ទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា គោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕ - ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!! - បុរស​ម្នាក់​បានបាត់បង់ជីវិត​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​ដួល ហើយ​ត្រូវ​ជះ​ចូលទៅ​ក្រោម​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​
0

របាំង​ណូ​រ៉ាវ រាប់រយ​ម៉ែត្រ ជា​ច្រើន​ខ្សែ លាតសន្ធឹង​ក្នុងភូមិ​ចំនួន​៣ នៅ​ស្រុក​រលាប្អៀរ ខេត្ដ​កំពង់ឆ្នាំង​

របាំង​ណូ​រ៉ាវ រាប់រយ​ម៉ែត្រ ជា​ច្រើន​ខ្សែ លាតសន្ធឹង​ក្នុងភូមិ​ចំនួន​៣ នៅ​ស្រុក​រលាប្អៀរ ខេត្ដ​កំពង់ឆ្នាំង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កំពង់ឆ្នាំង​៖ តើ​នេះ​ពិតជា​ទទួលបាន​ការបើក​ភ្លើង​ខៀវ​មែន​ឬ​ទេ បានជា​ក្លាហាន ហ៊ាន​បំពាន​ច្បាប់​ចាប់តាំងពី​រដូវ​បិទ​នេសាទ រហូត​ដល់​រដូវ​បើក​នេសាទ​បែបនេះ​? តើ​អ្នកណា ហ៊ាន​ចុច​កុងតាក់​បើកភ្លើង​ខៀវ ឱ្យ​ប្រព្រឹត្ដល្មើស​នេសាទ​បាន​យ៉ាង​ស្រួល​ដូច្នេះ ពោល​ពុំមាន​អ្វី​មក​រាំងស្ទះ​នោះទេ​។

​បើ​តាម​ប្រភព​ពី​ប្រជា​នេសាទ​រស់នៅ ក្នុង​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ដ​កំពង់​ឆ្នាំ បាន​រៀបរាប់​ប្រាប់​អង្គភាព​សារព័ត៌មាន​យើង​ដូច្នេះ​ថា កាល​នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២៣ ពួកគាត់​អ្នកនេសាទ​បែប​គ្រួសារ បាន​ប្រទះឃើញ​ការដាក់រ​បាំង​ណូ​រ៉ាវ​យ៉ាង​វែង​អន្លាយ គឺ​មាន​ប្រវែង​ជា​រាប់រយ​ម៉ែត្រ គឺ​ដាក់​ចាប់​ពី​មាត់​ទន្លេរ​ខាងកើត រហូតទល់​នឹង​ច្រាំង​ទំនប់​ផ្លូវ​ខាងលិច ដែល​មាន​ជាច្រើន​ខ្សែ ត្រង់ចំណុច ភូមិ​វត្ត​ថ្នល់ ភូមិ​កោះ​កែវ ភូមិ​កំពង់​រាំង ក្នុង​ឃុំ​ស្វាយជ្រុំ ស្រុក​ព្រលា​ប្អៀ​រ ខេត្ត​កំពង់ឆ្នាំង​។​

​ជាក់ស្ដែង​ការដាក់​របាំង​ណា​រ៉ាវ​នេះ តាំ​អ​ពី​អំឡុង​រដូវ​បិទ​នេសាទ រហូតមក​ដល់​បច្ចុប្បន្នេះ ដោយ​ពុំ​បាន​ឃើញ​ថា មាន​មន្ដ្រី​ពាក់ព័ន្ធ​រូប​ណា​មក​ចុះ​ពិនិត្យ​នោះទេ តួ​យ៉ាង​បើ​តាម​ច្បាប់​បានកំណត់ គឺ​ក្នុង​រដូវ​បិទ​នេសាទ ពុំ​អនុញ្ញាត​ឱ្យ​មាន​ការនេសាទ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដូច្នេះ​ទេ សំដៅថា​ទុក​រយៈពេល​សម្រាប់​ឱ្យ​ត្រី​ពង ឬ បង្កបង្កើត​ពូជ​ត្រី ឬ​ប្រភេទ​មច្ឆារ និង​ភាវៈ​ចម្រុះ​ផ្សេងៗ​ទៀត តែ​ផ្ទុយទៅវិញ មាន​ជនល្មើស​ជាច្រើន​នាក់ បាន​ប្រព្រឹត្ដ​លួចដាក់រ​បាំង​ណារ៉ាវ​ជាច្រើ​ខ្សែរ ច្រើន​ម៉ែត្រ​ដែល​ផ្ទុយ​ពី​ច្បាប់​អនុញ្ញាត បាន​យ៉ាង​ព្រងើយ ហាក់ដូច​ទទួល​បាន​ភ្លើង​ខៀវ សម្រាប់​ធ្វើ​ចរាច​រណ៍ប​ទ​ល្មើស​នេសាទ​បែបនេះ​ទៅវិញ​។

​ប្រជា​នេសាទ​ម្នាក់ ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា គាត់​បាន​ឃើញ​គេ​ធ្វើ​សកម្មភាព​នេះ​យូរ​មក​ហើយ ប្រមាណ​ជា​ជាង ៣​ខែ គឺ​ចាប់តាំងពី​សារ​ចរណ៍​ប្រកាស​បិទ​នេសាទ​មកម្ល៉េះ និង​មកដល់​បច្ចុប្បន្ន​នៅតែ​បន្ដសកម្មភាព​ដដែល​។​

​តើ​ជនល្មើស​នោះ ជា​នរណា បានជា​ក្លាហាន ហ៊ាន​យ៉ាង​ប្រព្រឹត្ដ​ដូច្នេះ ពិតជា​មិន​ខ្លាច​ញញើត​ច្បាប់​ទាល់តែសោះ​….
​ក្រោយពី​អ្នកសារព័ត៌មាន​បាន​រាយ​ការណ៍​ករណី​ខាងលើ​នេះ​ជូន លោក ងិន ហ៊ុន ជា​ប្រធាន​មន្ទីរ កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អ្នកសារព័ត៌មាន​បាន​ត្រឹមតែ​ស្ដាប់​នូវ​ពាក្យ​ដ៏​គម្រោះគំរើយ ពី​លោក លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​តែប៉ុណ្ណោះ «​នេះ​ពិតជា​សម្ដី​មាស​ធ្វើឱ្យ​ហួសចិត្ដ​» បើ​តាម​ការនេសាទ​ជា​លក្ខណៈ​គ្រួសារ គឺ​ច្បាប់​កំណត់​ឱ្យ​មាន​ការដាក់​ត្រឹមតែ​ប្រវែង ៥០​ម៉ែត្រ តែប៉ុណ្ណោះ ក៏​ប៉ុន្ដែ​ហេតុ​អ្វីរ​បាំង​ណា​រ៉ាវ​នោះ មាន​ប្រវែង​រាប់រយ​ម៉ែត្រ ត​កន្ទុយ​គ្នា​ទៅវិញ នឹង​លាត​សន្ទឹង​រហូតដល់​ទៅ ៣​ភូមិ ឯ​នោះ​។

​នៅវេលា​ម៉ោង ១១:៤០ នាទី នៅ​ថ្ងៃ​ទី​៣០ ខែតុលា ដដែល អ្នកសារព័ត៌មាន ក៏​បាន​ធ្វើ​សេចក្ដីរាយការណ៍​តាមរយៈ​ទូរស័ព្ទ​ជូន ឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​កំពង់ឆ្នាំង អំពី​ហេតុការណ៍​ទាំងអស់នេះ លោកស្នងការ ក៏​បាន​ប្រាប់​មក​តាម​ទូរស័ព្ទ​មក​វិញ​ថា លោក​នឹង​ចាត់​ឱ្យ​កម្លាំង​ចុះ​ទៅ​ដើម្បី​បង្ក្រាប​។​

ប្រជា​នេសាទ ដែល​ប្រកប​របរ​នេសាទ​បែប​គ្រួសារ ដោយ​ដាក់​មង និង​ស្ទួច ទទូច​ស្នើសុំ ឯកឧត្ដម ឌិ​ត ទីណា រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ មេត្ដា​ពិនិត្យ ពី​ភាព​ចន្លោះប្រហោង​ដែលមាន​ដូច​ករណី​ខាងលើ​នេះ ពិតជា​មាន​ភ្លើង​ខៀវ​មែនដែរ​ទេ​? ហើយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ឃុំ ស្វាយជ្រុំ ក៏​មាន​សង្ឃឹមថា ឯកឧត្ដម​រដ្ឋមន្ដ្រី នឹង​អនុវត្ដ​ច្បាប់​ដូច​ករណី​នៅ​ខេត្ដ​កោះកុង​កន្លងទៅ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត ដែល​នេសាទ​តាម​លក្ខណៈ​គ្រួសារ អាច​ប្រកប​របរ​ចិញ្ចឹម​ជីវភាព​បាន​ល្អប្រសើ​ជាង​នេះ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល