ទាន់ហេតុការណ៍
ក្រសួងបរិស្ថានបន្ដយុទ្ឋនាការ​ ពន្លកបៃតង​ អមសងខាងផ្លូវ​ ព្រំដែន​ នៅខេត្តត្បូងឃ្មុំ - ឯកឧត្តម ង៉ូវ បូរី​ណា អញ្ជើញ​ចូលរួម​ដាំ​កូន​ត្នោត​ចំនួន ៥០០០​ដើម តាម​បន្ទាត់​ព្រំដែន កម្ពុជា​-​វៀតណាម - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ រួម​ទាំង​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​កំសាន្ត ក្នុង​រាជធានី​ភ្នំពេញ​ - ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ពិសេស​ជូន​សិក្ខាកាម ចំនួន​៦៨៤​នាក់ - ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ និង​ចែក​វិញ្ញាបនប័ត្រ ជូន​សិក្ខាកាម «​វគ្គ​បណ្ដុះបណ្ដាល​វគ្គ​ពិសេស អំពី​មូលដ្ឋានគ្រឹះ​សម្រាប់​គ្រប់គ្រង​វិស័យ​ព័ត៌មាន​បែប​ឌីជីថល​» - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មាន​រោងចក្រ​ធំៗ ចំនួន ៣ គ្រោង​មក​វិនិយោគ​នៅក្នុង​ខេត្ត​ព្រៃវែង - សមាគម​សារព័ត៌មាន​ចំនួន​០៥ បើក​វគ្គ​បណ្ដុះបណ្ដាល​ជូន​សិក្ខាកាម​ចំនួន ៦៨៤​នាក់ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ សូម​បង្ហាញ​នៅ​រូបភាព ដែល​បាន​ធ្វើអោយ​ខ្ញុំ មាន​អារម្មណ៍​រំភើប​ក្តុកក្តួល​រំជួលចិត្ត​នឹកស្មាន​មិន​ដល់ ! - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍ - ​អនុប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជឿជាក់ថា កម្ពុជា​នឹង​អាច​សម្រេចបាន​នូវ​គោលដៅ​អ​ព្យ​ក្រឹត​កាបូន នៅ​ឆ្នាំ​២០៥០
0

ពិធី​បិទ​ព្រឹត្ត​ការរូ​ប៉ូតិ​ក​កម្ពុជា ឆ្នាំ​២០២៣

ពិធី​បិទ​ព្រឹត្ត​ការរូ​ប៉ូតិ​ក​កម្ពុជា ឆ្នាំ​២០២៣

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល STEM CAMBODIA និង​លោក Dominic Williams អគ្គរាជទូត​ចក្រភព​អង់គ្លេស ប្រចាំ​កម្ពុជា បាន​ចូលរួម​ជា​គណៈអធិបតី ក្នុង​ពិធី​បិទ​ព្រឹត្ត​ការរូ​ប៉ូតិ​ក​កម្ពុជា ឆ្នាំ​២០២៣ ដែល​រៀបចំ​ដោយ​អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ (STEMOC) និង​មាន​ការគាំទ្រ​សហការ​ពី ក្រសួង​បរិស្ថាន ក្រសួង​អប់រំ យុវជន​និង​កីឡា ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​រៀ​ចំនៅ​មជ្ឈមណ្ឌល​ពិព័រណ៍​សន្និបាត​កោះ​ពេជ្រ​។​

​ថ្លែង​នៅក្នុង​អង្គពិធី ឯកឧត្តម​បណ្ឌិត រដ្ឋមន្ត្រី បានធ្វើការ​សម្តែង​នៅ​អំណរគុណ​ដល់​បណ្តា​ដៃគូ​ទាំងអស់ ជាពិសេស​សាលារៀន​សារ​ធា​រណៈ និង​ឯកជន ដែល​បាន​ចូលរួម​បង្ហាញ​ពី​សមត្ថភាព​ក្នុង​បង្កើត​រូ​ប៉ូ​ត​តិក ដើម្បី​ធ្វើ​ការប្រកួតប្រជែង ក៏​ដូចជា​បាន​បង្ហាញ​នូវ​សមត្ថភាព​របស់​សិស្សានុសិស្ស​ទាំង​ក្នុងប្រទេស​និង​សាកលលោក​ឱ្យបាន​ដឹង​ថា​ខ្មែរ​ធ្វើបាន និង​ការផ្តល់​អនុសាសន៍​ណែនាំ​ឱ្យ​ធ្វើការ​ខិតខំ​ប្រឹង​ប្រែ​បន្ត​ទៀត​ក្នុង​បង្កើត​បច្ចេកវិទ្យា​ថ្មី និង​ស្រប​តាម​ស្តង់ដា​អន្តរជាតិ និង​អាច​បង្កើន​សមត្ថភាព​ចូលរួម​ក្នុង​ការប្រកួតប្រជែង​ជា​តំណាង​រូ​ប៉ូ​ត​តិក​នៅលើ​ឆាក​អន្តរជាតិ​។

​ឆ្លៀត​ក្នុង​ឳ​កាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ធ្វើ​ការគាំទ្រ និង​ថ្លែងអំណរគុណ​ដល់​ស្ថានទូត​អង់គ្លេស​ដែល​បាន​ជួយ​ឧបត្ថម​រៀបចំ​កម្មវិធី “ONE STEM ONE SCHOOL” និង​ជា​ពិសេស​ជាង​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ជម្រុញ​បន្ត​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​បរិស្ថាន​ឱ្យ​បាន​ទូលំទូលាយ​បន្ថែម​ទៀត​នាពេល​ខាងមុខ​រវាង​ក្រសួង​បរិស្ថាន​និង​ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​។​

​ជាមួយគ្នា​នេះ​ផង​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ទស្សនា​ស្តង់​ពិព័រណ៍​រូ​ប៉ូ​ត​តិក និង​បច្ចេកវិទ្យា​ផ្សេងៗ ដែល​បាន​ផលិត​ដោយ​សិស្សានុសិស្ស​តាម​សាលា​នីមួយៗ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល