ថ្ងៃអាទិត្យ ទី ១៤ រោជ ខែ អស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករា ជ២៥៦៧ ត្រូវនិងថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក បណ្ឌិត ឃីម រដ្ឋា អនុប្រធាន គ្រុបព័ត៌មានសាមគ្គីថ្មី បានប្រសិទ្ធិនិង ភរិយា បុត្រ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញបន្តចូលរួមថ្ងៃទី ០២ នៃបុណ្យកឋិនទានសាមគ្គី នៅវត្តសម្ដេច នន្ទ ង៉ែត សែនជ័យសត្ថារាម ហៅ (វត្តក្រឡាញ់ចាស់) ដើម្បីវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់រយៈពេល ៣ ខែមកហើយ ។
ក្នុងទិវានេះដែរ ព្រះធម៌វនរាសី ចន្ទ មុនី ចៅអធិការវត្តតាសុត លោកបានសម្តែងព្រះធម៌ទេសនា ដោយមានពុទ្ធបរិស័ទ្ធចូលរួមយ៉ាងច្រើនកុះករ ។
ពិធីបុណ្យកឋិនទាន គឺជាពិធីបុណ្យដ៏សំខាន់មួយក្នុងចំណោមពិធីបុណ្យធំៗ ក្នុងព្រះពុទ្ធសាសនា ។ ការធ្វើបុណ្យកឋិនទាននេះ ត្រូវបានគេចាត់ទុកថា ជាការធ្វើទានដ៏ពិសេសមួយ ដោយមានការប្រគេន សំពត់ស្បង់ ត្រៃចីវរ គ្រឿងស្លៀកគ្របដណ្ដប់របស់ព្រះភិក្ខុសង្ឃ ដែលទាយក ទាយិកា ប្រគេនដល់ភិក្ខុសង្ឃ ក្នុងកឋិនកាល ដែលហៅថា បុណ្យកឋិន គឺបុណ្យប្រគេនសំពត់នេះឯង ដែលប្រជាពុទ្ធបរិស័ទខ្មែរតែងតែនាំយកនូវគ្រឿង សំពត់ ស្លៀកគ្របដណ្ដប់ ទៅប្រគេនព្រះភិក្ខុសង្ឃ ដែលបានគង់ចាំព្រះវស្សាអស់ត្រីមាស៣ ខែ ក្នុងវស្សានារដូវកន្លងមក ក្នុងវត្តអារាម ។
សូមបញ្ជាក់ថា វត្តសម្ដេច នន្ទ ង៉ែត សែនជ័យសត្ថារាម ហៅ (វត្តក្រឡាញ់ចាស់) ដែលមានទីតាំងស្ថិតនៅភូមិស្រងាំទេ ឃុំប្រស្និប នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ឆ្លៀតក្នុងឱកាសនោះ លោក បណ្ឌិត ឃីម រដ្ឋា អនុប្រធាន គ្រុបព័ត៌មានសាមគ្គីថ្មី បានប្រសិទ្ធិពរជ័យជូនដល់ពុទ្ធបរិស័ទ ដែលបានចូលរួមបច្ច័យតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ក្នុងអង្គកឋិនទាននេះ ដើម្បីចូលរួមកសាងសមិទ្ធផលនានា នៅក្នុងវត្ត ដើម្បីតម្កល់មហាកុសលផលបុណ្យ ទៅអនាគតជាតិខាងមុខ ៕