ទាន់ហេតុការណ៍
ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង
0

​លិខិត​មិត្ត​អ្នកអាន​! ភាព​អា​មាស់​របស់​ទណ្ឌិត អ៉ឹង លី​ប៉េង និង​វិទ្យុ​ក្រៅច្បាប់ ក្រោយ​រួមដៃគ្នា​បង្កើត​ឆាកល្ខោន​លាភ​ពណ៌​លើ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា

​លិខិត​មិត្ត​អ្នកអាន​! ភាព​អា​មាស់​របស់​ទណ្ឌិត អ៉ឹង លី​ប៉េង និង​វិទ្យុ​ក្រៅច្បាប់ ក្រោយ​រួមដៃគ្នា​បង្កើត​ឆាកល្ខោន​លាភ​ពណ៌​លើ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ កលល្បិច​អុជអាល់ ញុះញង់ បង្កើត​ខ្សែភាពយន្ត​ដូច​រឿងល្ខោន ពី​សំណាក់​ជន​មិន​គោរព​ច្បាប់​រដ្ឋ ដែល​មាន​ការ​រួមដៃគ្នា​ជាមួយនឹង​វិទ្យុ​ក្រៅច្បាប់ និរទេស​នៅ​បរទេស ដើម្បី​លាភ​ពណ៌​ក្នុង​ចេតនា​បំផ្លាញ​កិត្តិយស​មន្ត្រីជាន់ខ្ពស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​រលាយ​ដូច​អំបិល​ត្រូវ​ទឹក ខណៈ​ភាពយុត្តិធម៌ និង​ការ​ស្អាតស្អុំ ត្រូវបាន​លាតត្រដាង​តាមរយៈ​អំណាច​សាលដីការ​របស់​តុលាការ ជូន​អ្នក​ដែល​គោរព​ខ្ជាប់ខ្ជួន​តាម​ច្បាប់​រដ្ឋ​។​

​ភាព​អា​មាស់​ដែល​ទណ្ឌិត អ៉ឹង លី​ប៉េង និង​បក្ខពួក ដែល​សហការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត តាមរយៈ​បណ្តាញ​ព័ត៌មាន​សង្គម VOD ដើម្បី​បង្កាច់​បង្អួច​កិត្តិយស​លោក អ៊ាង សុផល្លែត មិន​ត្រឹមតែ​ជា​ការវាយប្រហារ ជា​លក្ខណៈ​បុគ្គល​នោះទេ ជន​ទាំងនេះ​បាន​ផ្សាភ្ជាប់​មុខងារ លោក​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ព្រមទាំង​មុខងារ​នានា​របស់​ក្រុម​គ្រួសារ ដែល​បង្ហាញ​ពី​ចេតនា​ធ្វើ​ឱ្យ​សាធារណជន មាន​ការភាន់ច្រឡំ មាន​ចរិក​ញុះញង់ ខុស​ពី​ការពិត នាំឱ្យ​មាន​ការរើសអើង​បុគ្គល ក៏ដូចជា​រើសអើង​អ្នករាជការ​សាធារណៈ និង​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្យានុភាព​របស់​ស្ថាប័ន រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​បាន​បោះឆ្នោត​គាំទ្រ និង​បង្កើត​ដោយ​សំលេង​ច្រើន​លើសលប់ នា​ពេលកន្លងមក​។​

​លោក​បណ្ឌិត អ៊ាង សុផល្លែត គឺជា​រដ្ឋ​មន្ត្រី​មួយ​រូប នៅក្នុង​ជួរ​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ នៃ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ជា​មន្ត្រី​ស្អាតស្អំ​មួយរូប​ដែល​គោរព និង​ជា​ថ្នាក់ដឹកនាំ​គំរូ​ក្នុងសង្គម ដែល​ស្រឡាញ់​យុត្តិធម៌ សុចរិត ត្រឹមត្រូវ យុត្តិធម៌ មិន​ពុករលួយ ហើយក៏​មិន​ឃ្លាត​ពី​ច្បាប់​នោះ​ដែរ​។

​បុគ្គលិកលក្ខណៈ របស់​លោក​បណ្ឌិត អ៊ាង សុផល្លែត សម្រាប់​សង្គម​កម្ពុជា និង​ក្នុងនាម​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន គឺ​បាន​រឹតបណ្តឹង​យ៉ាងខ្លាំង​លើ​ច្បាប់​ការគ្រប់គ្រង​ធនធានធម្មជាតិ លោក​បាន​ដាក់ចេញ​វិធានការ​សំខាន់​៤​ចំណុច ដែល​ក្នុងនោះ មាន​ការអនុវត្ត​ច្បាប់​១០០% ចំពោះ​បទល្មើស​ធនធានធម្មជាតិ ពង្រឹង​កិច្ច​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​ខេត្ត រួមជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ថ្នាក់ បង្រាប​បទល្មើស​ធនធានធម្មជាតិ សហការ​ជាមួយ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អ្គភា​ពប្រ​ឆាំង​អំពើពុករលួយ អនុវត្ត​ច្បាប់​ប្រឆាំងនឹង​បទល្មើស​ធនធានធម្មជាតិ និង បង្កើន​ការដាំដុះ​ព្រៃឈើ​ឱ្យ​ច្រើន​ជាង​កា​រលួយ​កាប់​ខុសច្បាប់ និង​ជួយ​ឱ្យ​សហគមន៍​មាន​ជីវភាព​ល្អ​ប្រសើរ​តាមរយៈ​ទេសចរណ៍ធម្មជាតិ និង​ការទទួលបាន​ពី​ការលក់​កាបូ​ន​។

