ទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា គោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕ - ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!! - បុរស​ម្នាក់​បានបាត់បង់ជីវិត​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​ដួល ហើយ​ត្រូវ​ជះ​ចូលទៅ​ក្រោម​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​
0

​ស្ត្រី​ម៉េមាយ ចិញ្ចឹម​កូន​ប្រុស​ស្រី ៧​នាក់ ទទួលបាន​អំណោយ​ពី​សប្បុរសជន ក្រោម​ដំបូល​សន្ដិភាព

​ស្ត្រី​ម៉េមាយ ចិញ្ចឹម​កូន​ប្រុស​ស្រី ៧​នាក់ ទទួលបាន​អំណោយ​ពី​សប្បុរសជន ក្រោម​ដំបូល​សន្ដិភាព

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្តាល​៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បិ៍ទី ២៦ ខែតុលា ឆ្នាំ​២០២៣ លោក​បណ្ឌិត ឃីម រដ្ឋា អនុប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា និង​ក្រុមការងារ បាន​នាំយក​អំណោយ​ដ៏​ជ្រះថ្លា​របស់ ប្រធាន​កិត្ដិយស នៃ​សមាគមវិជ្ជាជីវ​:​អ្នកសារព័ត៌មាន​កម្ពុ​ជា និង​ជា​ប្រធានស្ដីទី សមាគម​អភិវឌ្ឍន៍​ពាណិជ​កម្ម​កម្ពុជា និង​អំណោយ​ពី​សប្បុរសជន គ្រុប​ព័ត៌មាន​សាមគ្គី​ថ្មី ជូន​ដល់​ស្ដ្រី​មេម៉ាយ​ប្ដី​ស្លាប់​ឈ្មោះ ជា គន្ធា ដែល​កំពុង​មាន​ជីវភាព​ខ្វះខាត និង​ត្រូវ​ចិញ្ចឹម​កូនស្រី​ប្រុស​ចំនួន ៧​នាក់ ព្រមទាំង​មាន​ជម្ងឺ​ជាប់​ខ្លួន រស់នៅ​ក្នុង​ភូមិ​កណ្ដាល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល​។

ក្នុងឱកាស​នាំយក​អំណោយ​ពី​សប្បុរសជន ជូន​ដល់​គ្រួសារ​ស្ដ្រី​មេម៉ាយ​ដែលមាន​ជីវភាព​ខ្វះខាត​លើ ក៏​មាន​ការចូលរួម​យ៉ាង​យកចិត្ដទុកដាក់​ពី លោកស្រី យ៉ង់ ខន្តី និង​លោក ម៉ុត ចំណាន តំណាង​មេឃុំ​បន្ទាយ​ប​ដែក លោកស្រី ឆន សុគន្ធា លោក សៅ សាន ជា​អនុ​ភូមិ​កណ្ដាល​លើ ព្រមទាំង​មាន​ការចូលរួម​ពី​លោកស្រី ប៉ា ស្រី​ជា ជា​អាជីវករ​លក់ដូរ​ផងដែរ​។ អំណោយ​ដែល​បាន​ពាំនាំ​ពី​សប្បុរសជន​ជូន​ដល់​គ្រួសារ​ស្ដ្រី​មេម៉ាយ ជា គន្ធា មានដូជា​៖ អង្ករ ២៥​គីឡូក្រាម មី​១​កេស ទឹក​សុទ្ធ ៥​យួរ និង ថវិការ​ចំនួន ១៧០.០០០​រៀល (​ដប់​ប្រាំ​ពីរម៉ឺន​រៀល​)​ផងដែរ​។​

​លោក ស្រី យ៉ង់ ខន្តី តំណាង​ឱ្យ​មេឃុំ​បន្ទាយដែក សូម​កោតសរសើរ ចំពោះ​លោក​បណ្ឌិត ជា ដែន និង​ក្រុមការងារ ដែល​បាន​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​បាន​សហការ​ជាមួយ​មន្ដ្រី​មូលដ្ឋាន​យ៉ាង​ជិតស្និត ក្នុង​ការជួយ​ឧបត្ថម្ភ​ជា ថវិកា និង​គ្រឿងឧបភោគ​បរិភោគ ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវ​ភព​ខ្វះខាត និង​ងាយ​រងគ្រោះ​ក្នុង​ឃុំ​បន្ទាយដែក ស្រុក​គៀនស្វាយ ខេត្ដ​កណ្ដាល​។ លោកស្រី ក៏​បាន​សូម​សំណូមពរ លោក​បណ្ឌិត និង​សប្បុរសជន មេត្ដាប​ន្ដនូវ​សកម្មភាព​មនុ​ស្សធម៌​តទៅទៀត​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ការ​ពាំ​នាំយក​អំណោយ​ប្រគល់ជូន​ស្ដ្រី​មេម៉ាយ​ខាងលើនេះ គឺ​ទទួលបាន​ដំណឹង​តាមរយៈ លោក មិន ធី ចាងហ្វាង សារព័ត៌មាន​គេហទំព័រ រស្មី​បន្ទាយដែក​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល