ទាន់ហេតុការណ៍
ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង
0

ក្រុម​ឈ្មួញ​នៅតែ​បន្ត​ដឹកជញ្ជូន លៀ​ស រាប់សិប​តោន​តាម​រថយន្ត​យី​ឌុប ចេញពី​ឃុំ​កំពង់​ហ្លួង ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ជា​រៀងរាល់ថ្ងៃ ពលរដ្ឋ​ថា​នេះ​ជា​ជំងឺមហារីក​រាប់​ឆ្នាំ​មក​ហើយ​គ្មាន​គ្រូពេទ្យ​ណា​ព្យាបាល​ជា​ទេ

ក្រុម​ឈ្មួញ​នៅតែ​បន្ត​ដឹកជញ្ជូន លៀ​ស រាប់សិប​តោន​តាម​រថយន្ត​យី​ឌុប ចេញពី​ឃុំ​កំពង់​ហ្លួង ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ជា​រៀងរាល់ថ្ងៃ ពលរដ្ឋ​ថា​នេះ​ជា​ជំងឺមហារីក​រាប់​ឆ្នាំ​មក​ហើយ​គ្មាន​គ្រូពេទ្យ​ណា​ព្យាបាល​ជា​ទេ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ពោធិ៍សាត់​៖ តាម​ប្រភព​រាយការណ៍​ពីរ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បានឲ្យ​អ្នកសារព័ត៌មាន​យើង​ដឹង​ថា រាប់​ឆ្នាំ​មកហើយ ជំងឺមហារីក​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​តែ​រ៉ាំរ៉ៃ​មិន​ព្រម​ជាសះស្បើយ​សោះ នៅតែ​បន្ត​ព្យាបាល​ចិញ្ចឹម​ជំងឺមហារីក​នេះ​រហូត​ជា​រៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ​ពួកគាត់​ពិតជា​មិន​យល់ ហេតុ​អី​ឱ្យ​ទូក​កាណូត​នេសាទ​កាវ​លៀស​សុទ្ធតែ​ខ្នាត​យក្ស បាន​ធ្វើឲ្យ​ប៉ះពាល់​ធនធាន​មច្ឆាជាតិ​ដែល​ពង​កូន​បន្តរ​ពូជ​នៅ​នឹង​បាតដី​ក្នុង​បឹង​ទន្លេសាប និង​ធ្វើឲ្យប៉ះពាល់​ដល់​ជីវៈចម្រុះ នៅក្នុង​រដូវ​បិទ​និង​រដូវ​បើក​នេសាទ ស្ថិតនៅ​ភូមិ​កំពង់​ហ្លួង ឃុំ​កំពង់ហ្លួង ស្រុក​ក្រគរ នៃ​ខេត្ត​ពោធិ៍សាត់ គ្មាន​គ្រូពេទ្យ​ណា​ព្យាបាល​ជា​ទេ​។​

​ជាក់ស្តែង​នៅ​ថ្ងៃទី​២៤.២៥.២៦. ខែតុលា ឆ្នាំ​២០២៣ ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​ចុះ​ដល់​ទីតាំង​ឃើញថា​មាន​រថយន្ត​ធំៗ​ចំនួន​០៤​គ្រឿង កំពុងតែ​ធ្វើ​ការដឹកជញ្ជូន​លៀស​ដូច​អ្វី​ដែល​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​ពិតមែន​នឹង​បាន​ចុះ​ទៅ​ផ្តិត​យក​រូបភាព ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ​ជូន​ថ្នាក់លើ​អោយ​លោក​បាន​ជ្រាប​ផង​ដែរ​។​

​បើ​យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹង​ថា​មានមេ​ឈ្មួញ​ពីរ​នាក់ ១ ឈ្មោះ​តា​ម៉ុង នឹង​២ ឈ្មោះ ចែវ​ន្នី ជា​អ្នក​គៀងគរ​ក្រុម​ពលរដ្ឋ​ឲ្យ​ប្រព្រឹត្តបទ​ល្មើស​នេសាទ​ខុសច្បាប់ កាវ​លៀស ដោយ​ប្រើប្រាស់​ម៉ាស៊ីន​កាណូត​ធំៗ បាន​ធ្វើឲ្យ​ប៉ះពាល់​ធនធាន​មច្ឆាជាតិ​ដែល​ពង​កូន​បន្តរ​ពូជ​នៅ​នឹង​បាតដី​ក្នុង​បឹង​ទន្លេសាប ដោយ​ឈ្មួញ​ពី​នាក់​នេះ​ជា​អ្នក​ចាំ​ប្រមូល​ទិញ​នឹង​លើក​ចេញពី​ទឹក​ទុក​លក់​បន្ត​។​

​ប្រភព​បាន​បន្តទៀតថា ក្រោយ​ពី​មេ​ឈ្មួញ​ទាំង​ពីរ​នាក់​បាន​ប្រមូល​ទិញ​រួចរាល់​ហើយ នឹង​មាន​មេ​ឈ្មួញ​ធំៗ​ពីរ​នាក់​ទៀត ១ ឈ្មោះ តា​បៀ​ង នឹង ២ ឈ្នោះ ឌី ដែល​មាន​តួនាទី​ជា​នាយទាហាន ប្រភព​ប្រាប់ថា​មកពី​ខេត្ត​តាកែវ បាន​មក​ទិញ​បន្ត​លើក​ដាក់​រថយន្ត​យី​ឌុប និង​រថយន្ត​វេរ​អង្គ ដឹក​បន្ត​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ដោយ​មិន​មាន​ការរំខាន​ពី​សំណាក់​អាជ្ញាធរ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ពិសេស​ជំនាញ​រដ្ឋបាល​ជលផល​សោះឡើយ​។​

​បើ​តាម​ការរៀបរាប់​ពី ពី​ប្រជា​នេសាទ​បាន​ប្រាប់​អោយ​ក្រុម​អ្នកសារព័ត៌មាន​យើង​ដឹងថា ជា​រៀងរាល់ថ្ងៃ មេ​ឈ្មួញ ឈ្មោះ​តា​ម៉ុង នឹង ឈ្មោះ ចែវ​ន្នី បាន​គៀងគរ​ឱ្យ​ប្រជាពលរដ្ឋ​ប្រព្រឹត្ត​បទល្មើស​នេសាទ​ខុសច្បាប់ កាវ​លៀស ដោយ​ប្រើប្រាស់​ម៉ាស៊ីន​កាណូត​ធំៗ រាប់សិប​ទូក​អោយ​យក​មក​លក់​អោយ​ខ្លួន ក្នុង​មួយ​កា​រ៉ុង​៥០០០​រៀល ដោយ​ក្នុង​មួយថ្ងៃៗ រាប់រយ​កា​រ៉ុង បើ​គិត​ជា​តោន​រាប់សិប​តោន​ឯណ្ណោះ ពូក​គាត់​ថា​ថៅកែ​លៀស​ជើង​ខ្លាំង​ពី​រូបនេះ មិនមែន​ទើបតែ​ធ្វើ​សកម្មភាព​នេះ​ទេ គឺ​ធ្វើ​រាប់​ឆ្នាំ​មកហើយ ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល