ទាន់ហេតុការណ៍
ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង
0

​ទំនិញ​ជា​ច្រើន​ប្រភេទ​សម្រុក​ដឹក​ចេញពី​ប្រទេស​ថៃ តាម​ច្រករបៀង​បឹង​សាគូរ រថយន្ត​មន្ត្រី​គយ ហែរ​ហម អមដំណើរ ចូលមក​ប្រទេស​កម្ពុជា​

​ទំនិញ​ជា​ច្រើន​ប្រភេទ​សម្រុក​ដឹក​ចេញពី​ប្រទេស​ថៃ តាម​ច្រករបៀង​បឹង​សាគូរ រថយន្ត​មន្ត្រី​គយ ហែរ​ហម អមដំណើរ ចូលមក​ប្រទេស​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​បន្ទាយមានជ័យ​៖ សកម្មភាព​ដឹកទំនិញ​ឆ្លងដែន​ចេញពី​ប្រទេស​ថៃ តាម​ច្រករបៀង​បឹង​សាគូរ ស្ថិតនៅ​ភូមិ​ព្រៃ​ព្រិច សង្កា​ត​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដោយ​មិនដឹងថា​ការដឹកជញ្ជូន​រាល់​ទំនិញ​ទាំងអស់​នោះ​បាន​ត្រួតពិនិត្យ​តាម​លក្ខណៈ​ស្តង់ដារ​បច្ចេកទេស​របស់​អជ្ញាធរ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជាពិសេស​ការិយាល័យ​គ​យ​និង​រដ្ឋាករ​សង្កាត់​អូជ្រៅ បឹង​សាគូ ដែរ​ឬ​យ៉ាងណា​?​។ ទើប​គេ​សង្កេតឃើញថា ពេល​មកដល់​ប្រទេស​កម្ពុជា​ឃើញ​មាន​រថយន្ត​ពាក់​ផ្លាក​លេខ​រដ្ឋ ដែល​ជា​រថយន្ត​របស់​មន្ត្រី​គយ​ដែល​ឈរជើង​នៅ​តំបន់​នោះ​តែម្តង ហែរ​ហម អមដំណើរ​ដូច​ក្បួន​អមដំណើរ​របស់​អ្នកធំ​ទៅវិញ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឲ្យ​សារព័ត៌មាន​យើង​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ថា​មាន​រថយន្ត​ធំៗ​និង​រថយន្ត​សាំ​យ៉ុង រថយន្ត​ធុន​ត្រា រាប់​សិប​គ្រឿង​បាន​ដឹក​ទំនិញ​គ្រប់​ប្រភេទ ដូចជា​នំ​កញ្ចប់ របស់​លេង​កូនក្មេង កំប៉ុង​ឡេ ទឹក​សុទ្ធ សាច់មាន់ ភេ​ជ្ជៈ និង​ទំនិញ​ជាច្រើន​មុខ​ទៀត កំពុង​ដឹកជញ្ជូន​ឆ្លង​ចេញពី​ប្រទេស​ថៃ តាម​ច្រករបៀង បឹង​សាគូ ដោយ​ក្នុង​នោះ​គេ​ឃើញ​មាន​កុងត្រូល របស់ យោធា​(​ទា​ហ៊ាន​វិរ​:៥១) និង មន្ត្រី​អាវុធហត្ថ ក្រុង​ប៉ោយប៉ែត​(PM​ក្រុង )​ព្រមទាំង​ស្នាក់ការ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​វីរៈ​៩១១ ចាំ​កាក់​ស្ទាក់​យក​លុយ​ពី​តៃកុង​រថយន្ត​ធំៗ និង​រថយន្ត​សាំ​យ៉ុង រថយន្ត​ធុន​ត្រា រាប់​សិប​គ្រឿង​ជា​រៀងរាល់ថ្ងៃ ជា​ពិសេស​រថយន្ត​ដឹក​សាច់​មាន់​ចេញពី​ប្រទេស​ថៃ ពួក​គាត់​ឃើញ​មាន​រថយន្ត​របស់​មន្ត្រី​គយ ពាក់​ផ្លាក​លេខ​រដ្ឋ​10 2-0310 ពេល​ចេញពី​ប្រទេស​ថៃ​ភ្លាម រថយន្ត​របស់​មន្ត្រី​គយ​នោះ​ចេញ​មក​ហែរ​ហម អមដំណើរ ដោយ​មិន​មាន​ការត្រួតពិនិត្យ​នោះទេ ទង្វើរ​ខាង​លើ​របស់​មន្ត្រី​គយ​នោះ សបញ្ជាក់​ឱ្យឃើញ​ថា​កំពុងតែ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញទំហឹង​។​

​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឱ្យដឹង​ទៀត​ថា មន្ត្រី​គយ​ទាំងអស់នោះ ដែល​យក​រថយន្ត​ទៅ​ហែរ​ហម អមដំណើរ​រថយន្ត​ដឹក​បទល្មើស​នោះ បែរជា​រក​សុ​ី មាន​ភាគហ៊ុន ជាមួយ​ក្រុម​ឈ្មួញ​នោះ​ទៅ​វិញ ពី​ព្រោះ​រាល់​អាជីវករ​លក់ដូរ ទាក់ទង​ទៅ​វិញ​ទំនិញ​ទាំងអស់នោះ​ពី​មន្ត្រី​គយ​នោះ ទើប​អាច​រក​សុ​ី​បាន​។​

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា​រាល់​ទំនិញ​ដែល​ដឹក​ចូលមក​ពី​ប្រទេស​ថៃ បើសិន​ជា​បាន​ត្រួតពិនិត្យ​ត្រឹមត្រូវ​តាម​ស្តង់ដារ​នៃ​ច្បាប់​របស់​រដ្ឋ គឺ​ពិតជា​គ្មាន​ហានិភ័យ​អ្វី​នោះ​ទេ ប៉ុន្តែ​បើ​គ្មាន​ការត្រួតពិនិត្យ​វិញ​នោះ អ្នក​ដែល​រង​ផលប៉ះពាល់​ធំ​បំផុត​នោះ​គឺ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​គ្រឿងឧបភោគ​បរិភោគ គ្មាន​គុណភាព ពិសេស​ក្មេងៗ ដែល​ចូលចិត្ត​ហូប​នំ​ចំណី ពិសេស​នំ​កញ្ចប់ ដែល​បណ្តាល​អោយ​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​។​

​ពាក់ព័ន្ធ​និង​ការលើក​ឡើង​ប្រភព​ខាង​ល​នេះដែរ អ្នកយកព័ត៌មាន​យើង​មិនអាច​សុំ​ការបកស្រាយ​ពី​មន្ត្រី​គយ​ជិះ​រថយន្ត ពាក់​ផ្លាក​លេខ​រដ្ឋ​10- 2-0310​បានទេ នៅ​ល្ងាច​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ដោយ​មិន​មាន​លេខ​ទូរ​សព្ទ​ទំនាក់ទំនង​។​

​ដោយឡែក​លោក ដា ប្រធាន​ប៉ុស្តិ៍​វីរៈ​៩១១ ច្រករបៀង​បឹង​សា​គូ បាន​ឲ្យ​សារព័តមាន​យើង​ដឹងថា ច្រក​បឹង​សាគូ​មិនបាន​បើក​ទេ ក៏​មិន​មាន​រថយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ​និង​ត្រី សាច់ ចេញពី​ប្រទេស​ថៃ​ដែល គឺ​មិន​បាន​បើក​ទេ​ច្រក​បិទ​រហូត​។​

​តែ​ទោស​ជា​ការលើក​ឡើង​យ៉ាង​នេះ​ក្តី​ពលរដ្ឋ​នៅតែ​អះអាងថា​មាន​មាន​រថយន្ត​រាប់​សិប​គ្រឿង​បាន​ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​ឆ្លង​ចេញពី​ប្រទេស​ថៃ តាម​ច្រករបៀង បឹង​សាគូ ដែល​គ្រប់គ្រង​ដោយ​ប៉ុស្តិ៍​វីរៈ ៩១១ (​ពោល​គឺ​ទាំង​យប់​ទាំង​ថ្ងៃ​)​។​

​ករណី​នេះ​ប្រជាពលរដ្ឋ​ស្នើរ​សុំ​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត និង​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ ពិសេស​គោរព​ស្នើសុំ​ដល់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មេត្តា​មាន​ចំណាត់កា​រណ៍ ដាក់​កំលាំង​ក្រោម​ឱវាទ​ត្រួតពិនិត្យ ជុំវិញ​ករណី​ខាងលើ​នេះ​ផង​ទាន ។​

​អ្នកសារព័ត៌មាន​គ្រាន់តែ​ជា​ព្រាប​នាំ​សារ ពី​ថ្នាក់​ក្រោម​ទៅ​រាជរដ្ឋាភិបាល រិះគន់​ក្នុង​ន័យ​ស្ថាបនា គ្មាន​ចេតនា​ជាន់ពន្លិច​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ឡើយ អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​រងចាំ​ការបកស្រាយ​បំភ្លឺ​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ម៉ោង​ធ្វើការ​តាម​របប​ស្តីពី​អ្នកសារព័ត៌មាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សូម​អរគុណ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល