ទាន់ហេតុការណ៍
ឯកឧត្តម ង៉ូវ បូរី​ណា អញ្ជើញ​ចូលរួម​ដាំ​កូន​ត្នោត​ចំនួន ៥០០០​ដើម តាម​បន្ទាត់​ព្រំដែន កម្ពុជា​-​វៀតណាម - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ រួម​ទាំង​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​កំសាន្ត ក្នុង​រាជធានី​ភ្នំពេញ​ - ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ពិសេស​ជូន​សិក្ខាកាម ចំនួន​៦៨៤​នាក់ - ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ និង​ចែក​វិញ្ញាបនប័ត្រ ជូន​សិក្ខាកាម «​វគ្គ​បណ្ដុះបណ្ដាល​វគ្គ​ពិសេស អំពី​មូលដ្ឋានគ្រឹះ​សម្រាប់​គ្រប់គ្រង​វិស័យ​ព័ត៌មាន​បែប​ឌីជីថល​» - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មាន​រោងចក្រ​ធំៗ ចំនួន ៣ គ្រោង​មក​វិនិយោគ​នៅក្នុង​ខេត្ត​ព្រៃវែង - សមាគម​សារព័ត៌មាន​ចំនួន​០៥ បើក​វគ្គ​បណ្ដុះបណ្ដាល​ជូន​សិក្ខាកាម​ចំនួន ៦៨៤​នាក់ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ សូម​បង្ហាញ​នៅ​រូបភាព ដែល​បាន​ធ្វើអោយ​ខ្ញុំ មាន​អារម្មណ៍​រំភើប​ក្តុកក្តួល​រំជួលចិត្ត​នឹកស្មាន​មិន​ដល់ ! - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍ - ​អនុប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជឿជាក់ថា កម្ពុជា​នឹង​អាច​សម្រេចបាន​នូវ​គោលដៅ​អ​ព្យ​ក្រឹត​កាបូន នៅ​ឆ្នាំ​២០៥០ - កម្ពុជា និង​ឡាវ ប្តេជ្ញា​ចិត្ត​រួម​គ្នា​កាត់បន្ថយ​ការបំពុល​ប្លា​ស្ទិក នៅ​តាម​ដង​ទន្លេមេគង្គ
0

លោក ម៉ៅ ស៊ីថា អនុប្រធាន​ទី​១ ប្រធាន​ក្រុម​ទីប្រឹក្សា​សមាគម​ថ្នាល​យុវជន​កម្ពុជា (​ស​.​ថ​.​យ​.​ក​) ផ្ញើ​សារ​ជូនពរ និង​អបអរសាទរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល លើក​ទី​៤៤ អាណត្តិ​ទី​៥ បោះឆ្នោត​ជ្រើសតាំង​ជា អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​

លោក ម៉ៅ ស៊ីថា អនុប្រធាន​ទី​១ ប្រធាន​ក្រុម​ទីប្រឹក្សា​សមាគម​ថ្នាល​យុវជន​កម្ពុជា (​ស​.​ថ​.​យ​.​ក​) ផ្ញើ​សារ​ជូនពរ និង​អបអរសាទរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល លើក​ទី​៤៤ អាណត្តិ​ទី​៥ បោះឆ្នោត​ជ្រើសតាំង​ជា អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ លោក ម៉ៅ ស៊ីថា អនុប្រធាន​ទី​១ ប្រធាន​ក្រុម​ទីប្រឹក្សា សមាគម​ថ្នាល​យុវជន​កម្ពុជា (​ស​.​ថ​.​យ​.​ក​) បាន​ផ្ញើ​សារ​ជូនពរ និង​អបអរសាទរ​ចំពោះ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ដែល​សម្តេច​ធិបតី ត្រូវបាន​អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល លើក​ទី​៤៤ អាណត្តិ​ទី​៥ នា​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៣ បោះឆ្នោត​សម្រេច​ជ្រើសតាំង​ជា អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​សម្តេច​មហា​បវរ​ធិបតី ជា​ឥស្សរជន​ជាតិ​ដ៏​ឆ្នើម​របស់​ជាតិ ប្រកប​ដោយ​វីរភាព​ដ៏​ត្រចះត្រចង់ ដែល​ជានិច្ចកាល​តែង​យក​អស់​កម្លាំងកាយ​ចិត្ត បញ្ញា​ស្មារតី ក្នុង​ការចូលរួម​បម្រើ​ផលប្រយោជន៍​ជាតិ និង​ប្រជាជន ព្រមទាំង​បាន និង​កំពុង​បំពេញ​បេសកកម្ម​យ៉ាងសកម្ម ក្នុង​ការកសាង​សមិទ្ធផល​សង្គម​យ៉ាងច្រើន រួមចំណែក​ធ្វើឲ្យ​ប្រទេស​ជាតិ មាន​សុខសន្តិភាព វឌ្ឍនភាព ប្រជាធិបតេយ្យ​ពេញលេញ និង​រីកចម្រើន​លើ​គ្រប់​វិស័យ ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់​នីតិរដ្ឋ​រឹងមាំ ដើម្បី​ឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ​។​

​នា​ឱកាស​ដ៏​មង្គល​សួស្ដី​ថ្លៃថ្លា​រីករាយ​នេះ លោក ម៉ៅ ស៊ីថា សូម​បួងសួង​ដល់​តេជ​បារមី​នៃ​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់​ក្នុង​លោក ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​អភិបាល​ប្រោះព្រំ ប្រសិទ្ធពរ​ជ័យ​ជូន សម្តេច​មហា​បវរ​ធិបតី ព្រមទាំង​ក្រុមគ្រួសារ បុត្រាបុត្រី​ជា​ទីស្រឡាញ់ សូម​បន្ត​ជោគជ័យ​គ្រប់​ភារកិច្ច និង​សូម​បាន​ប្រកបដោយ​ព្រះ​ពុទ្ធពរ​ទាំង​៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល