ថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៧,៣០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង ភរិយា បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទចូលរួមយុទ្ធនាការបោសសម្អាត និង ធ្វើអនាម័យតាមតាបណ្តោយច្រាំងទន្លេ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ
យុទ្ធនាការនេះមានការចូលរួមពី ឯកឧត្តម ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ លោក ហ៊ួត ឫទ្ធី ប្រធាននាយកដ្ឋានគាំពារ និងប្រលងប្រណាំងទីក្រុងស្អាត លោកស្រីតំណាងក្រសួងបរិស្ថាន គណៈអភិបាលខណ្ឌដូនពេញ គណៈនាយករដ្ឋបាល មន្ត្រីការិយាល័យជំនាញពាក់ព័ន្ធជុំវិញខណ្ឌ លោក-លោកស្រីចៅសង្កាត់ និង ប្រជាពលរដ្ឋក្នុងសង្កាត់ទាំង១១ ទីរួមផ្សារទាំង៣ កម្លាំងប្រជាការពារខណ្ឌ ភ្នាក់ងារអនាម័យសង្កាត់ទាំង១១ និងបងប្អូនកម្មករក្រុមហ៊ុនស៊ីនទ្រី សរុបប្រមាណ ៥០០នាក់ ។
គោលបំណងនៃយុទ្ធនាការសម្អាត និង ធ្វើអនាម័យនាពេលនេះ គឺចង់បង្ហាញអោយបងប្អូនប្រជាពលរដ្ឋដែលមក លេងកម្សាន្ត នៅតំបន់សួនច្បារច្រាំងទន្លេនេះ ត្រូវចេះស្រលាញ់បរិស្ថាន ចេះទុកដាក់សម្រាមអោយបានត្រឹមត្រូវ និង មិនត្រូវចោលសំរាម ពាសវាលពាសកាលនៅតាមទីសាធារណៈផ្សេងៗ ឬក្រៅធុងសំរាមនោះទេ និងត្រូវចូលរួមលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន ជុំវិញខ្លួន យើងអោយកាន់តែល្អប្រសើរឡើង ៕