(ខេត្តបាត់ដំបង) ៖ លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងផ្តល់លេខទូរស័ព្ទជូនដល់ប្រជាពលរដ្ឋដេីម្បីងាយស្រួលក្នុងការទំនាក់ទំនងផ្តល់ព័ត៌មាន ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ សាធារណជនទូទៅនៅគ្រប់មជ្ឈដ្ឋាន ក្នុងការទំនាក់ទំនង ផ្តល់នូវព័ត៌មានទាក់ទងនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបញ្ហាដទៃផ្សេងៗ ទៀតនៅក្នុងមូលដ្ឋានបានឆាប់រហ័ស និងធានាអន្តរាគមន៍ ដោះស្រាយជូនបានទាន់ពេលវេលា ។
ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរៀបចំឱ្យគ្រប់អង្គភាពជំនាញចំណុះស្នងការដ្ឋាន អធិការដ្ឋាននគរបាលក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្តល់នូវលេខទូរស័ព្ទដោយចំហរ តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននិងបណ្តាញផ្សព្វផ្សាយផ្សេងៗទៀត សម្រាប់ប្រជាពលរដ្ឋនិងសាធារណជនលោកទាក់ទង ។
សេចក្តីដូចបានជម្រាបជូនខាងលើសូមប្រជាពលរដ្ឋ សាធារណជនទូទៅមេត្តាជ្រាបនិងសូមចូលរួមសហការណ៍ជាមួយសមត្ថកិច្ចនគរបាលដោយភាតរភាពបំផុត ។
ខាងក្រោមនេះគឺជាលេខទូរស័ព្ទទំនាក់ទំនងការងាររបស់លោកស្នងការនិងក្រុមការងារប្រតិកម្មរហ័សរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមអរគុណ៕