ទាន់ហេតុការណ៍
ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!! - បុរស​ម្នាក់​បានបាត់បង់ជីវិត​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​ដួល ហើយ​ត្រូវ​ជះ​ចូលទៅ​ក្រោម​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​សន្និបាត​សាខា​កាកបាទក្រហម​ខេត្ត​ត្បូងឃ្មុំ អាណត្តិ​ទី​៣២០២៤-២០២៩ - លោក​អភិបាល​ស្រុក​កោះ​ធំ​រង​ការរិះគន់​ថា ធ្វើ​របាយការណ៍​ភូតកុហក​អភិបាលខេត្ត​កណ្តាល ករណី​ដណ្តើម​តូប​គ្នា​ - បំផ្ទុះ​ថ្មភ្នំ បណ្តាលឱ្យ​រងរបួស​ម​នុស្ស​ក្មេង​ចាស់ ចំនួន​៤​នាក់ នៅ​ខេត្ត​កំពត​ - សកម្មភាព​ថ្នាក់ដឹកនាំ​សមាជិក​សមាជិកា កម្មវិធី​អាជីវកម្ម​ចល័ត និង​កម្មករ​សំណង់​នៃ​សស​យក​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ស្តីពី "​បដិវត្ត​កម្ម​បញ្ញា​សិប្ប​និមិត្ត និង​យុទ្ធសាស្ត្រ​ត្រៀម​ខ្លួន​សម្រាប់​អនាគត​កម្ពុជា " - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​អំណោយ​ចុះសួរសុខទុក្ខ​សមាជិក ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​!
0

ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន វិសាលភាព​នៃ​យុទ្ធនាការ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​» ជា​គុណ​តម្លៃ​ខ្ពស់​សម្រាប់​បរិស្ថាន​កម្ពុ​ជា​

ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន វិសាលភាព​នៃ​យុទ្ធនាការ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​» ជា​គុណ​តម្លៃ​ខ្ពស់​សម្រាប់​បរិស្ថាន​កម្ពុ​ជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កំពត​៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ៧​កើត ខែ​កត្តិក ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ ស្ថិត​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ក្រុង​កំពត ខេត្ត​កំពត ដូច​ទៅ​នឹង​ក្រសួង​បរិស្ថាន​បាន​កំណត់​យក​ថ្ងៃ ១ កញ្ញា ឆ្នាំ​២០២៣ ជា​ថ្ងៃ​ចាប់ផ្តើម​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក ក្រោម​ប្រធានបទ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​» ដែល​ផ្តើម​ចេញពី​សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ នៅតាម​បណ្តា​សាលារៀន​ទាំងអស់​ក្នុងស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ដោយ​ចាប់ផ្តើម​ពី​ការ​មិន​ប្រើប្រាស់​ថង់ប្លាស្ទិក​យ៉ាងតិច​១​ថ្ងៃ ក្នុង​១​សប្តាហ៍ ដើម្បី​រួមចំណែក​ក្នុង​ការកាត់បន្ថយ​ការបង្កើត និង​ការ​ចោល​សំរាម​តាម​សាលារៀន តាម​លំនៅស្ថាន និង​នៅក្នុង​ភូមិ ឃុំ​របស់​ពួកគេ រហូតដល់​បាន​ផ្លាស់ប្តូរ​ទម្លាប់​ឈប់​ប្រើប្រាស់​ថង់ប្លាស្ទិក​ទាំងស្រុង​នាពេល​អនាគត​។

​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិក​នេះ បាននិងកំពុង​ទទួល​ការគាំទ្រ និង​ការចូលរួម​អនុវត្ត​ពី​គណៈ​គ្រប់គ្រង​សាលា លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស នៅតាម​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ នៃ​រាជធានី ខេត្ត ជា​បន្តបន្ទាប់​។ ជាក់ស្តែង​ក្នុង​រយៈពេល​៨០​ថ្ងៃ គិត​មក​ត្រឹម​ថ្ងៃទី​១៩ ខែ​វិច្ឆិកា​នេះ គឺ​មាន​អ្នកស្ម័គ្រចិត្ត​ចូលរួម ក្នុង​យុទ្ធនាការ​នេះ​សរុប​ចំនួន ៣ ០៨៦ ៤៨០ លាន (​បី​លាន ប្រាំបី​ម៉ឺន​ប្រាំមួយ​ពាន់ បួន​រយ​បែ​ត​សិប​) អង្គ​នាក់ ដែល​ក្នុងនោះ លោកគ្រូ អ្នកគ្រូ​មាន​ចំនួន ១១៦ ៤១៦ (​ដប់​មួយ​ម៉ឺន ប្រាំមួយ​ពាន់​បួន​រយ​ដប់​ប្រាំមួយ​)​នាក់ សិស្សានុសិស្ស​សរុប​ចំនួន​ជាង ៣ ០៨០ ៦៥៤ (​បី​លាន ប្រាំបី​ម៉ឺន​ប្រាំមួយរយ​ហាសិប​បួន​) នាក់ នៃ​សាលារៀន​ចំនួន ៧ ០៥៧ (​ប្រាំមួយ​ពាន់ ហាសិប​ប្រាំពីរ​) សាលា និង​កម្មករ​/​និយោជក ព្រះ​សង្ឈ និ ប្រជាពលរដ្ឋ នៅតាម​បណ្តា​រោងចក្រ សហគ្រាស វត្ត​អារាម និង​សហគមន៍​នានា​។

ចំពោះ​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក ក្រោម​ប្រធានបទ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​» ខេត្ដ​កំពត គឺ​មាន​សាលារៀន​សរុប​ចំនួន ៤៣៨ សាលា មាន​លោកគ្រូ អ្នកគ្រូ សរុប​ចំនួន​ជិត ៥ ៨២៦ នាក់ និង​សិស្សានុសិស្ស​សរុប​ចំនួន​ជាង ១៣១ ២០៣ នាក់ បាន​នឹង​កំពុង​ចូលរួម​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក​នេះ​ជា​ប្រចាំ ដោយ​បាន​ស្រែក​ប្តេជ្ញា​ថា «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​» «​យើង​រួម​កម្លាំង​គ្នា ការពារ​បរិស្ថាន​កម្ពុ​ជា​» «​លា​ហើយ​ប្លា​ស្ទិក Bye Bye Plastic» គិត​ត្រឹម​ពេលនេះ​បាន​ចំនួន​ជាង ២០០០​លើក ស្មើ​នឹង​អ្នកចូលរួម​សុរុ​បជិត ៦០​ម៉ឺន​នាក់​។ យុទ្ធនាការ​នេះ​ពិ​ជាមាន​សារៈសំខាន់ និង​បាន​បំផុស​នូវ​ចលនា​ចូលរួម​របស់​ក្មេងៗ​ជំនាន់​ក្រោយ​ឱ្យបាន​យល់ដឹង និង​អនុវត្ដ ដើម្បី​ធ្វើឱ្យ​សាលារៀន ដងផ្លូវ ទីសាធារណៈ តំបន់​សហគមន៍ កន្លែង​ទេសចរណ៍ ជា​កន្លែង​ដែល​ស្អាត និង​គ្មាន​ការប្រើប្រាស់​ថង់ប្លាស្ទិក​។ ដោយសារ​តែ​កំណើន​នៃ​ការផលិត ចែកចាយ ប្រើប្រាស់ និង​បោះចោល មាន​ការកើនឡើង​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ បង្ក​ឱ្យ​ពិភពលោក​មាន​ការព្រួយបារម្ភ​ចំពោះ​បញ្ហា​នេះ ថ្វី​ត្បិត​តែ​ប្លា​ស្ទិក​ផ្តល់​ភាពងាយស្រួល​ក្នុង​ការប្រើប្រាស់​ដល់​មនុស្សមែន តែ​វា​ក៏​មាន​គុណវិបត្តិ​ជាច្រើន​នៅពេល​ក្លាយជា​សំណល់ ដោយសារ​វា​ត្រូវការ​រយៈពេល​រាប់​រយ​ពាន់​ឆ្នាំ ទើប​ពុកផុយ​ជាពិសេស​ប្លា​ស្ទិក​ចុងក្រោយ​បាន​ហូរ​ចូល​ទៅក្នុង​ទឹកសមុទ្រ​ដែល​ធ្វើឱ្យ​ប៉ះពាល់​ជីវចម្រុះ ធនធានធម្មជាតិ និង​គុណភាព​ទឹក​។ ដោយសារ​មើលឃើញ​ពី​ផលវិបាក​ទាំងអស់នេះ រដ្ឋបាល​ខេត្ត​កំពត​សូម​គាំទ្រ និង​លើកទឹកចិត្ត នូវ​សកម្មភាព​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក​នេះ ដើម្បី​ធានាបាន​នូវ​អនាម័យ បរិស្ថាន សោ​ភណ្ឌ​ភាព​ស្អាត ដោយ​គ្មាន​សំណល់​ប្លា​ស្ទិក «​ខ្ញុំ​សូម​ស្នើ​ដល់​សាលារៀន សហគមន៍ រោងចក្រ សហគ្រាស អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ ចូលរួម និង​បន្ត​ចូលរួម​អនុវត្ត​យុទ្ធនាការ​នេះ​ជាប្រចាំ ដើម្បី​បរិស្ថាន​កម្ពុជា​យើង​» ។​

​ថ្លែង​ក្នុង​ពិធី​ចុះ​អនុស្សរណៈ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ថ្លែងថា ការចូលរួម​អនុវត្ត​យុទ្ធនាការ​នៅថ្ងៃនេះ គឺជា​សក្ខីភាព​នៃ​ការគាំទ្រ​និង​ការជំរុញ​អនុវត្ត កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧​នៃ​រដ្ឋសភា និង​យុទ្ធសាស្ត្រ បញ្ច​កោណ ដំណាក់កាល​ទី​១ ពី​ឆ្នាំ​២០២៣ ដល់​ឆ្នាំ​២០២៨ ដែល​បាន​ចាត់ទុក​ការ​កែទម្រង់​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​បរិស្ថាន ជា​ការងារ​អាទិភាព​មួយ ក្នុង​ចំណោម​ការងា​រ​អាទិភាព​របស់​រាជរដ្ឋាភិបាល ហើយ​បាន​ដាក់បញ្ចូល​នូវ​ក្របខណ្ឌ​ការងារ​របស់​ក្រសួង​បរិស្ថាន​ចំនួន​៥ ដែល​រួមមាន​៖ ការកាត់បន្ថយ​ការបំពុល​បរិស្ថាន​, ការពង្រឹង​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ​, ការអប់រំ​ផ្សព្វផ្សាយ​បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ​, ទំនើបកម្ម​រដ្ឋបាល និង​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​, និង​ការលើកកម្ពស់​ការទូត​បៃតង​។ ដើម្បី​ឈាន​ទៅ​សម្រេចបាន​នូវ​ក្រប​ខណ្ឌ ការងារ​ទាំង​៥ នេះ ក្រសួង​បរិស្ថាន​បាន​ដាក់ចេញ​នូវ​ការងារ​អាទិភាព​ចំនួន ៣ ដែល ត្រូវ​ជំរុញ​ក្នុង​រយៈពេល ១០០ ថ្ងៃ ដំបូង រួមមាន​៖ ទី​១ ការប្រយុទ្ធប្រឆាំង​នឹង​សំរាម សំណល់​រឹង​ទីប្រជុំជន ជាពិសេស​សំណល់​ប្លា​ស្ទិក​, ទី​២ ការប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ ដែល​យកចិត្ត​ទុក​ជា​សំខាន់ គឺ​ជំរុញ​ការបណ្តុះ​និង​ដាំ​កូន​ឈើ សំដៅ​បង្កើន​គម្រប​ព្រៃ​ឱ្យ​ដល់​៦០% នៅ​ឆ្នាំ​២០៥០ និង ទី​៣ ការបង្កើន​ទេសចរណ៍ធម្មជាតិ និង​លើកកម្ពស់​ជីវភាព​សហ​គ​មន៍​មូលដ្ឋាន សំដៅ​ធានាបាន​នូវ​សហគមន៍​ចីរភាព និង​អព្យាក្រឹត្យ​កា​បូន ។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ស្មារតី​នៃ​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក​នេះ នឹង​ឋិត​នៅ​ក្នុង​ការ​ចងចាំ​ជានិច្ច​ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាពិសេស លោកគ្រូ អ្នកគ្រូ និង​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​ពេល​នេះ ហើយ​នឹង​បន្ត​ជួយ​ផ្សព្វផ្សាយ​ទៅ​មិត្តភក្តិ បងប្អូន ក្រុម​គ្រួសារ​ពី​ការ​មិន​ប្រើប្រាស់​ថង់ប្លាស្ទិក​យ៉ាងតិច​១​ថ្ងៃ និង​ពង្រីក​ទៅ​២​ថ្ងៃ ៣​ថ្ងៃ ឬ ៤​ថ្ងៃ ក្នុង​១​សប្តាហ៍ ដើម្បី​ឱ្យ​សាលារៀន​យើង លំនៅស្ថាន​យើង និង​ភូមិ​-​ឃុំ​យើង គ្មាន​សំណល់​ប្លា​ស្ទិក សំដៅ​ធានា​បាន​ការរស់នៅ​ស្អាត បរិស្ថាន​បៃតង ការអភិវឌ្ឍ​ចីរភាព និង អព្យាក្រឹត​កាបូន​។​

​ជាមួយគ្នានេះ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​សំរាម សំណល់​រឹង​ទីប្រជុំជន ជាពិសេស សំណល់​ប្លា​ស្ទិក ក្រសួង​បរិស្ថាន​នឹង​បន្ត​ពង្រឹង​កិច្ចសហការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេស ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ យកចិត្តទុកដាក់​ជា​អាទិភាព​លើ​ការ ពង្រឹង​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន សំណល់​ប្លា​ស្ទិក និង​សំណល់​គ្រោះថ្នាក់ ដោយ​ធានា​ឱ្យ​គ្រប់​ទីប្រជុំជន សហគមន៍ សាលារៀន មាន​សេវា​ប្រមូល ដឹកជញ្ជូន និង​ទីលាន​ទុកដាក់​សំរាម​ប្រកបដោយ​ប្រសិទ្ធភាព និង​ការចូលរួម​គាំទ្រ​ពី​ប្រជាពលរដ្ឋ និង​គ្រប់​ភាគី​ពាក់ព័ន្ធ ។​

​សូម​បញ្ជាក់​ជូន​ថា ដើម្បី​ជា​សក្ខីភាព​នៅក្នុង​យុទ្ធនាការ​នេះ​ក៏​មាន​រៀបចំ​ផងដែរ នូវ​ពី​ធី​ចុះ​អនុស្សរណៈ​យោគយល់​រវាង រវាង​ក្រសួង​បរិស្ថាន និង​រដ្ឋបាល​ខេត្ត​ចំនួន​៦ ដែល​រួមមាន រដ្ឋបាល​ខេត្ត​កំពត កែប ព្រះសីហនុ កោះកុង កំពង់ស្ពឺ តាកែវ សមាគម​កាយឫទ្ធិ​នារី​កម្ពុជា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដើម្បី​រួមចំណែក​ក្នុង​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក​។​

​គួរ​រលឹក​ផងដែរ​ថា បើ​គិត​ចាប់ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ​២០២៣ មកដល់​បច្ចុប្បន្ន​នេះ ក្រសួង​បរិស្ថាន បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ រដ្ឋបាល​ខេត្ដ សរុប​មាន​ចំនួន ១៣ ហើយ គឺ​មាន​ខេត្ដ​កំពង់ឆ្នាំង កណ្ដាល ពោធិ៍សាត់ ក្រចេះ ស្ទឹងត្រែង រតន​គីរិ មណ្ឌល​គី​រី កំពត កែប ព្រះសីហនុ កោះកុង កំពង់ស្ពឺ តាកែវ និង​ដោយឡែក​មាន ០៥ ស្ថាប័ន គឺ​កាកបាទក្រហមកម្ពុជា កម្មវិធី​អភិវឌ្ឍន៍​អង្គារ​សហប្រជាជាតិ​(UNDP) អង្គការ​ស្បៀងអាហារ​ពិភពលោក (UNFAO) សមាគម​កាយឫទ្ធិ​នារី​កម្ពុជា និង​សហភាព​សហព័ន្ធ​កម្ពុជា​(​សស​យក​)​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល