ទាន់ហេតុការណ៍
ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង
0

ភាព​អសកម្ម​របស់ លោក វង្ស សៀង​ហាក់ ចៅ​សង្កាត់​កា​កាប​២ ធ្វើឱ្យ​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​រិះគន់​ពេញៗ​មាត់​

ភាព​អសកម្ម​របស់ លោក វង្ស សៀង​ហាក់ ចៅ​សង្កាត់​កា​កាប​២ ធ្វើឱ្យ​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​រិះគន់​ពេញៗ​មាត់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖ អស់​រយៈពេល​ជាង​១​ឆ្នាំ ក្រោយពី​លោក វង្ស សៀង​ហាក់ មក​កាន់​តំណែង​ជា​ចៅ​សង្កាត់​កា​កាប​២ ប្រជាពលរដ្ឋ រួមទាំង​មន្ដ្រី​ក្រោម​ឱវាទ​ហាក់​មិន​ពេញចិត្ដ និង​ទទួល​បានកា​រិះគន់​ឥត​សម្ចៃ​មាត់ ខណៈ​លោក វង្ស សៀង​ហាក់ គ្មាន​ខ្វាយខ្វល់​ពី​ការរិះគន់​របស់​ប្រជាពលរដ្ឋ​បន្ដិច​ឡើយ​។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​ក្នុង​សង្កាត់​កា​កាប​២​បាន​បង្ហើប​ប្រាប់ថា លោក​ចៅ​សង្កាត់​កា​កាប​២ នាពេល​បច្ចុប្បន្ន​នេះ លោក វង្ស សៀង​ហាក់ គឺ​មិន​ខ្វាយខ្វល់​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ ដែល​មក​ទទួល​សេវា​សាធារណៈ​នោះ​ទេ ពោល រាល់​ឯកសារ​ដែល​ប្រជាពលរដ្ឋ​មក​ស្នើសុំ គឺ​មាន​ភាពយឺតយ៉ាវ និង​មាន​ឯកសារ​ខ្លះ​ទៀត គឺ​លោក​មិន​ព្រម​ធ្វើ​ឱ្យ​តែ​ម្ដង​។​

​បុរស​ម្នាក់​រស់នៅ​ក្នុង​សង្កាត់​កា​កាប​២ ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយថា ចៅសង្កាត់​រូប​នេះ​ហាក់ដូចជា​មិន​បំរើ​រាស្ដ្រ​ជា​ម្ចាស់ឆ្នោត​នោះទេ ពោល​គឺ​លោក​មិនសូវ​អើពើ រាល់​ឯកសារ​ដែល​ប្រជាពលរដ្ឋ បាន​ដាក់​ស្នើ​សុំ ឬ​បញ្ជាក់ ដូចជា លិខិត​ជួល​ដី ជួល​ផ្ទះ ជួល​ឃ្លាំង រោងចក្រ បញ្ជាក់​ទីតាំង​ប្រកបមុខរបរ​រកស៊ី លិខិត​ស្នាក់នៅ​បណ្តោះអាសន្ន និង​លិខិត​ផ្សេងៗ​ជាច្រើន​ទៀត​។​ល​។

​បុរស​ម្នាក់​នេះ​បន្ដ​ទៀត​ថា នៅពេល​ប្រជាពលរដ្ឋ​ទៅ​ស្នើសុំ​សេវា​សាធារណៈ​នៅ​សង្កាត់​កា​កាប​២​ម្ដងៗ ហាក់ដូចជា​ទៅសុំ​ភ្លើង​យក្ស​អញ្ចឹង និយាយ​ជា​រួម ការងារ​គឺ​មាន​ភាពយឺតយ៉ាវ ដូច​មិន​ខ្វាយខ្វល់​អ្វី​បន្ដិច​សោះឡើយ ហើយ​ប្រជាពលរដ្ឋ​តែងតែ​ទទួល​រង​នូវ​ពាក្យ ត្រ​គោះ​បោះ​បោក ដូចជា​មើលងាយ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ឆ្នោត ដែល​រស់នៅ​ក្នុង​សង្កាត់​កា​កាប​២​តែម្តង​។​

​គួ​រំលឹក​ផង​ដែ​ថា កន្លងមក​លោក​ចៅសង្កាត់ វង្ស សៀង​ហាក់ រូបនេះ ត្រូវបាន​លោក​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្លាប់​ហៅ​ទៅ​ធ្វើការ​ណែនាំ​ម្តង ជា​ពី​ដង​រួចមកហើយ​ដែរ ក៏ប៉ុន្ដែ​រូបលោក​ហាក់បីដូច​គ្មាន​ការកែប្រែ និង​អនុវត្ដ​ដូច​ការណែនាំ​របស់​លោក​អភិបាល​ខណ្ឌ​សោះឡើយ នៅតែ​ប្រព្រឹត្ដិដ​ដែល​ជា​ដដែល បន្ដ​នូវ​មាន​ភាព​អសកម្ម និង​ភាពយឺតយ៉ាវ​ការងារ នូវ​ការផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​បន្តទៀតថា កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ ថ្មីៗ​នេះ លោក​ចៅសង្កាត់ វង្ស សៀង​ហាក់ បាន​ធ្វើដំណើរ​ចេញទៅ​ក្រៅប្រទេស មាន​រយៈពេល ៤​ថ្ងៃ តែ​រូប​លោក​ពុំ​មាន​ការផ្ទេរសិទ្ធិ ឱ្យ​ទៅ​មន្ដ្រី​ថ្នាក់ក្រោម​រូប​ណា អនុវត្ដ​បន្ដ​ពី​លោក​នោះ​ឡើយ ខណៈ​ដែល​លោក​មិន​មាន​វត្ដ​មាន​នៅក្នុង​ប្រទេស​។ តើ​លោក​ចៅសង្កាត់​កា​កាប​២​រូបនេះ មាន​ចេតនា​អ្វី​ឱ្យ​ប្រាកដ ឬ​មួយ​លោក​កំពុង​មាន​មហិច្ឆតា​ល្មោភ​អំណាច ផ្ដាច់មុខ​តែ​ម្នាក់ឯង​?

ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​បាន​ចោទសួរ​ថា បើ​លោក​ចៅសង្កាត់​ធ្វើបែបនេះ តើ​ប្រជាពលរដ្ឋ​ដោះស្រាយ​បញ្ហា សម្រាប់​ជីវភាព​បាន​ដោយ​របៀប​ណា​?​នៅពេល​ពលរដ្ឋ​មាន​ទុក្ខ​លំបាក ត្រូវការ​ឯកសារ​ទៅ​បំពេញការងារ​ប្រកបមុខរបរ បែរ​ជា​លោក​ចៅសង្កាត់​មាន​ភាព​អសកម្ម និង​យឺតយ៉ាវ​ដូចនេះ​?

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​កា​កាប​២​រាប់​រយ​គ្រួសារ ពិតជា​មិន​ពេញចិត្ដ​ចំពោះ​ទង្វើ​របស់​លោក វង្ស សៀង​ហាក់ ដែល​មក​កាន់ដំណែង​ជា​ចៅ​សង្កាត់​កា​កាប​២​នេះ​ទេ ព្រមទាំង​សំណូមពរ​ដល់ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ឯកឧត្ដម​អភិ​សន្ដិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ មេត្ដា​ពិនិត្យ និង​ផ្លាស់ប្ដូរ​សមាសភាព​ចៅសង្កាត់​ថ្មី​មក​គ្រប់គ្រង​ជំនួស​លោក វង្ស សៀង​ហាក់ វិញ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទទួលបាន​នូវ​ភាពសុខសាន្ដ និង​បង្ករ​ភាពងាយស្រួល​ក្នុង​ការផ្ដល់​សេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​កា​កាប​២​នេះ​ផង​។
​អត្ថបទ​រូបភាព​៖ គ្រុប​ព័ត៌មាន​សាមគ្គី​ថ្មី​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល