បន្ទាប់ពីបានទទួលដំណឹងមរណភាពរបស់ លោក នេត សោភ័ណ្ឌ អ្នកសារព័ត៌មាន អង្គភាព ម្ជុលពេជ្ររិទ្ធីជ័យ នាថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិត ជា ដែន ប្រធានស្ដីទី សមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា និងជាប្រធានកិត្តិយសសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា ចូលបច្ច័យ ១០០០០០០ រៀល ដល់គ្រួសារសព ។
លោក នេត សោភ័ណ្ឌ ជាអ្នកសារព័ត៌មាន នៃ អង្គភាព ម្ជុលពេជ្ររិទ្ធីជ័យ បានទទួល មរណភាព ពីថ្ងៃ ទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដោយគ្រោះថ្នាក់ផ្ទុះហ្គាស ៕