ទាន់ហេតុការណ៍
ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង
0

លោក​មេឃុំ​បន្ទាយដែក​ចុះ​ពិនិត្យ​ការដាក់​លូ និង​ចាក់​បេតុង​ធ្វើ​ផ្លូវ ដើម្បី​សម្រួល​ការធ្វើ​ចរាចរណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​

លោក​មេឃុំ​បន្ទាយដែក​ចុះ​ពិនិត្យ​ការដាក់​លូ និង​ចាក់​បេតុង​ធ្វើ​ផ្លូវ ដើម្បី​សម្រួល​ការធ្វើ​ចរាចរណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កណ្ដាល ៖ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​លោក ឡូ​វ សុខសាន្ត អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កៀនស្វាយ ក៏ដូចជា លោក ទេព សុផាត មេឃុំ​បន្ទាយដែក ដែល​តែងតែ​យកចិត្តទុកដាក់ អំពី​សុខទុក្ខ បងប្អូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ស្រុក​កៀនស្វាយ និង​ដោយ​មាន​ការស្នើសុំ ពី​ក្រុមហ៊ុន​កំពង់ផែ​ស្វយ័ត​ភ្នំពេញ សំណើសុំ​ដាក់លូ​ចំនួន​១០០០​ម៉ែត្រ អាជ្ញាធរ​ឃុំ​បន្ទាយ​មាន​ដែក បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ការ​ដាក់​កាយ​ដាក់លូ​លើផ្លូវ​ពីរ​ខ្សែ ប្រវែង ១០០០​ម៉ែត្រ និង ចាក់​បេតុង​ពីលើ​លូ ដើម្បី​ធ្វើ​ជា​ប្រព័ន្ធ​រំដោះ​ទឹក ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​ភូមិ កណ្ដាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ដែល​លិចលង់​នៅ​ជំនន់​ទឹកភ្លៀង ដើម្បី​បញ្ជៀ​ស ការលំបាក​ក្នុងការ​ធ្វើ​ដំណើរ និង​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ភូមិ​កណ្ដាល​លើ ក្នុង ឃុំ បន្ទាយដែក ។​

​ខ្សែ​ទីមួយ​មាន​ប្រវែង ៦៧២ ម៉ែត្រ និង​ខ្សែ​ទី ២​មាន​ប្រវែង​៣២៨ ម៉ែត្រ ដែល​សរុប​ទាំង​ពីរ​ខ្សែ គឺ ១០០០ ម៉ែត្រ ។​

​ជា​ចុងក្រោយ លោក​មេឃុំ​បន្ទាយដែក ក៏​សូមពរ ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ នៅ ភូមិ​កណ្ដាល​លើ ដែល​រស់​នៅ​អម​សងខាង​ផ្លូវ ដែល​បាន​ចាក់​បេតុង ក៏ដូចជា​ដាក់​ប្រព័ន្ធ​លូ​រំដោះ​ទឹក សូមឲ្យ​ជួយ​ថែរក្សា​ការពារ​ដែល​ជា​សម្បត្តិ​រួម ដែល​ជា​សមិទ្ធផល​ថ្មី សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ភូមិ​កណ្ដាល​លើ ក៏​ដូច​ជា​បងប្អូន ប្រជាពលរដ្ឋ ឃុំ​មន្ទា​យ​ដែក ទាំងអស់គ្នា ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល