កណ្ដាល ៖ នៅថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២៣ លោក ចាប ចាន់វិទ្យា អភិបាលនៃគណៈអភិបាលស្រុកលើកដែក បានចូលរួមអបអរសាទរជាកិត្តិយស ប្រារព្ធពិធីបុណ្យអុំទូក ប្រពៃណីជាតិ ដែលបានរៀបចំឡើង ដោយរដ្ឋបាលខេត្តកណ្ដាល ដោយមានវត្តមាន ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃការអភិបាលខេត្តកណ្ដាលដែលជាប្រធាន គណៈកម្មការ រៀបចំ កម្មវិធីបុណ្យអុំទូក ប្រពៃណីជាតិ ដែលបានប្រារព្ធឡើង នៅ ក្រុងតាខ្មៅ ។
នៅក្នុងកម្មវិធីប្រារព្ធពិធីបុណ្យអុំទូកប្រពៃណីជាតិ នៅក្រុងតាខ្មៅ មានបងប្អូនប្រជាពលរដ្ឋ ចូលរួម អបអរ យ៉ាងច្រើនកុះករ ។
ទាំងអស់នេះហើយ ជាការខិតខំប្រឹង ថែរក្សា និងដឹកនាំ ដោយប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា នឹងជនរួមជាតិទាំងអស់ដែលជ្រកក្រោមម្លប់សន្តិភាព អរគុណសន្តិភាព មានសន្តិភាពមានអ្វីទាំងអស់ ប្រទេសជាតិ រុងរឿង៕