ភ្នំពេញ៖ រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ លោក ទុំ រតនា និងលោក ឃីម រដ្ឋា អនុប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា រួមទាំងក្រុមការងារគ្រុបព័ត៌មានសាមគ្គី បាននាំយកថវិការបស់សប្បុរសជន ដូចជាសមាគមសម្ព័ន្ធអភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា និងរួមទាំងបងប្អូនអ្នកសារព័ត៌មាន ផ្ដល់ជូនគ្រួសារ លោក រ័ត្ន ភារុណ ចាងហ្វាង អង្គភាព CN Tv Online ដែលកំពុងមានជីវភាពខ្វះខាត និងមានការលំបាកដោយកូនស្រីម្នាក់ មានជំងឺគ្រុនឈាម រីឯភរិយា ទើបតែសម្រាលបុត្រ កូននៅតូច បច្ចុប្បន្នសម្រាកព្យាបាល នៅផ្ទះ ស្ថិតក្នុង ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ជូនថា ថវិកាឧបត្ថម្ភដែលប្រគល់ជូនគ្រួសារ លោក រ័ត្ន ភារុណ សរុបមានចំនួន ៣០០,០០០៛(សាបសិបម៉ឺនរៀល)។
បន្ទាប់ពីប្រគល់ និងទទួលថវិកាឧបត្ថម្ភ របស់សប្បុរសជន ក្រុមគ្រួសារ លោក រ័ត្ន ភារុណ សូមថ្លែងអំណរគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាគមសម្ព័ន្ធអភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា និងសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា ព្រមទាំងសប្បុរសជននានា និងសូមជូនពរសូម សម្បុរសជនទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ពុទ្ធពរ ទាំងបួនប្រការ អាយុ វណ្ណះ សុខ ពល កុំបីឃ្លៀងឃ្លាតឡើយ ។