ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃអាទិត្យ១៤កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនិងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣១៣ អង្គកឋិនទានមហាសាមគ្គីដែលផ្តួចផ្តេីមឡេីងដោយ ភិក្ខុអគ្គធរោ អុឹម ឧត្តម ព្រះគ្រូចៅអធិការវត្ត បុប្ផាវតី និង លោកបណ្ឌិត ឃីម រដ្ឋា ចាងហ្វាង រស្មី ស្ទឹងត្រង់ និងលោកស្រី សេង ច្រឹប ព្រមបងប្អូនបុត្រាបុត្រីនិងចៅៗ លោកអាចារ្យ គណ:កម្មការចំណុះជេីងវត្ត និងប្រជាពុទ្ធបរិសទ័គ្រប់មជ្ឍដ្ឋានបាន ដង្ហែអង្គកឋិនទានទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសរយៈពេល ៣ខែកន្លងមកក្នុងពទ្ធសីមា វត្តបុប្ផាវតី ស្ថិតនៅភូមិស្រែរលូស ឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានាក្នុងបរិវេណវត្ត។
ព្រះចៅអធិការវត្ត បុប្ផាវតី ព្រះនាមភិក្ខុអគ្គធរោ អុឹម ឧត្តម មានថេរ:ដីកាថា កឋិនទានជាកាលទានមានផលវិសេស ជាងទានទាំងពួង ព្រោះបានផលដល់ទាយកជាម្ចាស់ទានផង និងភិក្ខុសង្ឃដែលទទួលក្រាលគ្រងផង។ សំរាប់ភិក្ខុសង្ឃទទួលបាននូវអានិសង្ស ទាំងប្រាំយ៉ាងគឺ ត្រូវទៅកាន់ទីដ៍ទៃមិនមានទោសជាដេីម សំរាប់ប្រជាពុទ្ធបរិសទ័ដែលធ្វេីកឋិនក៍ទទួលបាននូវអានិសង្សប្រាំយ៉ាងដែរគឺមានរូបសម្បត្តិល្អភោផង់ មានព័ណសំប្បុរ ស្រស់ថ្លាល្អ មានទ្រង់ទ្រាយល្អ ពេញលក្ខិណ: បេីជា បុរសនឹងបានជាអិហិភិក្ខុ បេីជាស្រ្តីវិញនឹងបរិបូណ៍ទៅដោយបុណ្យជាបច្ច:ពិតកល្យាណី ឫស្រ្តីគ្រប់លក្ខ័។ ព្រះអង្គមានថេរ:ដីកា បញ្ចាក់ថា កឋិនទាន ជាទានមួយដែលប្លែកពីទានដ៏ទៃៗទៀត គឺ ប្លែកដោយកាលមានតែត្រឹម២៩ថ្ងៃតែប៉ុនណ្ណោះ ហេីយវត្តមួយទទួលបានតែម្តងក្នុងមួយឆ្នាំ។ ប្លែកដោយអានិសង្ស អ្នកប្រគេន ក៍បានអានិសង្ស និងអ្នកទទួលក្រាលគ្រង អនុមោទនាក៍បានអានិសង្ស ប្លែកដោយអំពេីគឺបុគ្គលដែលធ្វេីតាមព្រះវិន័យប្រកបដោយធម៌ត្រឹមត្រូវ ប្លែកដោយវត្ថុ គឺវត្ថុសំរាប់ កឋិនមានបីគឺ ស្បង់ ចីវរ សង្ឃាដី ក្រៅពីនោះគីជា អត្ថបរិក្ខារ កឋិន។
លោកបណ្ឌិត ឃីម រដ្ឋា បានបង្ហាញអារម្មណ៍ជ្រះថ្លា ដោយសាមានការជួបជុំពីរប្រជាពុទ្ធបរិស័ទនិងបងប្អូនមកពីទីជិតឆ្ងាយ ហេីយការជួបជុំនេះដែរ អាចប្រព្រឹត្តទៅក៍អាស្រយ័ដោយកត្តាប្រទេសជាតិ មានសុខសន្តិភាពពេញលេញ មានស្ថេរភាព នយោបាយ និងការអភិវឌ្ឍន៍រីកចំរេីនលេីគ្រប់វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាសេនាតេជោ ហ៊ុន សែន និងសម្ដេចគតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពិសេសសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វេីអោយកម្ពុជាមានការអភិវឌ្ឍន៍លេីគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។
លោកបណ្ឌិត ឃីម រដ្ឋា ចាងហ្វាង រស្មី ស្ទឹងត្រង់ បានប្រាប់ឲ្យដឹងថាបច្ច័យដែលក្រុមគ្រួសារព្រមទាំងបងប្អូនបុត្រាបុត្រីនិងចៅៗ របស់លោកបាននាំយកមកមានចំនួន ២.៧៣៥.៥០០រៀល (ពីលានចិត្តសិបបីម៉ឺនប្រាំពាន់ប្រាំរយរៀល)
១. បច្ច័យសង្កត់ត្រៃ ១.៣៦៥.៥០០ រៀល
២. បច្ច័យកសាង .២០០០០០ រៀល
ម្ហូបអាហារ 10 ម៉ឺន
៣. ជូនលោកអាចារ្យ.១០០.០០០ រៀល
៤. ជូនប៉ូលីសនិងបញ្ជាការពារភូមិ.១៥០.០០០ រៀល
៥. តាជី យាយជី ចំនួន១៥ នាក់ ក្នុងមួយនាក់តាជីក្រមាមួយនិងថវិកា ៥០០០៛ លោកយាយជីសារុងមួយនិងថវិកា ៥០០០ រៀល
៦. លោកគ្រូអ្នកគ្រូចំនួន ៩នាក់ ក្នុងម្នាក់ៗទទួលបានសារុងមួយថវិកា ៥០០០ រៀល
៧. សិស្សានុសិស្សចំនួន ៣៥០នាក់ ក្នុងម្នាក់ៗទទួលសៀវភៅមួយក្បាល ខ្មៅដៃពីដើម ជ័រលុបមួយនិង ថវិកាចំនួន ២០០០ រៀល ។
ជាចុងបញ្ចប់ព្រះគ្រូចៅអធិការវត្ត បុប្ផាវតី ព្រះនាមភិក្ខុអគ្គធរោ អុឹម ឧត្តម បានជួសមុខឱ្យអាចារ្យគណៈកម្មការនិងពុទ្ធបរិស័ទចំណុះជើងវត្ត សម្ដែងនៅអំណរអរគុណដល់ លោកបណ្ឌិត ឃីម រដ្ឋា ចាងហ្វាង រស្មី ស្ទឹងត្រង់ និងលោកស្រី សេង ច្រឹប ព្រមបងប្អូនបុត្រាបុត្រីនិងចៅៗ និងប្រជាពុទ្ធបរិសទ័គ្រប់មជ្ឍដ្ឋានបាន ដង្ហែអង្គកឋិនទានមកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសរយៈពេល ៣ខែកន្លងមកក្នុងពទ្ធសីមា វត្តបុប្ផាវតី សូមធ្វើដំណើរត្រឡប់ទៅគេហដ្ឋានវិញសូមឱ្យជួបតែសុខ និងចម្រើន ព្រមទាំងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លានឃ្លាតឡើយ៕
ឥត