្ចប្រជុំ​របស់​ខ្លួន​

គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​ស​ហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​បើក​កិច្ចប្រជុំ​របស់​ខ្លួន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​ល្ងាច​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​ស​ហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​បើក​កិច្ចប្រជុំ​របស់​ខ្លួន​ក្រោម​អធិបតីភាព ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន ស​.​ស​.​យ​.​ក​. ឯកឧត្តម លោកជំទាវ ជា​អនុប្រធាន សមាជិក ព្រម​ជាមួយ​វត្ត​មាន​សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ ជាច្រើនរូប​ទៀត​។​

​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ធ្វើ​ការកត់សម្គាល់ និង​កោតសរសើរ​ចំពោះ​លទ្ធផល​ការងារ​ដែល គ្រប់​ផ្នែក​នៃ​អង្គភាព​ចំណុះ ស​.​ស​.​យ​.​ក​. សម្រេច​បាន​គួរ​ជាទី​មោទនៈ​ក្នុង​រយៈកាល​កន្លង​ទៅនេះ​។ បន្ថែម​ពីលើ​នេះ ឯកឧត្តម​ក៏បាន​ផ្តាំផ្ញើ​ឱ្យ​គណៈអចិន្ត្រៃយ៍​បន្ត​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ជំរុញ​ឱ្យ​គ្រប់​អង្គភាព​អនុវត្ត​សកម្មភាព​របស់​ស​.​ស​.​យ​.​ក​. ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​សូមបញ្ជាក់​ថា កិច្ចប្រជុំ​គណៈ​អិច​ន្ត្រៃ​យ៍​ត្រូវបាន​រៀបចំឡើង​ជា​ទៀងទាត់ ដើម្បី​ពិនិត្យ​តាមដាន​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ «​យុវជន​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ ឆ្នាំ​២០២៣ -២០២៨» ដែល​ត្រូវបាន​ដាក់ចេញ​ដោយ​មហាសន្និបាត​វិសាមញ្ញ តំណាង​ទូទាំងប្រទេស របស់ ស​.​ស​.​យ​.​ក​. ព្រមទាំង​ពិភាក្សា​លើ​កិច្ចការ​នានា​របស់ ស​.​ស​.​យ​.​ក​. ស្រប​តាម​អាណត្តិ​ដែល​មហាសន្និបាត​បានប្រគល់​ជូន​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល