កណ្ដាល ៖ នៅថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២៣ លោកជំទាវព្រឹទ្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ត ហ៊ឹម ម៉ាលី និង លោកជំទាវ ឈៀង ស្រីឡៃ នឹង ឯកឧត្តមហេងឌី ដែលជាបុត្រាបុត្រី បានចូលរួមអបអរសាទរជាកិត្តិយស ក្នុងពិធីបុណ្យអុំទូក ប្រពៃណីជាតិ ដែលបានរៀបចំឡើង ដោយរដ្ឋបាលខេត្តកណ្ដាល ដោយមានវត្តមាន ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃការអភិបាលខេត្តកណ្ដាល ដែលជាប្រធាន គណៈកម្មការ រៀបចំ កម្មវិធីបុណ្យអុំទូក ប្រពៃណីជាតិ ដែលបានប្រារព្ធឡើង នៅ ក្រុងតាខ្មៅ ។
នៅក្នុងកម្មវិធីប្រារព្ធពិធីបុណ្យអុំទូក ប្រពៃណីជាតិ ដែលប្រារព្ធឡើងនៅក្រុងតាខ្មៅ នេះផងដែរ លោកជំទាវមហាឧបាសិកាពុទ្ធសាសនូបត្ថម្ត ហ៊ឹម ម៉ាលី និងបុត្រាបុត្រី ឯកឧត្តម ហេង ឡាលីន រដ្ឋលេខាធិការក្រសួងដែនដី នគររូបនីយកម្ម និងលោកជំទាវឧកញ៉ា សេង សុវីរដ្ឋា ព្រមទាំងបុត្រ លោកជំទាវ ឈៀង ស្រីឡៃ និងស្វាមីព្រមទាំងបុត្រ លោកឈៀង ម៉ាឡា និងភរិយា ស្រីទូច ព្រមទាំងបុត្រ ឯកឧត្តម ហេងឌី និងភរិយា ឆន ស្រីនាថ ព្រមទាំងបុត្រ បានឧបត្ថម្ភ ជូនទៅទូក ដែលមានឈ្មោះ តេជះតាណុងម៉ាលីសែនជ័យនាគសេរីពោធិព្រឹក្សរួមមានដូចជា÷
-ឧបត្ថម្ភថវិកាចំនួន ១២០ នាក់ ខ្ញុំម្នាក់ៗ ៥ ម៉ឺនរៀល
-ឧបត្ថម្ភខោអាវមួយ ១២០ ឈុត
-ឧបត្ថម្ភមី ៦ កេសធំ
-ឧបត្ថម្ភភេសជ្ជៈ ៧០ កេសទឹកសុទ្ធ ៤៥ កេស
-ឧបត្ថម្ភគោមួយក្បាល ជ្រូកពីរក្បាល
-ឧបត្ថម្ភមាន់ ១០០ គីឡូ និងគ្រឿងបរិភោគ ជាច្រើនទៀត។
ព្រឹត្តិការណ៍ដ៏សប្បាយរីករាយនេះ គឺជាការខិតខំប្រឹងប្រែង ថែរក្សា និងដឹកនាំ នាំមកនូវសន្តិភាព ដោយប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា ទើបជនរួមជាតិទាំងអស់ បានជ្រកក្រោមម្លប់សន្តិភាព! អរគុណសន្តិភាព! ។ «មានសន្តិភាព មានអ្វីទាំងអស់ ប្រទេសជាតិរុងរឿង»៕