លោក នួន នី ប្រធានសមាគម និងថ្នាក់ដឹកនាំសមាជិក សមាជិកា តាមបណ្ដារាជធានី\ ខេត្ត នៃសមាគមសារព័ត៌មានសុក្រឹត សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅបំផុត ជូនចំពោះឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ផុស សុវណ្ណ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ដែលបានទទួលនូវសំណុំឯកសាររបស់សមាគមសារព័ត៌មានសុក្រឹត និងអនុញ្ញាតឲ្យសមាគម (ស ស.ក) ធ្វើសកម្មភាពការងារវិស័យព័ត៌មាន និងសោតទស្សន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់វត្ថុស័ក្កសិទ្ធក្នុងលោកជួយបីបាច់ថែរក្សាឯកឧត្តម សូមឲ្យឯកឧត្តម មានសុខភាពល្អ កម្លាំងពលំមាំមួនប្រាជ្ញាឈ្លាសវៃ សំរេចកិច្ចការងារគ្រប់ភារកិច្ច និងសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណ: សុខ: ពល: កបីឃ្លៀងឃ្លាតឡើយ៕