(ខេត្តកណ្តាល) ៖ ថ្ងៃទី៣១ខែតុលាឆ្នាំ២០២៣វេលាម៉ោង១១.៤៥នាទី ចំណុចភូមិភូមិធំឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ០១ រូប ភេទ ប្រុស ឈ្មោះ មាស ធីដេត ភេទប្រុសអាយុ ៣៣ ឆ្នាំជនជាតិខ្មែរមុខរបរ មិនពិតមានទីលំនៅភូមិភូមិធំឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលមានសារធាតុញៀន ។
វត្ថុតាងដែលសមត្ថកិច្ចចាប់យកបាន រួមមាន៖
១-ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន៥៤កញ្ចប់តូច
២-សម្ភារះប្រើប្រាស់វុិចខ្ចប់ថ្នាំញៀនមួយចំនួន។
៣-ទូរសព្ទ័០១គ្រឿងម៉ាកណូគាចុចពិល។
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានអោយដឹងថា នៅថ្ងៃ.ខែ.ឆ្នាំវេលាម៉ោងកើតហេតុខាងលើ ដោយទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានសកម្មភាពជួញដូរគ្រឿងញៀននៅចំណុចផ្ទះរបស់ឈ្មោះមាសធីដេត ភេទប្រុសស្ថិតនៅភូមិភូមិធំឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កម្លាំងប៉ុស្តិ៍នរគបាលរដ្ឋបាលភូមិធំ សហការជាមួយកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយ បានចុះដល់ចំណុចកើតហេតុឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះមាស ធីដេត ភេទប្រុសអាយុ៣៣ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតមានទីលំនៅភូមិភូមិធំ ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយកំលាំងសមត្ថកិច្ចដកហូតវត្ថុតាងបានម្សៅក្រាមពណ័សថ្លា សង្សយ័សារធាតុញៀនចំនួន ៥៤ កញ្ចប់តូច និងសំភារះវេចខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
ក្រោយឆែកឆេររួច សមត្ថកិច្ចបានយកជនសង្ស័យមកសួរនាំនៅប៉ុស្តិ៍នគរបាលភូមិធំ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះមាសធីដេតបានសារភាពថា ថ្នាំញៀនចំនួន៥៤កញ្ចប់តូចខាងលើពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនទិញពីឈ្មោះ ផ្លូច (មិនស្គាល់នាមត្រកូល) អាយុប្រហែល៣៥ឆ្នាំ មានទីលំនៅភូមិយកបាត្រសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តម្លៃ៥០០០០០រៀល (ហាសិបម៉ឺនរៀល) យកមកវេចខ្ចប់ជាកញ្ចប់តូចៗទុកលក់បន្ត ។
ក្រោយសួរនាំរួច ជនសង្ស័យរួមទាំងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនិតិវិធី ៕