​ដោយឡែក​សម្រាប់​អ្នកលេង​បណ្តាញ​សង្គម ក៏ដូចជា​ប្រជាពលរដ្ឋ បា​នាំគ្នា​កោតសរសើរ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក​បណ្ឌិត អ៊ាង សុផល្លែត ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា តាំងពី​ដំណាក់កាល​រាជរដ្ឋាភិបាល​អាណត្តិ​មុនៗ លើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ ដោយ​មើលឃើញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​បម្រើ​ប្រជាពលរដ្ឋ និង​ជា​មន្ត្រីរាជការ​ម្នាក់ មានចំណេះដឹង​ទូលំទូលាយ ផ្សារ​ភ្ជាប់​នឹង​ភាព​ស្អាតស្អុំ ទើប​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានផ្តល់​
​សម្រេច​ទុកចិត្ត​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នៅក្នុង​រាជការ អាណត្តិ​ទី​៧​នេះ​។​

​ក្រៅពី​មាន​តួនាទី​ជា​មន្ត្រីជាន់ខ្ពស់​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​នីតិកាល​ចាស់ រហូត​ទទួល​បាន​ការ​តែង​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក​ត្រូវបាន​ប្រជាពលរដ្ឋ ជាពិសេស​អ្នកលេង​បណ្តាញ​សង្គម​ទទួលស្គាល់​លោក​ថា ជា​អ្នជំនាញក​សិកម្ម និង​ពូកែ​ថ្នាំ​ខ្មែរ នៅ​ពេល​លោក​បាន​ផ្សាព្វផ្សាយ​លើ​ទំព័រ​ហ្វេស​ប៊ុក ដែល​មាន​ការគាំទ្រ​ពី​អ្នកតាមដាន់​រាប់លាន​នាក់ នា​ពេលកន្លងមក​។​

​ក៏​ប៉ុន្តែ​អ្វី​ដែល​មិន​អាច​ទទួលយក​បាន​នោះ​គឺ​ថ្មីៗ មាន​ម្នាក់​ជា​ទណ្ឌិត ឈ្មោះ អ៉ឹង លី​ប៉េង បាន​រួមដៃគ្នា​ជាមួយ​វិទ្យុ​ក្រៅច្បាប់ VOD Khmer បង្ក​ភាព​ញុះញង់ ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស កេរ្តិ៍ឈ្មោះ និង​សេចក្តីថ្លៃថ្នូរ ក្នុង​ចេតនា​បំភាន់​ការ​ពិត​នៃ​ភាព​ស្អាតស្អុំ​របស់​លោក​បណ្ឌិត អ៊ាង សុផល្លែត ដែល​ជា​ថ្នាក់ដឹកនាំ​មួយ​រូប​របស់​រាជរដ្ឋាភិបាល ដែល​ធ្វើឱ្យ​សាធារណជន​ភាន់ច្រឡំ ព្រមទាំង​ជា​អំពើ​នៃ​ការ​ញុះញង់​ឱ្យ​មាន​សាធារណមតិ​អវិជ្ជមាន​។​

​ចំពោះ​ករណី​នេះ​ក្រុម​មេធាវី​បាន​ការពារ​ភាព​ស្អាតស្អុំ​ជូន​លោក​បណ្ឌិត អ៊ាង សុផល្លែត វិញ​ក្នុង​ការអនុវត្ត​សិទ្ធិ​ស្រប​តាម​ផ្លូវច្បាប់​ដើម្បី​ប្រឆាំង​នឹង​ករណី​គំរាមកំហែង​បុគ្គល​បំពាន​ច្បាប់ ដោយ​តុលាការ​កំពូល​បានសម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ លើ​ម្នាក់នេះ និង​បង្គាប់​ឱ្យ​សង​សំណង​ជំងឺ​ចិត្ត​ដល់​ឯកឧត្តម​ណ្ឌិ​ត អ៊ាង សុផល្លែត ជា​ជនរងគ្រោះ និង​ជា​ដើម​បណ្តឹងរដ្ឋប្បវេណី​។​

​សកម្មភាព​របស់ ទណ្ឌិត អ៉ឹង លី​ប៉េង និង​បក្ខពួក ដែល​សហការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត តាមរយៈ​បណ្ដាញ​សង្គម និង​សារព័ត៌មាន​ក្រៅច្បាប់ ដើម្បី​បង្កាច់​បង្អួច​កិត្តិយស​លោក​បណ្ឌិត អ៊ាង សុផល្លែត មិន​ត្រឹមតែ​ជា​ការវាយប្រហារ​ជា​លក្ខណៈ​បុគ្គល​នោះទេ ជន​ទាំងនេះ​បាន​ផ្សាភ្ជាប់​មុខងា​រលោក​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ព្រមទាំង​មុខងារ​នានា​របស់​ក្រុម​គ្រួសារ ដែល​បង្ហាញ​ពី​ចេតនា​ធ្វើ​ឱ្យ​សាធារណជន មាន​ការភាន់ច្រឡំ មាន​ចរិក​ញុះញង់​ឱ្យ​មាន​ការរើសអើង​បុគ្គល ក៏ដូចជា​រើសអើង​អ្នករាជការ​សាធារណៈ និង​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្យានុភាព​របស់​ស្ថាប័នរដ្ឋ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល