ទាន់ហេតុការណ៍
ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!! - បុរស​ម្នាក់​បានបាត់បង់ជីវិត​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​ដួល ហើយ​ត្រូវ​ជះ​ចូលទៅ​ក្រោម​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​សន្និបាត​សាខា​កាកបាទក្រហម​ខេត្ត​ត្បូងឃ្មុំ អាណត្តិ​ទី​៣២០២៤-២០២៩ - លោក​អភិបាល​ស្រុក​កោះ​ធំ​រង​ការរិះគន់​ថា ធ្វើ​របាយការណ៍​ភូតកុហក​អភិបាលខេត្ត​កណ្តាល ករណី​ដណ្តើម​តូប​គ្នា​ - បំផ្ទុះ​ថ្មភ្នំ បណ្តាលឱ្យ​រងរបួស​ម​នុស្ស​ក្មេង​ចាស់ ចំនួន​៤​នាក់ នៅ​ខេត្ត​កំពត​ - សកម្មភាព​ថ្នាក់ដឹកនាំ​សមាជិក​សមាជិកា កម្មវិធី​អាជីវកម្ម​ចល័ត និង​កម្មករ​សំណង់​នៃ​សស​យក​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ស្តីពី "​បដិវត្ត​កម្ម​បញ្ញា​សិប្ប​និមិត្ត និង​យុទ្ធសាស្ត្រ​ត្រៀម​ខ្លួន​សម្រាប់​អនាគត​កម្ពុជា " - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​អំណោយ​ចុះសួរសុខទុក្ខ​សមាជិក ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​!
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល​ជាមួយ​ក្រុម​កីឡាករ​អុំទូក អធិរាជ​ឥន្ទ្រី​សែន​ជ័យ​បារមី​ដូនពេញ ដែល​ជាប់​លេខ​១​ជាប់​គ្នា ៥​ដង ក្នុង​ពិធី​ប្រណាំងទូក​ប្រពៃណី​ខ្នាត​អន្តជាតិ និង​ទូក​ក្តារ​បី​សន្លឹក នៅ​ទន្លេ​វ៉ៃ​គោ ខេត្ត​ស្វាយរៀង​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល​ជាមួយ​ក្រុម​កីឡាករ​អុំទូក អធិរាជ​ឥន្ទ្រី​សែន​ជ័យ​បារមី​ដូនពេញ ដែល​ជាប់​លេខ​១​ជាប់​គ្នា ៥​ដង ក្នុង​ពិធី​ប្រណាំងទូក​ប្រពៃណី​ខ្នាត​អន្តជាតិ និង​ទូក​ក្តារ​បី​សន្លឹក នៅ​ទន្លេ​វ៉ៃ​គោ ខេត្ត​ស្វាយរៀង​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ជា​រៀងរាល់ឆ្នាំ កងរាជអាវុធហត្ថ​ទូទាំង ២៥ រាជធានី​-​ខេត្ត បាន​អញ្ជើញ​ចូលរួម​ប្រណាំងទូក​ប្រពៃណី​ខ្នាត​អន្តជាតិ និង​ទូក​ក្តារ​បី​សន្លឹក នៅ​ទន្លេ​វ៉ៃ​គោ ខេត្ត​ស្វាយរៀង តាម​ការអំពាវនាវរ​បស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ សម្រាប់​ឆ្នាំ​២០២៣​នេះ ក៏​ដូច​ឆ្នាំមុនៗ​ផងដែរ នា​ថ្ងៃ​ទី​១៨ និង​ទី​១៩ ខែវិច្ឆិកា ព្រឹត្តិការណ៍​ប្រពៃណី​ដ៏​កក្រើក​ខាងលើនេះ ក៏​ត្រូវបាន​រៀបចំ​ជា​ថ្មី​ម្តងទៀត ក្រោម​អ​អធិបតីភាព សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រោម​ការរៀបចំ​របស់​អាជ្ញាធរ​រដ្ឋបាល​ខេត្ត​ស្វាយរៀង ព្រមទាំង​មាន​ការចូលរួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង ព្រមទាំង​កីឡាករ​អុំទូក​មកពី​កងរាជអាវុធហត្ថ រាជធានី​-​ខេត្ត ទាំង​២៥ ទូទាំង​ប្រទេស រួម​ជាមួយ​ទូក​មក​ពី ក្រុង​ស្រុក​ទូទាំង​ខេត្ត​ស្វាយរៀង ទូក​សាលាខេត្ត​ស្វាយរៀង និង​ទូក​មក​ពី​តាម​បណ្តា​ខេត្ត​ផ្សេង​មួយចំនួនទៀត ចូលរួម​យ៉ាងច្រើន​កុះករ​។​

​ជាមួយគ្នា​នេះ​ផង​ដែរ ទូក​អធិរាជ​ឥន្ទ្រី​សែន​ជ័យ​បារមី​ដូនពេញ របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ជា​ទូក​តែងតែ​ទទួលបាន​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ឆ្នាំ​កន្លងៗ​មក នៅ​តែ​ការពារ​បាន នូវ​ជ័យលាភី របស់​ខ្លួន​ដដែល​ក្នុង​ឆ្នាំ​២០២៣​នេះ គឺ​ទទួលបាន​ជ័យលាភី​លេខ​១​ជា​លើក​ទី​៥​។​

​បន្ទាប់ពី​ទទួលបាន​ជ័យជំនះ​ដ៏​ត្រចះត្រចង់​រួចមក លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ជួប​សំណេះសំណាល និង​ឧបត្ថម្ភ អំណោយ ជា​សម្ភារៈ​រួមជាមួយ​ថវិកា ជូន​ដល់​ក្រុម​កីឡាករ​អុំទូក​អធិរាជ​ឥន្ទ្រី​សែន​ជ័យ​បារមី​ដូនពេញ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ដណ្ដើម​និង​រក្សាបាន​នូវ​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១ នាំ​កិត្តិយស ជូន​ដល់​អង្គភាព កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជាថ្មី​ម្តងទៀត​។ ជាមួយគ្នានេះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា ចំនួន ២០​លាន​រៀល ជូន​ដល់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ទទួលបាន​ជ័យលាភី​លេខ​១​ជាប់ៗ​គ្នា ចំនួន​៥​លើក​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល