ទាន់ហេតុការណ៍
ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង
0

បុណ្យ​កឋិនទាន​សាមគ្គី នៅ​វត្ត​សម្ដេច ន​ន្ទ ង៉ែត សែន​ជ័យ​សត្ថា​រាម ហៅ (​វត្ត​ក្រឡាញ់​ចាស់​)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ថ្ងៃ​សៅរ៍ ទី ១៣ រោជ ខែ អ​ស្សុជ ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ​២៥៦៧ ត្រូវ​និង​ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​វត្ត​សម្ដេច ន​ន្ទ ង៉ែត សែន​ជ័យ​សត្ថា​រាម ហៅ (​វត្ត​ក្រឡាញ់​ចាស់​) មាន​ប្រារព្ធ​បុណ្យ​កឋិនទាន​សាមគ្គី ដើម្បី​វេរ​ប្រគេន​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា​អស់​រយៈពេល ៣ ខែ នៅក្នុង​ពុទ្ធ​សីមា វត្ត​សម្ដេច ន​ន្ទ ង៉ែត សែន​ជ័យ​សត្ថា​រាម ហៅ (​វត្ត​ក្រឡាញ់​ចាស់​) ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្រងាំ​ទេ ឃុំ​ប្រស្និប នៅ​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ។​

✍​កម្មវិធី​បុណ្យ​៖
?​ថ្ងៃ​សៅរ៍ ទី ១៣ រោជ ខែ អ​ស្សុជ ឆ្នាំថោះ​បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​និង​ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ​២០២៣ វេលា​ម៉ោង ០៣ និង ៣០ នាទី និមន្ត​លោក​ឳ​ស៊ុច សម្តែង​ព្រះធម៌​ទេសនា ។​

?​ថ្ងៃអាទិត្យ ទី ១៤ រោជ ខែ អ​ស្សុជ ឆ្នាំថោះ​បញ្ច​ស័ក ពុទ្ធ​ស​ករា ជ​២៥៦៧ ត្រូវ​និង​ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ​២០២៣
– ម៉ោង​៧.០០ នាទី​ព្រឹក ប្រគេន​យាគូ​ចំពោះ​ព្រះសង្ឃ​
– ម៉ោង​៩.០០ នាទី​ព្រឹក និមន្ត​ព្រះធម៌​វន​រាសី ចន្ទ មុនី ចៅអធិការ​វត្ត​តា​សុ​ត សម្តែង​ព្រះធម៌​ទេសនា​
– ម៉ោង​១០.៣០ នាទី វេរចង្ហាន់​ប្រគេន​ចំពោះ​ព្រះសង្ឃ​
– ម៉ោង​១.០០​នាទី ដង្ហែ​អង្គ​កឋិនទាន​សាមគ្គី​ប្រទក្សិណ​សាឡុំ និង​ដង្វាយ​ព្រះសង្ឃ​ជា​កិច្ច​បង្ហើយ​បុណ្យ​។​

✍ អ្នក​ផ្ដើម​ចូលរួម​បុណ្យ​កឋិនទាន​សាមគ្គី រួមមាន ៖
? លោក​បណ្ឌិត ឃីម រដ្ឋា អនុប្រធាន​ការិយាល័យ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត សហព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន​(UMA ) ប្រចាំការ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ជា អនុប្រធាន គ្រុបព័ត៌មានសាមគ្គីថ្មី ព្រមទាំង ភរិយា បុត្រា បុត្រី និង​ក្រុមគ្រួសារ ចូលរួម​ជា​បច្ច័យ​ចំនួន ១.២៦០.០០០ ម៉ឺន​រៀល (​មួយ​លាន​ពីរ​សែន​ប្រាំមួយ​ម៉ឺន​រៀល​) ។​
? និង​មាន​សប្បុរសជន ចូលរួម​ជាច្រើន​ផ្សេងទៀត ។​

​នៅក្នុង​ពិធី​បុណ្យ​កឋិនទាន​នេះ លោក បណ្ឌិត ឃីម រដ្ឋា អនុប្រធាន​ការិយាល័យ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត សហព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន​(UMA) ប្រចាំការ នៃ​ព្រះរាជា​អាណាចក្រ​កម្ពុជា និង ជា អនុប្រធាន គ្រុបព័ត៌មានសាមគ្គីថ្មី បាន​ប្រសិទ្ធិ​ពរ​ជ័យ​ជូន​ដល់​ពុទ្ធបរិស័ទ ដែល​បាន​ចូលរួម​បច្ច័យ​តាម​កម្លាំង​សទ្ធា​ជ្រះថ្លា​រៀងៗ​ខ្លួន ក្នុង​អង្គ​កឋិនទាន​នេះ ដើម្បី​ចូលរួម​កសាង​សមិទ្ធផល​នានា នៅក្នុង​វត្ត ដើម្បី​តម្កល់​មហាកុសល​ផល​បុណ្យ ទៅ​អនាគតជាតិ​ខាងមុខ ។​
? ទំនាក់ទំនង​លេខ​ទូរស័ព្ទ​. 0976864747 764444373 069254747

​សូមបញ្ជាក់​ថា ពិធីបុណ្យ​កឋិនទាន គឺជា​ពិធី​បុណ្យ​ដ៏​សំខាន់​មួយ​ក្នុងចំណោម​ពិធីបុណ្យ​ធំៗ ក្នុង​ព្រះពុទ្ធសាសនា ។ ការ​ធ្វើ​បុណ្យ​កឋិនទាន​នេះ ត្រូវបាន​គេ​ចាត់ទុកថា ជា​ការ​ធ្វើ​ទាន​ដ៏​ពិសេស​មួយ ដោយ​មាន​ការ​ប្រគេន សំពត់​ស្បង់ ត្រៃ​ចីវរ គ្រឿង​ស្លៀក​គ្របដណ្ដប់​របស់​ព្រះ​ភិក្ខុសង្ឃ ដែល​ទាយក ទាយិកា ប្រគេន​ដល់​ភិក្ខុសង្ឃ ក្នុង​កឋិន​កាល ដែល​ហៅថា បុណ្យ​កឋិន គឺ​បុណ្យ​ប្រគេន​សំពត់​នេះឯង ដែល​ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ​តែងតែ​នាំយក​នូវ​គ្រឿង សំពត់ ស្លៀក​គ្របដណ្ដប់ ទៅ​ប្រគេន​ព្រះ​ភិក្ខុសង្ឃ ដែល​បាន​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស​៣ ខែ ក្នុង​វស្សា​នា​រដូវ​កន្លងមក ក្នុង​វត្ត​អារាម ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល