ខេត្តកណ្តាល ៖ ថ្ងៃទី២៦ខែតុលា ឆ្នាំ២០២២វេលាម៉ោង១៣.៤៥នាទី នៅចំណុចភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យចំនួន ០១ នាក់ ឈ្មោះ ទ្រីស វណ្ណា ហៅខ្នា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (មានដីកាបង្គាប់អោយចាប់ខ្លួន០១) /លេខ៥០២/២៣ចុះថ្ងៃទី០៨/០៨/២០២៣ចេញដោយលោក ជា សុខហៀង ចៅក្រមស៉ើបសួរនៃសាលាតំបូងខេត្តកណ្តាល) (មានសារធាតុញៀនក្នុងទឹកនោម)
វត្តុតាងចាប់យករួមមាន ៖
១/ថ្នាំញៀន(ម៉ាទឹកកក)ចំនួន០២ កញ្ចប់(ធំ០១.តូច០១)(ទំងន់៤៩,៨៩ក្រាម)
២/សម្ភារៈវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន។
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការស្រុកបានប្រាប់ថា នៅមុនពេលកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំសហការជាមួយកម្លាំងជំនាញគ្រឿងញៀនស្រុកកៀនស្វាយបានចុះស្រាវជ្រាវរកមុខសញ្ញាដែលមានដីកាបង្គាប់អោយចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ។
ពេលជិះល្បាតដល់ចំណុចភូមិស្ទឹង២ឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្ដាលក៍ជួបប្រទះមុខសញ្ញាឈ្មោះទ្រីសវណ្ណា(ហៅខ្នា)ភេទប្រុសកំពង់នៅតាមផ្លូវលំពេលនោះកំលាំងសមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនជនសង្ស័យឈ្មោះទ្រីសវណ្ណា(ហៅខ្នា) ភេទប្រុសហើយសមត្ថកិច្ចបានធ្វើការឆែកឆេរនៅលើខ្លួនឈ្មោះទ្រីស វណ្ណា(ហៅខ្នា)រកឃើញម្សៅក្រាមពណ៍សថ្លាសង្សយ័ជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០២កញ្ចប់(ធំ០១កញ្ចប់និងតូច០១) បន្ទាប់មកកំលាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ទ្រីស វណ្ណា (ខ្នា) ភេទប្រុស បានសារភាពថា ថ្នាំញៀនចំនួន០២កញ្ចប់(ធំ០១កញ្ចប់និង តូច០១)ខាងលើពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនបានទិញពីឞនុស្សប្រុសម្នាក់(មិនស្គាល់ត្រកូល)(មិនស្គាល់ទីលំនៅ) តំលៃ៥៥០ដុល្លា (ប្រាំរយហាសិបដុល្លា) វេរលុយតាមវីងទៅអោយលេខទូរសព្ទ័ (….) ដើម្បីយកមកលក់បន្ត ។
បន្ទាប់ពីរសួរនាំរួច ជនសង្ស័យរួមទាំងវត្ថុតាងបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