ខេត្តព្រៃវែង ÷ កាលពីថ្ងៃព្រហស្បត្តិទី២៦ខែតុលាឆ្នាំ២០២៣ ក្រុមការងារសារព័ត៍មានជាច្រើនអង្គភាព តាមការស្នើសុំរបស់លោកស្រី ប៉ា ចាន់ថន ដើម្បីធ្វើកិច្ចសម្ភាសន៍ នឹងផ្សព្វផ្សាយពីរឿងបណ្តាំបែងចែកមរតក។
លោក ស្រី ប៉ា ចាន់ថន បានឲ្យដឹងថា ការកំឡុងឆ្នាំ១៩៨២ មរតកជនឈ្មាះ ម៉ាន់ ឆេងគឹម បានទទួលមរណះភាពក្នុងឆ្នាំ២០០០ និងលោកឪពុករបស់នាងខ្ញុំបានស្លាប់នៅជំនាន់ប៉ុលពតដោយបន្សល់ទុកនូវដីចំនួន០៤កន្លែង
១. អចលទ្រព្យមួយកន្លែងមានទំហំ៧៩២ម៉ែត្រការេមានទីតាំងស្ថិតនៅភូមិក្រោលគោ ឃុំឈើកាច់ ស្រុកបាភ្នំខេត្តព្រៃវែង
២. ដីស្រែមានទំហំ១៥០ម៉ែត្រការេមានទីតាំងស្ថិតនៅភូមិក្រោលគោ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង
៣. ដីស្រែមានទំហំ១២៩ម៉ែត្រការេមានទីតាំងស្ថិតនៅភូមិក្រោលគោ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង
៤. ដីស្រែមានទំហំ២០០០ម៉ែត្រការេមានទីតាំងស្ថិតនៅភូមិក្រោលគោ ឃុំឈើកាច់ ស្រុកបាភ្នំខេត្តព្រៃវែង។
លោក ស្រី ប៉ា ចាន់ថន បានលើកឡើងទៀតថា លោកស្រីមានបងប្អូនសាច់សារលោហិតចំនួន០៥នាក់រួមមាន ១. ឈ្មោះ ប៉ា ចាន់ថន ២. ឈ្មោះ ខ្លួត ចាន់ថេន ៣. ឈ្មោះ កែវ ឡងឌី ៤.ឈ្មោះ ប៉ា អូន នឹង៥ ឈ្មោះ ប៉ា ប៉ៃ នៅថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២២ បានទទួលមរណះភាព។
លោកស្រីបានបន្តទៀតថា ស្រាប់នៅថ្ងៃទី១១ ខែវិច្ឆកា ឆ្នាំ២០២៣ លោកស្រីបានទទួលពាក្យបណ្តឹងដោយ ឈ្មោះ ខ្លួត ចាន់ថន ឈ្មោះ កែវ ឡងឌី ឈ្មោះ ប៉ា អូន បានមកប្តឹងលោកស្រីដើម្បីទាមទារបែងចែងមរតកទៅវិញ ទាំងដែលនាក់ទាំងអស់គ្នានោះមិនដែលនៅមើលថែទាំកាលម្តាយនៅរស់នាះឡើយនិងមិនមានទីស្នាក់អាស្រ័យពិតប្រាកដនោះទេនៅក្នុងភូមិឃុំស្រុកខាងលើ.? ស្រាប់តែនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ លោក ទូច សារុន ដែលជាមេភូមិឈើកាច់ លោក ហ៊ុយ ហុន មេភូមិក្រោលគោ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង និងលោក យឹម សាភាន់ ជាមេឃុំឈើកាច់ បានចេញលិខិតបព្ជាក់ទីលំនៅ និងប្រវត្តិដីអោយពួកគាត់ទាំងអស់នោះទៅវិញព្រមទាំងមានបញ្ជាក់សេចក្តីចំលងសំបុត្រមរណះភាពរបស់ម្តាយនាងខ្ញុំ ម៉ាន់ ឆេងគឹម ចុះនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ មន្ត្រីអត្រានកូលដ្ឋានដោយលោកមេឃុំ យឹម សាភាន់។